ថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
គ្រោះថ្នាល់ចរាចរណ៍មួយកើតឡើងនៅថៃស្លាប់ បណ្ដាលឲ្យទារកខ្មែរម្នាក់និង ខ្មែផ្សេងទៀតជាង២០នាក់រងរបួស ធ្ងន់ស្រាល
Mon,16 October 2017 (Time 01:01 PM)
ដោយ ៖ ថ្ងៃថ្មី (ចំនួនអ្នកអាន: 752នាក់)


 

ប្រទេសថៃ ៖ យ៉ាងហោចណាស់ក៏មានទារកម្នាក់ ដែលទើបតែឃើញពន្លឺព្រះអាទិត្យ បាន៧ថ្ងៃ

បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងចំណោមជនជាតិខ្មែរ ដែលរងរបួសធ្ងន់ ស្រាល

ចំនួន២២នាក់ ខណៈដែលពួកគេទាំងអស់គ្នាកំពុងធ្វើដំណើរតាមរថយន្តតាក់ស៊ីស្រាប់តែជួប

នឹងគ្រោះថ្នាក់ចរាចរណ៍តែម្តង ។

តាមរបាយការណ៍របស់សមត្ថកិច្ចថៃ បានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងនៅព្រលប់

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ លើកំណាត់ផ្លូវ ពេជ្រក្សេម ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៧៩

និង២៨០ ក្នុងឃុំកុយបុរី ស្រុកកុយបុរី ខេត្តប្រាក់ជួប ដែលបង្កឡើងដោយខ្លួនឯងគឺរថយន្តម៉ាក

តូយូតាប្រភេទតួរីស ពាក់ស្លាកលេខ១៤២០ ។

របាយការណ៍បានបន្តថាក្រោយពេលកើតហេតុកំលាំងតម្រួតបានចុះទៅដើម្បីត្រួតពិនិត្យព្រមទាំង

បានសង្គេតឃើញថា រថយន្តនេះមានដឹកពលករខ្មែរ និងថៃចំនួន ២២ នាក់ក្នុងនោះមានមនុស្សធំ

ចំនួន ១៧ នាក់ និង ក្មេង៥នាក់ ហើយនៅក្នុងចំណោម ក្មេងទាំង៥នាក់ គឺមានទារកម្នាក់ដែលទើបតែ

មានអាយុ៧ថ្ងៃប៉ុណ្ណោះដោយរថយន្តមានសភាពធ្លាក់ផ្លូវទៅបុកបាក់សសរបង្គោលភ្លើងអស់មួយ

ដើម រួចក៏ជ្រុលទៅបុកនឹងរបងថ្មរបស់ប្រជាពលរដ្ឋធ្លាយហើយក្បាលរថយន្តបានបុកជាប់នឹងដើម

ឈើមួយដើមដែលនៅខាងក្នុងរបង ។

ជាក់ស្តែងគឺដំបូងគេឃើញអ្នកបើកបរ ខំប្រឹងព្យាយាមលូនចេញមកខាងក្រៅរថយន្តដោយមានស្នាម

បែកក្បាលយ៉ាងធ្ងន់ធ្ងរផងដែរ ដែលជននោះមានឈ្មោះ សរ៉េះ សឺនិ ភេទប្រុស អាយុ៤៧ឆ្នាំ

 បន្ទាប់មកក៏មានស្ត្រីជនជាតិខ្មែរ និងមនុស្សដីទៃទៀត បាននាំគ្នាលូនចេញជាបណ្តើរៗ ដោយមានការ

ជួយអន្តរាគមន៍ពីសំណាក់ក្រុមគ្រូពេទ្យផងដើម្បីបញ្ជូនពួកគេទាំងអស់ទៅសង្គ្រោះនៅឯមន្ទីរ

ពេទ្យកុយបុរី ។ នៅទីនោះដែរ គឺមានទារកម្នាក់ដែលមានអាយុ៧ថ្ងៃ បានខ្ទាតចេញពីក្នុងរថយន្តបោក

