ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
លោក ញឹក ប៊ុនលេខ ឃុបឃិតជាមួយលោក ហ៊ុយទូច ឲ្យឈ្មួញនាំមាន ទា ជ្រូក នឹងទំនិញគេចព័ន្ធ
Fri,04 October 2019 (Time 01:01 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្ត បន្ទាយមានជ័យ (ចំនួនអ្នកអាន: 84នាក់)


 
បន្ទាយមានជ័យ ៖ ប្រភពពី​ប្រជាពលរដ្ធនិងមន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​តំបន់​បឹង​ត្រកួន 
ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា លោក ញឹក ប៊ុន​លេខ មេ​គយ​
ច្រក​បឹង​ត្រកួន និង​លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ ឃុប
ឃិត​ឲ្យ​ឈ្មួញ​នាំចូល​មាន់​រស់​ពី​ស្រុក​សៀម មក​ចែកចាយ​ក្នុង​ទីផ្សារ​នៅ​ខេត្ត
កំពង់ស្ពឺ យ៉ាង​គឃ្លើន​ ជាក់ស្ដែង​កាលកន្លងទៅនៅសៀល​ថ្ងៃទី​២៣ ខែកញ្ញា 
ឆ្នាំ​២០១៩ សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង បង្ក្រាប​រថយន្ត​ធុន​តូច​និង​រថយន្ត​ធុន​ធំ​
ដែល​ដឹក​ចូល​តាម​ច្រក​ តំបន់​បឹង​ត្រកួន ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តកំពង់ឆ្នាំង​
 ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ការបង្ក្រាប​រថយន្ត​ធុន​តូច​និង​រថយន្ត​ធុន​ធំ​ដឹក​
មាន់​រស់​ពី​ស្រុក​សៀម​នោះ គឺធ្វើឡើង​នៅ​ចំណុច​ភូមិ​ឈើ​នាគ ឃុំ​បន្ទាយ​ព្រាល 
ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​។
 
​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្នុង​
ខេត្តកំពង់ឆ្នាំង បាន​ឃាត់​រថយន្ត​ដឹក​មាន់​រស់​មួយគ្រឿង​របស់​ក្រុមហ៊ុន​
ច​ន្ធូ​មានជ័យ ដែលមាន​អ្នក​រត់ការ​ឈ្មោះ ហង្ស ជួន​ណាត ហៅ​សិលា 
ហើយ​មាន់​ក្នុង​រថយន្ត​នោះ​មាន​ចំនួន​១៩៤៤​ក្បាល​ចេញពី​ច្រក​បឹង​ត្រកួន 
ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ខេត្តកំពង់ឆ្នាំង 
ចូលទៅ​លក់​ចែកចាយ​នៅ​ខេត្តកំពង់ស្ពឺ​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​
ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកជញ្ជូន​មាន់​រស់​របស់​ក្រុមហ៊ុន​
ច​ន្ធូ​មានជ័យ​នោះ មិនមាន​លិខិតអនុញ្ញាត​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឡើយ 
ហើយ​ទាំង​រថយន្ត​និង​មាន់​ត្រូវបាន​នាំយកទៅ​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​
កំពង់ឆ្នាំង ដើម្បី​បំពេញ​សំណុំ​ឯកសារ​សុំ​គោលការណ៍​ទៅ​ក្រសួងកសិកម្ម 
ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ តាម​ការអះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​
ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា កន្លងមក​ក្រុមហ៊ុន​ច​ន្ធូ​មានជ័យ ដែល
មាន​អ្នក​រត់ការ​ឈ្មោះ ហង្ស ជួន​ណាត ហៅ​សិលា តែង​រកស៊ី​តាមរបៀប​
លោតឆ័ត្រ​យ៉ាង​គឃ្លើន​។
 
ទាក់ទង​បញ្ហា​ខាងលើនេះ​បើតាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ច្រក​តំបន់​បឹង​ត្រកួន 
ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុប
ឃិត​បើកដៃ​ពី​សំណាក់​លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន 
និង​ពី​លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ ទេនោះ​គឺ​ក្រុម
ហ៊ុន​ច​ន្ធូ​មានជ័យ មិនអាច​ដឹកជញ្ជូន​មាន់​រស់​ចូល​តាម​ច្រក​បឹង​ត្រកួន​
ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​បានឡើយ​។ ជាក់ស្ដែង​រថយន្ត​ដឹក​មាន់​រស់​ពី​
ស្រុក​សៀម ចូល​តាម​ច្រក​តំបន់​បឹង​ត្រកួន ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ 
ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ចូលទៅ​ខេត្តកំពង់ស្ពឺ 
ត្រូវ​សមត្ថកិច្ច​ក្នុង​ខេត្តកំពង់ឆ្នាំង បង្ក្រាប​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​២៣ 
ខែកញ្ញា ឆ្នាំ​២០១៩​។ 
 
ហេតុនេះ​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​
មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្ត
បន្ទាយមានជ័យ នៅតែ​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​មាន់​រស់ ជ្រូក​រស់ 
និង​ទំនិញគេចពន្ធ​ពី​ស្រុក​សៀម យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​
ទាំងអស់​និងចាំ$ ទទួលផលប្រយោជន៌..៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញបន្ទាប់ពី ប្រជុំអាស៊ាននៅទីក្រុងបាងកកចប់ (ស្រី លក្ខ័ណ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ញឹក ប៊ុនលេខ ឃុបឃិតជាមួយលោក ហ៊ុយទូច ឲ្យឈ្មួញនាំមាន ទា ជ្រូក នឹងទំនិញគេចព័ន្ធ (ភ្នាក់ងារប្រចាំខេត្ត បន្ទាយមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥លោក ហុង សាវុធ ល្បីល្បាញខាង​ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក (ភ្នាក់ងារប្រចាំ បាត់ដំបង)

ព័ត៌មានគួរចាប់អារម្មណ៍

តើប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យស៊ីជម្រៅដែឬទេ? រឿងអាស្រូវពុករលួយមេគយខេត្តសៀមរាបជាបន្ទាន់ (ភ្នាក់ងារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើប៉ូលីសសណ្ដាប់ធ្នាប់ខេត្តសៀមរាបពិតជាដាក់ខែជាមួយអាជីវករលក់ដូរតាមរទេះតាម រម៉កលើចិញ្ចើមផ្លូវពិតឬទេ? (ភ្នាក់ងារ ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2352 នាក់
ម្សិលមិញ :
4581 នាក់
សប្តាហ៍នេះ :
36968 នាក់
ខែនេះ :
94388 នាក់
3 ខែនេះ :
325441 នាក់
សរុប :
3153663 នាក់