ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
អង្គការ​យូណេស្កូ នឹង​ចុះបញ្ជី​ល្ខោនខោល​ជា​សម្បត្តិ​វប្បធម៌​តាម​ សំណើ​របស់​កម្ពុជា ពិតជារបស់កម្ពុជាពិតមែន
Sat,01 September 2018 (Time 11:03 AM)
ដោយ ៖ ថ្ងៃថ្មី (ចំនួនអ្នកអាន: 566នាក់)


ភ្នំពេញ÷ប៉ុន្មានថ្ងៃនេះប្រធានបទរឿងល្ខោនខោលបានក្លាយប្រធានបទ
ដ៏ក្តៅកគុក បន្ទាប់ពីមានដំណឹងថាថៃនឹងដាក់ល្ខោនខោលចូលក្នុងបេតិក
ភណ្ឌពិភពលោកនៅអង្គការ UNESCO ដែលធ្វើអោយប្រជាពលរដ្ឋខ្មែរ 
ជាពិសេសយុវជន និងតារាជួរមុខជាច្រើនបាននាំគ្នា បង្ហាញការតវ៉ា ព្រោះ
ថាល្ខោនខោលជារបស់ខ្មែរយើងតាំងពីបុរាណកាលមក។
 
ជាក់ស្តែង ក្រោយឃើញផ្ទុះការព្រួយបារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ ទៅលើ
ល្ខោនខោល រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​
វិចិត្រសិល្បៈ ឯកឧត្តម ថៃ នរៈ​សត្យា បានចេញមកបញ្ជាក់ជំហរ និងភាព
ជឿជាក់ថា: «អង្គការ​យូណេស្កូ នឹង​ចុះបញ្ជី​ល្ខោនខោល​ជា​សម្បត្តិ​វប្បធម៌​
តាម​សំណើ​របស់​កម្ពុជា កម្ពុជា​គ្មាន​ការព្រួយបារម្ភ​ឡើយ​ដោយសារ​កម្ពុជា​
មាន​ឯកសារ​ជា​មូលដ្ឋាន​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា ល្ខោនខោល​ជា​របស់​ខ្មែរ 
ជាពិសេស​កម្ពុជា​បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​អង្គការ​យូណេស្កូ​មុន​ប្រទេស​ថៃ​»។
 
ក្នុងនោះ ឯកឧត្តម ថៃ នរៈ​សត្យា បានបន្តទៀតថា « លក្ខណៈរាំ និងក្បាច់
របស់ល្ខោនខោល​ខ្មែរ មានលក្ខណៈខុសស្រលះពីល្ខោនខុនរបស់ថៃ និង
មានចំនុចស្រដៀងគ្នាបន្តិចបន្តួចប៉ុន្នោះ​»។
 
គួរបញ្ជាក់ថា នៅដើមឆ្នាំ ២០១៩ ខាងមុខនេះ អង្គការសហប្រជាជាតិ 
UNESCO និងធ្វើការប្រកាស់ជាផ្លូវការ អំពីម្ចាស់ពិតប្រាកដនៃ ល្ខោនខោល
 ឬ ល្ខោនពាក់របាំងមុខ ជារបស់ខ្មែរ ឬក៏របស់ថៃ ខណៈពេលដែលប្រជាពល
រដ្ឋខ្មែរ កំពុងរួមគ្នាធ្វើការស៊ែរអំពី ល្ខោនខោល ពេញបណ្តាញសង្គម ដូចជា 
Facebook Twitter ជាដើម ដើម្បីឲ្យពិភពលោកកាន់តែជ្រៀបច្បាស់ថា 
ល្ខោនខោល ជារបស់ខ្មែរពិត សូមចូលរួមបង្ហោះរូបភាព ល្ខោនខោល ហើយ
ភ្ជាប់ជាមួយសារបែបនេះថា #ItisCambodiaCulture។
 

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញបន្ទាប់ពី ប្រជុំអាស៊ាននៅទីក្រុងបាងកកចប់ (ស្រី លក្ខ័ណ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ញឹក ប៊ុនលេខ ឃុបឃិតជាមួយលោក ហ៊ុយទូច ឲ្យឈ្មួញនាំមាន ទា ជ្រូក នឹងទំនិញគេចព័ន្ធ (ភ្នាក់ងារប្រចាំខេត្ត បន្ទាយមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥លោក ហុង សាវុធ ល្បីល្បាញខាង​ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក (ភ្នាក់ងារប្រចាំ បាត់ដំបង)

ព័ត៌មានគួរចាប់អារម្មណ៍

តើប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យស៊ីជម្រៅដែឬទេ? រឿងអាស្រូវពុករលួយមេគយខេត្តសៀមរាបជាបន្ទាន់ (ភ្នាក់ងារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើប៉ូលីសសណ្ដាប់ធ្នាប់ខេត្តសៀមរាបពិតជាដាក់ខែជាមួយអាជីវករលក់ដូរតាមរទេះតាម រម៉កលើចិញ្ចើមផ្លូវពិតឬទេ? (ភ្នាក់ងារ ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2217 នាក់
ម្សិលមិញ :
4581 នាក់
សប្តាហ៍នេះ :
36833 នាក់
ខែនេះ :
94253 នាក់
3 ខែនេះ :
325306 នាក់
សរុប :
3153528 នាក់