ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ប៉ូលីសទេសចរណ៍ប៉ាតាយ៉ា ចាប់ប្រមូលពេស្យាចារ ដោយទាំងក្មេង ទំនើងកម្ពុជា៣នាក់ផងដែរ
Thu,28 September 2017 (Time 04:19 PM)
ដោយ ៖ ថ្ងៃថ្មី (ចំនួនអ្នកអាន: 1073នាក់)



ប្រទេសថៃ ៖ យុវជនខ្មែរចំនួន៣នាក់ដែលក្លាយជាក្មេងទំនើងនៅក្នុងតំបន់ទេសចរណ៍ប៉ាតាយ៉ា

ប្រទេសថៃត្រូវបានក្រុមតម្រួតថៃចាប់ខ្លួនខណៈដែលក្រុមតម្រួតបានចេញប្រតិបត្តិការចុះ

ប្រមូលស្រីពេស្យាចារ ដែលតែងតែរំខានដល់ភ្ញៀងទេសចរណ៍ជាតិនិងអន្តរជាតិ ដែលចូលទៅកំសាន្ត

នៅតាមបណ្តោយឆ្នេរសមុទ្រ ភាគខាងត្បូងតំបន់ទេសចរណ៍ ប៉ាតាយ៉ា ។

កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១ និង ៣០ នាទី រសៀល ថ្ងៃទី ២៨ ខែកញ្ញា

ឆ្នាំ២០១៧ ដោយកំលាំងតម្រួតទេសចរណ៍ប្រចាំតំបន់ ប៉ាតាយ៉ា សហការ ជាមួយកំលាំងតម្រួត

អន្តោប្រវេសន៍ ខេត្តឆុនបុរី បានចុះទៅកាន់តំបន់ទេសចរណ៍ប៉ាតាយ៉ា ដោយបានប្រមូលស្ត្រីរកស៊ី

ផ្លូវភេទ(ពេស្យាចារ)ទាំងជនជាតិថៃនិងជនជាតិបរទេសដែលកន្លងមកតែងតែរំខានដល់សុវត្ថិភាពភ្ញៀវ

ទេសចរណ៍ ដែលចូលទៅកំសាន្តក្នុងតំបន់នេះ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រមូលពេស្យាចារជនជាតិថៃ បានចំនួន៣៦នាក់នារី

ប៉េដេ បានចំនួន ៦នាក់ និងស្ត្រីជនជាតិបរទេសបនាចំនួន ១៩នាក់ ហើយស្របពេលជាមួយគ្នា

នោះដែរកំលាំងបានឃាត់ខ្លួនក្មេងទំនើងបានចំនួន ១៩ នាក់ខណៈដែលពួកគេកំពុងប្រើប្រាស់គ្រឿង

ញៀនព្រមទាំងបានដកហូតនូវសារធាតុញៀនប្រភេទម៉ាទឹកកក មួយចំនួនផងដែរ ។

នៅក្នុងកិច្ចប្រតិបត្តិការនោះ កំលាំងបានប្រទះឃើញមានយុវវ័យចំនួន៣នាក់ដែលបានធ្វើសកម្ម

ភាពឆក់ទ្រព្យសម្បត្តិរបស់ជនជាតិរុស្សី ខណៈដែលជនបរទេសរូបនេះ កំពុងដើរកំសាន្តនៅ

ក្បែចំណតអូប័រ ទល់មុខកោះឡាន ទើបសមត្ថកិច្ចតាមឃាត់ខ្លួនបាន គឺជាជនជាតិខ្មែរដែល

មានឈ្មោះ ឡា អាយុ ២០ឆ្នាំ ឈ្មោះ ឡយ អាយុ១៩ឆ្នាំ និងឈ្មោះ ម៉េត អាយុ១៨ឆ្នាំ ពួកគេគឺជា

អ្នករត់តុនៅក្នុងអាហារដ្ឋានមួយកន្លែងនៅលើ កោះឡាននេះតែម្តង ហើយការដែលពួកគេធ្វើបែបនេះ

ដោយសារតែប្រាក់ខែចាយមិនគ្រប់។ លោក សុន ឆេត នាយរងតម្រួតទេសចរណ៍ ប្រចាំតំបន់ប៉ាតាយ៉ា

នេះ បានលើកឡើងថា ប៉ាតាយ៉ា គឺជាតំបន់ទេសចរណ៍មួយដែលមានឈ្មោះបោះសម្លេងនៅលើ

ពិភពលោក ដូច្នេះត្រូវធ្វើយ៉ាងណារក្សាសុវត្ថិភាពអោយបានជូនភ្ញៀវទេសចរណ៍ដែលចូលមកកំសាន្ត

នាតំបន់នេះព្រោះកន្លងមកក៏មានការឆក់ទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរណ៍ជាញឹកញាប់ផងដែរទើប

ពេលនេះកំលាំងជំនាញបានចេញប្រតិបត្តិពិសការបោសសំអាតតែម្តង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្រ្តីម្នាក់ស្លាប់​ បន្ទាប់ពីចាក់ថ្នាំព្យាបាលភ្នែក​នៅ​មន្ទីពេទ្យឯកជនមួយ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោ ឡៅ ឆន អតីតប្រធានមន្ទីសោរិយោដីខេត្តឧត្ដរមានជ័យ កុំពុងឈូសផ្លូវសាធារណះ ហើយហុមទ័ទ្ធរបងយកធ្វេីកម្មសិទ្ធផ្ទាល់ខ្លួន (លួន ហាក់ឡី ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ (ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ (ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ (ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3065 នាក់
ម្សិលមិញ :
11864 នាក់
សប្តាហ៍នេះ :
43190 នាក់
ខែនេះ :
226437 នាក់
3 ខែនេះ :
654724 នាក់
សរុប :
4708176 នាក់