ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
ការគំរាមប្រើយោធារបស់អាមេរិក គឺជារឿងធម្មតាទៅហើយ មិនមានប្រទេសណាមួយខ្លាចឡើយ
Fri,29 September 2017 (Time 08:08 AM)
ដោយ ៖ ថ្ងៃថ្មី (ចំនួនអ្នកអាន: 622នាក់)


 

បរទេស៖ចាប់តាំងពីគណបក្សសាធារណរដ្ឋ ឡើងកាន់តំណែងប្រធានាធិបតីដឹកនាំអាមេរិក ​ការគំរាមកំហែង

ប្រកាសធ្វើសង្គ្រាម កើតឡើងជាបន្តបន្ទាប់​ ទៅលើប្រទេសដែល​អាមេរិកចាត់ទុកថាជាសត្រូវរបស់ខ្លួន ដែលមិនព្រមដើរ

តាមការចង្អុលបង្ហាញរបស់អាមេរិក​។
នៅពេលនេះអាមេរិក បានគំរាមវាយប្រហារប្រទេសវេណេហ្ស៊ូអេឡា អីរ៉ង់ និងកូរ៉េខាងជើងទង្វើរបស់អាមេរិក​បានធ្វើឲ្យ​ប្រទេស

ដែលអាមេរិកចាត់ទុកជាសត្រូវ​ ត្រូវ​បានខិតខំ​ផលិតអាវុធ ដើម្បីការពារខ្លួន​ ដោយមិនព្រមបោះបង់ឡើយ ខ្លាចមានវាសនាដូច

ជា​អីរ៉ាក់និង លីបីជាដើម ដែលបានបោះបង់កម្មវិធីបរមាណូ តាមការចង់បានពីអាមេរិក ហើយទីបំផុតអាមេរិកជាអ្នកវាយប្រហារ។

ពាក់ព័ន្ធកូរ៉េខាងជើង ក្រុមអ្នកវិភាគបានវាយតម្លៃថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មិនមាន បំណង ផលិតគ្រាប់បែកបរមាណូ

ដើម្បី វាយប្រហារអាមេរិកនោះឡើយ គឺប្រើ ប្រាស់បរមាណូ ទាំងនោះ ដើម្បីឲ្យអាមេរិក អាម៉ាស់ និងមិនជ្រៀតជ្រែកចូលកិច្ចការ វិវាទរវាង

កូរ៉េខាងជើងនឹងកូរ៉េខាងត្បូង។
ការប្រកាសសង្គ្រាមរវាងអាមេរិកនឹង កូរ៉េខាងជើង បានធ្វើឲ្យមនុស្សជាច្រើនមានក្តីបារម្ភយ៉ាងខ្លាំង ដោយភាពតានតឹងរវាង

ប្រទេសទាំងពីរ អាចផ្ទុះសង្គ្រាមគ្រប់ពេល វេលា ។ លោកត្រាំបានព្រមាន កម្ទេចកូរ៉េខាងជើងចំណែកមេដឹកនាំគីម ជុងអ៊ុនក៏

បានព្រមានកម្ទេចកោះ Guam របស់ អាមេរិកផងដែរ។
តាមការបញ្ជាក់របស់មន្ត្រីអាមេរិក ការប្រកាសរបស់ប្រធានាធិបតីត្រាំគំរាមទៅលើកូរ៉េខាងជើង គឺជាសារមួយផ្ញើទៅកាន់ មេដឹកនាំ

ទីក្រុងព្យុងយ៉ាងថា វាគ្រាប់គ្រាន់ហើយសម្រាប់កូរ៉េខាងជើង មិនត្រូវមានការគំរាមកំហែងណាមួយផ្សេងទៀតឡើយ។សារព័ត៌មាន វ៉ាស៊ីន

តោនប៉ុស្តិ៍បានដកស្រង់ សម្តីលោក Michael Mdden អ្នកគ្រប់គ្រង គេហទំព័រ «north korea leadership watch» បញ្ជាក់ថា«ចំណុចដែល

មេដឹក នាំគីម ជុងអ៊ុន ចង់បាន គឺបង្កើនឥទ្ធិពល មីស៊ីលនិងបរមាណូ ដើម្បីរក្សាអំណាចដឹកនាំតែប៉ុណ្ណោះ។

សង្គ្រាមគឺជារឿងគ្រប់គ្នាមិនចង់ឲ្យកើតឡើងនោះទេ ពិសេសគឺកូរ៉េខាងត្បូងដែលមានពលរដ្ឋ ដល់ទៅ២៥លាននាក់រស់នៅ ក្រោមកាណុង

កាំភ្លើងរបស់កូរ៉េខាងជើង ដែលនឹងត្រូវកូរ៉េខាងជើងកម្ទេចបានគ្រប់ពេលវេលា ។ ក៏ប៉ុន្តែ កូរ៉េខាងជើង មិនអាច វាយប្រហារ នោះឡើយ

