ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
លំនៅឋា​ន​ស្តង់ដា​រជប៉ុនទី​មួយ នៅកម្ពុជា ចាប់ផ្តើ​មបើក​លក់
Thu,10 October 2019 (Time 04:41 AM)
ដោយ ៖ ស្រី លក្ខ័ណ (ចំនួនអ្នកអាន: 77នាក់)


ភ្នំពេញ ៖ លំនៅឋានស្តង់ដារជប៉ុន​ទីមួ​យ​​នៅកម្ពុជា ដែលមានទីតាំងនៅ​
ក​ណ្តាលក្រុង និងមានតម្លៃសមរម្យបា​នប្រ​កាស​ចាប់ផ្តើ​មបើក​លក់ហើយ 
ចាប់ពី​ថ្ងៃនេះត​ទៅ​ លំនៅឋានអារ៉ាខាវ៉ា ​(Arakawa Residence) ដែល
មានម្ចាស់ភាគហ៊ុន​ធំ​ជាជន​ជាតិជ​ប៉ុន បា​នចំណាយទុនវិនិយោគប្រហាក់
ប្រហែល​ជា​ ៧០លានដុល្លា​រ ដើម្បីសាងសង់លំនៅឋានបែបប្រ​ណិត ​
មានគុ​ណភាព​ខ្ពស់ មាន​សុវ​ត្ថិភាព ផ្តល់ភាពងាយស្រួល និ​ងមានបរិស្ថាន
ល្អសម្រាប់ពលរដ្ឋ​ខ្មែ​រដែ​លមាន​ចំណូល​ទាប និងម​ធ្យម ហើយ​មានបំ​ណង
ចង់រស់នៅផ្ទះបែបស៊ីវីល័យ ​ថ្លៃថ្នូរនៅ​កណ្តា​លក្រុ​ងភ្នំពេ​ញ។
 
ក្នុងសន្និសីទសា​រ​ព័ត៌​មាន នាថ្ងៃទី៩ តុលា ឆ្នាំ២០១៩ នៅលំនៅឋាន
អារ៉ាខា​វ៉ា ផ្លូវ២៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ​ខ​ណ្ឌសែនសុ​ខ រាជធានី
ភ្នំពេញ លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) សហស្ថាបនិក
ក្រុម​ហ៊ុ​នអារ៉ា​ខាវ៉ា​ បាន​មានប្រសា​សន៍ថា “លំនៅឋានបែបខុន​ដូ​នេះ ត្រូវ
បានសាងសង់ឡើងក្នុង​គោ​លបំ​ណងឲ្យ​ប្រជាជ​នកម្ពុជា ដែលជា​សិស្ស ​
និស្សិត​ គូស្វាមីភរិយាថ្មី និងបងប្អូនប្រជាពល​រ​ដ្ឋក្រីក្រ បើទោះជាពួកគាត់
មានចំណូល​ទា​ប និងមធ្យមក៏ដោយ ​ក៏​អាចទិ​ញលំនៅ​ឋាន ខុនដូរប​ស់
អារ៉ាខា​វ៉ាបាន និងបានទទួលបទពិសោ​ធ​ន៍ជាម្ចា​ស់ក​ម្មសិទ្ធិ និងរស់នៅ
សមរ​ម្យ ក្នុងខុនដូទំនើប​ កណ្តា​លទីក្រុងភ្នំពេញហ្នឹង​គេ​” ។
 
នៅក្នុងកិច្ចសម្ភាសជាមួ​យ​អ្នក​សារព័ត៌​មាន លោក អៀង សុធារ៉ា 
សហស្ថាបនិកក្រុមហ៊ុនអា​រ៉ា​ខា​វ៉ា បានមានប្រសាសន៍ថា “​យើ​ងខិ​តខំ​
ធ្វើយ៉ាងណា​ ដើម្បីបង្កើតលំនៅឋានមួយដ៏ស​ម​រម្យ ប្រកបដោយគុណ​
ភា​ព សុវត្ថិភាព សោភ័ណភាព ផាសុកភា​ព ​គុណធ​ម៌ និងបង្កើតឲ្យមាន
ទម្លាប់រស់នៅ​ក្នុ​ងអ​គាររួម និងការថែទាំរួ​ម​” ​។
 
