ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥លោក ហុង សាវុធ ល្បីល្បាញខាង​ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក
Fri,04 October 2019 (Time 10:08 AM)
ដោយ ៖ ភ្នាក់ងារប្រចាំ បាត់ដំបង (ចំនួនអ្នកអាន: 115នាក់)


បាត់ដំបង ៖ តាមការឲ្យដឹងពីប្រជាពលរដ្ធនិងក្រុម​ឈ្មួញ​និង​អាជីវករ​
ដឹកជញ្ជូន​ទំនិញ​ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តបាត់ដំបង បាន​
បង្ហើបឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក ហុង សាវុធ ប្រធាន
ការិយាល័យ​ស្រាវជ្រាវ​ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៤ កំពុង​ប្រើ​អំណាច​
ហើយនិង​យកតួនាទី​របស់ខ្លួន​ ទៅប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងពេញ
បន្ទុកខ្លាំងជាងមុន​ទៅទៀត​។ 
 
ប្រភពពី​ក្រុម​ឈ្មួញ​ ដែលដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ 
នៅចំណុច​ឃុំ​ អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​អះអាងថា 
ទោះបី​ពួកគេ​ដឹកទំនិញ​បង់ពន្ធ​ ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​យ៉ាងណាក៏
ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ​ ក្រោម​តុ​តាម​ការកំណត់​របស់
លោក ហុង សាវុធ និង​បក្ខពួក​នោះទេ​ ហើយផ្ទុយទៅវិញ​មេគយលោក 
ហុង សាវុធ នេះបានឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ ដឹកជញ្ជូន​ទំនិញ​ឆ្លង​កាត់
មុខ​ស្នាក់ការ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥ ចូលទៅ​រាជធានី​ភ្នំពេញ 
យ៉ាង​រលូន​ព្រោះ​ជា​ប្រភព​ចំណូល​របស់​ពួកគេ​។
 
ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តបាត់ដំបង មួយចំនួន​បាន​លួចបង្ហើប​ឲ្យ​ដឹងថា 
ការដែល​លោក ហុង សាវុធ ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ជា​មេ​គយ​
ចល័ត​តំបន់​៤ ហើយ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​
រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ហើយម្យ៉ាងទៀត​នោះ
ការដែល​លោក ហុង សាវុធ ហ៊ានឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញ
គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ 
មុខ​ស្នាក់ការ​គយ​ចល័ត​តំបន់​៤ យ៉ាង​សុខ​ស្រួល​គឺមាន​ការសម្របសម្រួល​
ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ផងដែរ​។ 
 
បញ្ហា​ទាំងអស់នេះ គឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនា
យកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក 
ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥ ខេត្តបាត់ដំបង ល្បី
ល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ ជា​យូរ​មកហើយ​។
 
​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ បាន​លួចខ្សឹប
ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ខ្នងបង្អែក​រឹងមាំ​ទេនោះគឺ​លោក ហុង សាវុធ 
មិន​ហ៊ាន​ប្រើ​តួនាទី​ និង​អំណាច​របស់ខ្លួន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វ
ថ្ងៃនេះ​ទេ​  ហើយលោក ហុង សាវុធ មាន​តួនាទី​ក្នុងការ​បង្ក្រាប​ អំពើ​រត់ពន្ធ​
នៅក្នុង​ខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង ផង
ដែរ​ដូច្នេះ​ក្នុង​មួយខែៗ​លោក ហុង សាវុធ ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹក
សន្ធាប់​ពី​អំពើពុករលួយ​។ 
 
ប្រការនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ 
គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ នូវ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហុង សាវុធ 
មេ​គយ​ចល័ត​តំបន់​៤ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក ហុង សាវុធ ធ្វើ​អ្វីៗ​
ស្រេច​តែ​អំពើ​ចិត្ត​ សូម្បីតែ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រក
ព្រំដែន​ក្នុង​ខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក៏​ត្រូវតែ​បង់
លុយ​តាម​ការកំណត់​របស់លោក ហុង សាវុធ និង​បក្ខពួក​ពេលកំពុងតែសម្ងំ 
យកធ្វើមាន ធ្វើបាន និងហ៊ានធ្វីអ្វីដែលខ្លួនចង់បាន...៕
 
ជុំវិញការចោតប្រកាន់ខាងលើអង្គភាពគេហទំព័រ ថ្ងៃថ្មី មិនអាចសុំការបំភ្លឺ
ពីលោក ហុង សាវុធ បានទេ អង្គភាពយើងខ្ញុំនឹងរងចាំការបំភ្លឺពីលោក
ហុង សាវុធ ចំពោះការចោតប្រកាន់ខាងលើរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញបន្ទាប់ពី ប្រជុំអាស៊ាននៅទីក្រុងបាងកកចប់ (ស្រី លក្ខ័ណ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ញឹក ប៊ុនលេខ ឃុបឃិតជាមួយលោក ហ៊ុយទូច ឲ្យឈ្មួញនាំមាន ទា ជ្រូក នឹងទំនិញគេចព័ន្ធ (ភ្នាក់ងារប្រចាំខេត្ត បន្ទាយមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥លោក ហុង សាវុធ ល្បីល្បាញខាង​ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក (ភ្នាក់ងារប្រចាំ បាត់ដំបង)

ព័ត៌មានគួរចាប់អារម្មណ៍

តើប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យស៊ីជម្រៅដែឬទេ? រឿងអាស្រូវពុករលួយមេគយខេត្តសៀមរាបជាបន្ទាន់ (ភ្នាក់ងារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើប៉ូលីសសណ្ដាប់ធ្នាប់ខេត្តសៀមរាបពិតជាដាក់ខែជាមួយអាជីវករលក់ដូរតាមរទេះតាម រម៉កលើចិញ្ចើមផ្លូវពិតឬទេ? (ភ្នាក់ងារ ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2827 នាក់
ម្សិលមិញ :
4581 នាក់
សប្តាហ៍នេះ :
37443 នាក់
ខែនេះ :
94863 នាក់
3 ខែនេះ :
325916 នាក់
សរុប :
3154138 នាក់