ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
ខេត្តកំពង់ចាម​ប្រារ​ព្ឋ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​៧​ឆ្នាំ​
Tue,15 October 2019 (Time 04:27 PM)
ដោយ ៖ ភ្នាក់ងារ ប្រចាំកំពង់ចាម (ចំនួនអ្នកអាន: 127នាក់)


 
 កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០១៩​នេះ ឯកឧត្តម អ៊ុន​ចាន់​ដា អភិបាលខេត្ត​កំពង់ចាម រួម​ជា មួយ តំណាង រាស្ត្រ​ម​ណ្ឌ​កំពង់ចាម និង មន្ត្រីរាជការ ប្រមាណ​ជិត​១០០០​នាក់ អញ្ជើញ​ចូលរួម​ពិធី គោរព វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះមហា​វិ​រក្ស​ត្រ ព្រះ​វ​រាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​» គម្រប់​ខួប​៧​ឆ្នាំ នៅ​សាស សន្និសីទ ខេត្ត កំពង់ចាម​។​
 
 ដោយទឹកចិត្តគោរព ស្រឡាញ់ និង​តបស្នង​នូវ​គុណូបការៈ​ដ៏​ធំធេង​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជ បី​តា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ តាងនាម​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ខេត្តកំពង់ចាម​ទាំងអស់ ឯកឧត្តម អ៊ុន​ចាន់​ដា បាន​សម្តែង​នូវ​ព្រះ រាជ​មរណទុក្ខ យ៉ាង​ក្រៀម ក្រំ​បំផុត ចំពោះ​ការយាង​ចូល​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ និង​បង្រួបបង្រួម​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​។​
 
 ឯកឧត្តមអភិបាលខេត្តចងចាំជានិច្ចនូវរ​នូវ​រាល់​ស្នា​ព្រះ​ហ​ស្ថ ព្រះរាជ​បូជនីយកិច្ច និង​គុណូបការៈ ដ៏​ធំធេង របស់ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​លះបង់​ព្រះកាយពល ព្រះ​បញ្ញាញាណ ដើម្បី​បូរណភាព ទឹកដី កម្ពុជា នាពេល​កន្លងមក​។​
​សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ បាន​យាង​សោយ​ទិវង្គត​ដោយ​ព្រះ​ជរាពាធ កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅវេលា​ម៉ោង ១ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ (​ម៉ោង​នៅ​កម្ពុជា​) នៅឯ​មន្ទីរពេទ្យ នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ។
 
ព្រះបរមសពរបស់ព្រះអង្គបានដង្ហែមកដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២ និង​បាន តម្កល់ រយៈពេល ៩០​ថ្ងៃ នៅក្នុង​ព្រះបរមរាជវាំង ដើម្បី​ឲ្យ​ព្រះរាជវង្សានុវង្ស មន្ត្រីរាជការ ប្រជារាស្ត្រ មន្ត្រី​អង្គទូត ព្រមទាំង​មេដឹកនាំ​បណ្តា​ប្រទេស​ជា​មិត្ត ចូល​សម្តែង​ព្រះរាជ​មរណទុក្ខ និង​គោរព ព្រះ​វិញ្ញាណក្ខន្ធ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយលោកឧត្តមសេនីយ៍ ភ្លន់ តារា យកដីអង្គភាព ១៥០ហិកតា លក់ អោយឈ្មួយនៅស្រុកភ្នំស្រុក (រតនា ប៉ោយប៉ែត)

ព័ត៌មានគួរចាប់អារម្មណ៍

សូមជួយស៊ែរលើកទឹកចិត្ត១ផង មន្ត្រីល្អ បានជួយក្មេងស្រីម្នាក់ឲ្យរួចពី គ្រោះថ្នាក់ក្នុងហេតុការណ៍អគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯង… (បញ្ញា ថ្ងៃថ្មីភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់នាំមនុស្សចូលថៃខុសច្បាប់ដែលមានឈ្មោះ ថា នឹងឈ្មោះ ឆៃ អាងខ្នង ដ៏ធំទើបពុំខ្លាចច្បាប់ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញឈើធំៗស្គាល់ចិត្ត លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំទើប បទល្មើសព្រៃឈើមិនថយចុះឡើយ (ហ៊ុំ ថាក់)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុក ប៊ុនហ៊ាង អាងខ្នងអាងខ្សែ រំលាយលើកិច្ចព្រមព្រាងមុនការសន្យា (បញ្ញា សៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2545 នាក់
ម្សិលមិញ :
14130 នាក់
សប្តាហ៍នេះ :
30654 នាក់
ខែនេះ :
143402 នាក់
3 ខែនេះ :
412943 នាក់
សរុប :
3594601 នាក់