ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
ពលរដ្ឋចាំមើលអជ្ញាធរអប្សរាចាត់វិធានការក្តៅ លេីបុគ្គល ឃន់ សុខន រំលោភសាងសង់សំណង់បេតុងលេីដីរដ្ឋទួលបុរាណគ្រប់គ្រងដោយអជ្ញាធរអប្សរា
Thu,17 October 2019 (Time 04:25 PM)
ដោយ ៖ ភ្នាក់ងារប្រចាំ ខេត្តសៀមរាប (ចំនួនអ្នកអាន: 166នាក់)


 
សៀមរាប ៖ អជ្ញាធរជាតិអប្សរា បានពិនិត្យឃេីញសកម្មភាពល្មេីស
ច្បាប់របស់បុគ្គលឈ្មោះឃន់ សុខន ជាម្ចាស់ដីឡូត៍ដែលបានធ្វេីរបង
រំលោភលេីទួលបុរាណហែផ្កា ព្រមទាំងរៀបឥដ្ឋធ្វេីគ្រិះ និងដាំបង្គោល
របងព័ទ្ធជុំវិញទួលបុរាណ ដែលនៅក្បែត្រពាំងនោះថែមទៀតផង 
ដោយបានចាត់ថាជាអំពេីល្មេីសច្បាប់ មិនអាចបណ្តោយឲ្យបន្តធ្វេី
សកម្មភាពទៀតជាដាច់ខាត។
 
តាមលិខិតរបស់អាជ្ញាធរជាតិអប្សរា ដែលអង្គភាពគេហទំព័រ ថ្ងៃថ្មី
យេីងទទួលបានកាលថ្ងៃទី១៣ខែតុលាឆ្នាំ២០១៩នេះ បានឲ្យដឹងថា
ត្រពាំងហែផ្កា និងទួលបុរាណហែផ្កាខាងលេី ជាទីបុរាណដ្ឋានមួយនៅ
ក្នុងតំបន់ការពារបេតិកភ័ណ្ឌអង្គរ មានទីតាំងស្ថិតនៅភូមិបុស្សក្រឡាញ់ 
សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងនោះក៍មានថ្មបុរាណ 
និងស្នាក់ស្នាមរបស់បុព្វបុរស់នៅសេសសល់ខ្លះផងដែរ។
 
អាជ្ញាធរជាតិអប្សរា បានប្រកាសយ៉ាងដាច់អហង្កាដាក់កំហិតឲ្យឈ្មោះ
ឃន់ សុខនជាម្ចាស់ដីឡូត៍នៅភូមិបុស្សក្រឡាញ់ ត្រូវបញ្ឈប់សកម្មភាព
ល្មេីសច្បាប់នេះជាបន្ទាន់ ព្រមទាំងត្រូវវាយកំទិចចោលដោយខ្លួនឯង
មុនរយះពេល១៥ថ្ងៃ ដែលខ្លួនបានប្រព្រឹត្តិឲ្យដូចដេីមវិញ បេីមិនអនុវត្តន៍
តាមការណែនាំរបស់អជ្ញាធរទេវិធានការច្បាប់ដ៍តឹងរឹងនិងត្រូវអនុវត្តន៍
លេីបុគ្គលរូបនេះជាក់ជាមិនខាន ពីព្រោះវាជាអំពេីល្មេីសទៅនិងច្បាប់
ស្តីពី កិច្ចការពារបេតិកភ័ណ្ឌវប្បធម៌។
 
តាមប្រភពមួយចំនួនបានឲ្យដឹងថា បុគ្គលឈ្មោះ ឃន់ សុខន គឺជាថៅកែ
ដីឡូត៍នៅភូមិបុស្សក្រឡាញ់នោះតែម្តង ហើយបើតាមការបញ្ជាក់របស់
មន្ត្រីសង្កាត់ជ្រាវបានឲ្យដឹងថា លោកមិនជាប់ពាក់ព័ន្ធរឿងវាយត្រាឲ្យ
បុគ្គលរូបនេះប្រព្រឹត្តរំលោភយកដីទួលបុរាណមកធ្វេីជាកម្មសិទ្ធិផ្ទាល់
ខ្លួននោះឡេីយ។
 
ពាក់ព័ន្ធនិងករណីខាងលេីនេះ លោក រដ្ឋាប្រធាននាយកដ្ឋាននៃអជ្ញាធរ
ជាតិអប្សរា បានបញ្ជាក់ដែរថា កាល២សប្តាហ៍មុន លោកបានចេញលិខិត
បញ្ជូនទៅឲ្យសាមុីខ្លួន ឲ្យបញ្ឈប់សកម្មភាពរំលោភយកទីបុរាណនោះ
ហេីយដោយបង្គាប់ឲ្យសាមុីខ្លួនវាយសំណង់ដែលបាបសាសង់នោះចោល
ទាំងអស់ធ្វេីយ៉ាងណាឲ្យដូចសភាពដេីមវិញ។
 
អាជ្ញាធរជាតិអប្សរា បានរំលឹកឲ្យដឹងថា ខ្លួនមានតួនាទីថែរក្សាការពារ 
និងអភិរក្សទុកជាសម្បត្តិបេតិកភ័ណ្ឌជាតិ ដូច្នេះរាល់សកម្មភាពសាង
សង់ឈូសឆាយកាស់កាយ ដែលបណ្តាលឲ្យប៉ះពាល់ដល់បុរាណដ្ឋាន
ទាំងនោះដោយគ្មានការអនុញ្ញាត គឺជាបទល្មេីសបំផ្លិចប 
ផ្កាញបេតិកភ័ណ្ឌវប្បធម៌៕ 

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយលោកឧត្តមសេនីយ៍ ភ្លន់ តារា យកដីអង្គភាព ១៥០ហិកតា លក់ អោយឈ្មួយនៅស្រុកភ្នំស្រុក (រតនា ប៉ោយប៉ែត)

ព័ត៌មានគួរចាប់អារម្មណ៍

សូមជួយស៊ែរលើកទឹកចិត្ត១ផង មន្ត្រីល្អ បានជួយក្មេងស្រីម្នាក់ឲ្យរួចពី គ្រោះថ្នាក់ក្នុងហេតុការណ៍អគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯង… (បញ្ញា ថ្ងៃថ្មីភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់នាំមនុស្សចូលថៃខុសច្បាប់ដែលមានឈ្មោះ ថា នឹងឈ្មោះ ឆៃ អាងខ្នង ដ៏ធំទើបពុំខ្លាចច្បាប់ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញឈើធំៗស្គាល់ចិត្ត លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំទើប បទល្មើសព្រៃឈើមិនថយចុះឡើយ (ហ៊ុំ ថាក់)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុក ប៊ុនហ៊ាង អាងខ្នងអាងខ្សែ រំលាយលើកិច្ចព្រមព្រាងមុនការសន្យា (បញ្ញា សៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
188 នាក់
ម្សិលមិញ :
2706 នាក់
សប្តាហ៍នេះ :
28614 នាក់
ខែនេះ :
140296 នាក់
3 ខែនេះ :
408966 នាក់
សរុប :
3594950 នាក់