ទៅលើដីបណ្តាលអោយស្លាប់នៅនឹងកន្លែង ក្រៅពីនោះគឺពួកគេរងរបួសធ្ងន់ ស្រាលទាំងអស់ពិសេដគឺ

ស្ត្រីខ្មែរម្នាក់ដែលមានផ្ទៃពោះកំពុងស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់ដោយសារតែមានការប៉ះទង្គិចទៅ

លើពោះ បណ្តាលអោយមានការចុកខ្លាំង ។

សមត្ថកិច្ចបានធ្វើការសាកសួរទៅលើព្រូរថយន្តម្នាក់ឈ្មោះ យ៉ារ៉ូហ្សា ភេទប្រុស អាយុ៤៦ឆ្នាំ អំពី

មូលហេតុ តែត្រូវបុរសរូបនេះនិយាយថា រថយន្តនេះគឺដឹកពលករខ្មែរ ចេញពីកន្លែងត្រួតពិនិត្យ

ជនអន្តោប្រវេសន៍ ក្នុងខេត្តនរ៉ាធីវ៉ាត ដើម្បីនាំជនជាតិខ្មែរ ទាំង១៩នាក់ ទៅកាន់ច្រកអន្តរជាតិក្នុង

ខេត្តស្រះកែវ ហើយខ្លួនក៏បានប្តូរដៃអោយ អ្នកបើកបរខាងលើកាន់ចង្កូតម្តង ចាប់ពីខេត្ត ឈុំផន

មកម៉្លេះ ហើយខ្លួនក៏បានដេកលក់ ចាប់ពីពេលនោះមក លុះភ្ញាក់ឡើងវិញគឺពេលដែលរថយន្តបុក

នឹងសសរបង្គោលភ្លើងនេះតែម្តង ដូច្នេះខ្លួនមិនបានដឹងអំពីមូលហេតុអ្វីទាំងអស់ ។

ដោយឡែកក្រុមតម្រួត ក៏មិនអាចសួរនាំអ្នកបើកបរបានឡើយដោយសារតែពេលនេះអ្នកបើកបរកំពុងស្ថិតក្នុងសភាពសង្គ្រោះ

បន្ទាន់ ដោយសារបែកក្បាល ដូច្នេះមានតែរង់ចាំក្រោយពេលក្រុមគ្រូពេទ្យរុំរបួសរួច ៕

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើជ្រកក្រោមច្បាប់អាជីវកម្ម របស់ឈ្មួញឈ្មោះរ៉យៗនិង ប្រពន្ធឈ្មោះ ជិន អូន តើមានព្រៃសម្បទានមកពីណា? (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តាត្នោតជ្រុំ រក្សាល្បែងភ្នាល់ទឹកភ្លៀង បៀ អាប៉ោង បានល្អ ព្រោះមានលោកស្នងការនិងអភិបាលខេត្តនៅពីក្រោយឬ?ទើបគ្មានអជ្ញាធរណាហ៊ានបង្ក្រាប (បញ្ញា បាត់ដំបង)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (កុសល រតនគីរី)

ព័ត៌មានគួរចាប់អារម្មណ៍

តើអាជ្ញាធរជាតិអប្សរាខេត្តសៀមរាបទទួលខុសត្រូវបញ្ហាត្រី ដែលស្លាប់ក្នុងកសិណប្រាសាទបាគងដែរឬទេ? (រតនា សៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខែម សោភ័ណ្ឌ បានរៀបចំអំណោយជូនលោក ឪពុក និងអ្ន កម្ដាយ ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1705 នាក់
ម្សិលមិញ :
2914 នាក់
សប្តាហ៍នេះ :
31881 នាក់
ខែនេះ :
123003 នាក់
3 ខែនេះ :
358764 នាក់
សរុប :
4108727 នាក់