ប្រសិនបើខ្លួនមិន រងការវាយប្រហារពីអាមេរិក និងកូរ៉េខាង ត្បូងមុនទេនោះ។
ក្រុមអ្នកវិភាគ បានលើកឡើងថា អាមេ រិកចាំបាច់ត្រូវតែ គំរាមកំហែងដល់កូរ៉េ ខាងជើង ដោយសារតែអាមេរិករងនូវភាព អាម៉ាស់ជា

ច្រើនលើកមកហើយ ដោយ សារតែការគំរាម របស់កូរ៉េខាងជើង និងការសាកល្បងកាំជ្រួចមីស៊ីលជាបន្តបន្ទាប់ បើទោះបីអាមេរិកបាន

ដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាងណាក្តី។
អាមេរិកជាប្រទេសមហាអំណាចយោធានៅលើពិភពលោក មិនដែលរងការគំរាមកំហែងពីប្រទេសណានោះឡើយ សូម្បីតែរុស្ស៊ីដែលមាន

កម្លាំងអាវុធ ប្រហាក់ ប្រហែលនឹងអាមេរិក ក៏មិនហ៊ានដែរ។ ចំណែកកូរ៉េខាងជើង ជាប្រទេសតូចមួយ ក្រោមការដឹកនាំរបស់មេដឹក

នាំវ័យក្មេង បំផុតលើពិភពលោក បែរជាគំរាមអាមេរិក មិនខ្លាចសូម្បីតែបន្តិច។ ទាំងនោះហើយ ដែលធ្វើឲ្យមេដឹកនាំអាមេរិក មានចិត្តក្តៅ

មិនអាចនៅស្ងៀមបានឡើយ ដោយត្រូវតែគំរាមវាយប្រហារទៅលើកូរ៉េខាងជើងវិញ។
ពាក់ព័ន្ធនឹងភាពតានតឹង រវាងអាមេរិក នឹងកូរ៉េខាងជើង ក៏ដូចជាការគំរាមកំហែង របស់កូរ៉េខាងជើង វាយប្រហារទៅលើទីតាំងរបស់

អាមេរិកនៅលើកោះ Guam ។ អតីត ឧត្តមសេនីយ៍ របស់រុស្ស៊ីបាន បញ្ជាក់ថា កូរ៉េខាងជើង អាចនឹងវាយប្រហារ ទីតាំង យោធាអាមេរិក

នៅក្នុងទឹកដី កូរ៉េខាងត្បូងច្រើនជាងវាយប្រហារទៅលើកោះ Guam។
ប្រទេសកូរ៉េខាងជើង អាចនឹងវាយ ប្រហារ ពេញលេញតែម្តង ទៅលើទីតាំង មូលដ្ឋាន យោធារបស់ សហរដ្ឋអាមេរិក នៅក្នុងបូរណភាពទឹក

ដីរបស់កូរ៉េខាងត្បូង ប្រសិនបើរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន នៅតែបន្ត ដាក់សម្ពាធមកលើខ្លួនរហូត ដល់ផ្លូវទាល់ច្រកនោះ។ នេះបើ

យោងតាម ការលើកឡើង របស់ឧត្តមសេនីយ៍ចូល និវត្តន៍មួយរូប របស់រុស្ស៊ី ប្រាប់សារព័ត៌មាន RT។

យោងតាមសារព័ត៌មាន RT ចេញ ផ្សាយនៅថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ ២០១៧ បានឲ្យដឹងដោយ ផ្អែកតាមការ លើកឡើងរបស់លោក

Pavel Zolotarev ដែលជាឧត្តមសេនីយ៍ចូលនិវត្តន៍របស់រុស្ស៊ីថា «ការវាយប្រហារ របស់អាម៉េរិក ប្រឆាំង នឹងប្រទេសកូរ៉េខាងជើង អាចជាការ

ប្រឆាំងនឹងតក្កវិជ្ជាទូទៅ នៅពេលដែលប្រទេស ​មួយគ្រប់គ្រងដោយការឃោសនាចំណែកសហរដ្ឋអាមេរិកកំពុងឆ្លងកាត់រយៈពេលបែបនេះ

លើការសម្រេចចិត្តនយោបាយហួសពីហេតុផលពិត ហើយយើងអាចមានផលវិបាកដែលមើលមិនឃើញមុននេះ។
សូមជម្រាបផងដែរថា កាលពីថ្ងៃពុធ ទី៩ ខែសីហាកន្លងទៅ ប្រធានាធិបតីសហ រដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសន្យា ថា នឹងនាំមកនូវ

ភ្លើងកំហឹងពុះកញ្ជ្រោលដែលពិភពលោកមិនដែលបានជួប ចំពោះ កូរ៉េខាងជើង ប្រសិនបើប្រទេសកុម្មុយនីស្តមួយនេះ មិនព្រមបញ្ឈប់ការសាកល្បង

និងការអភិវឌ្ឍមីស៊ីល និងនុយក្លេអ៊ែររបស់ ខ្លួននោះទេ។ នៅថ្ងៃបន្ទាប់មកទៀត ទោះបីជាមានការព្រមានយ៉ាងខ្លាំងក្លា ដែលមិន ធ្លាប់មានពីមុនមក

ចំពោះប្រទេសកូរ៉េ ខាង ជើង ក៏ដោយ ក៏នេះប្រហែលជាមិនទាន់ គ្រប់គ្រាន់នៅឡើយទេ។
លោក Zolotarev បានបន្តថា ការបង្កើនសម្ពាធរបស់រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន នេះ ប្រហែលជានឹងបង្ខំឲ្យកូរ៉េខាងជើងកាន់តែអះអាងពីវិធាន

ការសងសឹករបស់ខ្លួន វិញថែមទៀត ជាមួយនឹងប្រទេសកូរ៉េខាង ត្បូង ដែលនឹងប្រែក្លាយប្រទេសនេះជា ចំណាប់ខ្មាំងនៅក្នុងស្ថានការណ៍នេះ។
លោក Zolotarev ដែលជាអនុប្រធាននៃវិទ្យាស្ថានសិក្សាអាមេរិក និងកាណាដា នៅបណ្ឌិត្យសភាវិទ្យាសាស្រ្ត រុស្ស៊ីបាន និយាយថា “ការវាយប្រហារ

អាចត្រូវបាន ធ្វើឡើង ដោយសំដៅទៅលើទីតាំង របស់ សហរដ្ឋអាមេរិក នៅកូរ៉េខាងត្បូង ឬដែនដីកូរ៉េខាងត្បូងផ្ទាល់តែម្តង” ។លោកបាន បន្ថែមថា

“យើងមិនគួរភ្លេចថា រដ្ឋធានី សេអ៊ូលរបស់កូរ៉េខាងត្បូង គឺស្ថិតនៅពី មុខនៃកាណុងកាំភ្លើង ធំរបស់កូរ៉េខាង​ជើង” ។
សូមជម្រាបទៀតថា បើតាមការអះអាង របស់កូរ៉េខាងជើង គឺនៅចំពោះមុខសង្រ្គាម ពាក្យ សម្តីរវាងទីក្រុងព្យុងយ៉ាង និងទីក្រុង វ៉ាស៊ីនតោន

យោធាកូរ៉េខាងជើង កាលពី ថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ខ្លួនកំពុង គ្រោងធ្វើការ បាញ់មីស៊ីលផ្លោងរយៈ ចម្ងាយមធ្យម ទៅក្បែរៗកោះហ្គាម (Guam)

ដែលជាទីតាំងយុទ្ធសាស្រ្តដ៏ សំខាន់ នៃមូលដ្ឋានទ័ពជើងទឹក និងជើង អាកាស របស់សហរដ្ឋអាមេរិក នៅពាក់ កណ្តាលខែសីហានេះ ដោយរង់ចាំតែ

ការ បញ្ជាឲ្យបាញ់ពីលោក គីម ជុងអ៊ុន ប៉ុណ្ណោះ ដើម្បីវាយប្រហារតែម្តង ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញបន្ទាប់ពី ប្រជុំអាស៊ាននៅទីក្រុងបាងកកចប់ (ស្រី លក្ខ័ណ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ញឹក ប៊ុនលេខ ឃុបឃិតជាមួយលោក ហ៊ុយទូច ឲ្យឈ្មួញនាំមាន ទា ជ្រូក នឹងទំនិញគេចព័ន្ធ (ភ្នាក់ងារប្រចាំខេត្ត បន្ទាយមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥លោក ហុង សាវុធ ល្បីល្បាញខាង​ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក (ភ្នាក់ងារប្រចាំ បាត់ដំបង)

ព័ត៌មានគួរចាប់អារម្មណ៍

តើប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យស៊ីជម្រៅដែឬទេ? រឿងអាស្រូវពុករលួយមេគយខេត្តសៀមរាបជាបន្ទាន់ (ភ្នាក់ងារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើប៉ូលីសសណ្ដាប់ធ្នាប់ខេត្តសៀមរាបពិតជាដាក់ខែជាមួយអាជីវករលក់ដូរតាមរទេះតាម រម៉កលើចិញ្ចើមផ្លូវពិតឬទេ? (ភ្នាក់ងារ ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2815 នាក់
ម្សិលមិញ :
4581 នាក់
សប្តាហ៍នេះ :
37431 នាក់
ខែនេះ :
94851 នាក់
3 ខែនេះ :
325904 នាក់
សរុប :
3154126 នាក់