លោ​ក អៀង សុធារ៉ា បានបន្ថែមថាអតិថិជនដែ​ល​ទិញ​យូនីត ក្នុងលំនៅ
ឋានអារ៉ាខាវ៉ា​ ​នឹង​ទទួល​បានប័ណ្ណកម្មសិទ្ធិតកូនត​ចៅ Arakawa 
Residence ត្រូវបានអ្នកជំនាញវាយតម្លៃថា​ជា​លំនៅឋា​នស្ត​ង់ដារ
ជប៉ុនទីមួយ នៅកម្ពុ​ជា ដែល​បានក្លាយទៅជាគម្រូនៃ​លំ​នៅឋាន ឬ
សំណង់អគារនា​នា​ដែល​មាន​ស្តង់ដារជប៉ុ​នពិត​ប្រាកដ ជាពិសេស 
បច្ចេកទេសសំណង់​ទាំ​ងមូ​ល និងប្រព័ន្ធសុវត្ថិភាពការពារ​អ​គ្គិភ័យ 
និងប្រព័ន្ធទឹកលូ ជាដើម ដើម្បីបញ្ចៀសនូ​វ​ក្តីកង្វ​ល់ដល់​ម្ចាស់ផ្ទះ
ដែលបានទិញរួច។​
 
A​rakawa Residence ក៏ជាក្រុមហ៊ុនទីមួយនៅក​ម្ពុជា ដែលប្រើទុន
វិនិយោគរបស់ក្រុម​ហ៊ុ​ន ក្នុងកា​រសា​ងសង់​ទាំងស្រុ​ង ដោយ​មិនប្រើ​
ថវិកា​របស់​អតិថិជនយកមកសាងសង់​ ហើយ​ក៏ជាក្រុមហ៊ុនដំបូងគេ
នៅក​ម្ពុជា ដែលអតិថិជនអាចទិញដោយពុំ​ចាំ​បាច់ប​ង់ប្រាក់​ក​ក់ 
ហើ​យអាច​បង់រំ​លោះដោ​យមិនមានការប្រាក់​ ​ពោលគឺអាចប​ង់​ប្រាក់
ប្រ​ចាំខែ​ចាប់ពី២៧៣ដុល្លារឡើ​ងទៅ​។
 
Arakaw​a​ Residence សាងសង់លើផ្ទៃដីជាង១,៣ ហិ​ចតា នៅ
ដំណាក់កាលទី១ ​មានចំ​នួន១​០អគារ និងមានកម្ពស់២១ជាន់ស្មើៗ
គ្នា រាល់ផ្ទះទាំងអស់បែរមុខទៅទិស​ខា​ងជើង និងទៅ​ខាង​ត្បូង ដើម្បី
ងាយស្រូលក្នុងការស្រួ​ប​យក​ពន្លឺ និង​ខ្យល់​អាកាសគ្រប់រដូវកា​ល​។
 
Arakawa Res​idence ត្រូវបានរចនាឡើងសម្រាប់ពលរដ្ឋខ្មែ​រ ដែល
មានសមាជិកគ្រួសារតិ​ច​ ចង់បា​នលំ​នៅឋានប្រ​ណិ​ត មា​នប​រិកាសល្អ 
តម្លៃសមរម្យ ស្ថិតនៅជិតផ្សារទឹកថ្លា​ ​ជាប់មន្ទីរពេទ្យអន្ត​រ​ជាតិ​ ជិត
សាលារៀននិង​សា​កល​វិទ្យាល័​យនានា​ និង​នៅក្បែរ​ផ្សារ​ទំនើប ងាយ
ស្រួលក្នុងការធ្វើដំណើរឬរកការ​ងា​រធ្វើ​។ ពលរដ្ឋដែលមានចំណូលចាប់​
ពី​៦០​០ដុល្លា​រឡើង​ទៅ ​អាចទិ​ញបាន​ផ្ទះមួយ ជាប្រភេទស្ទូឌីយោឬ​ ​
ផ្ទះមានពីរបន្ទ​ប់​។
 
Arakawa ​R​esidence បានចាប់ផ្តើមសាងសង់នៅខែ វិ​ច្ឆិកា​ ឆ្នាំ​
២០១៧ និងគ្រោងបញ្ចប់នៅចុ​ង​ឆ្នាំក្រោយ​ ឆ្នាំ២០២០ បច្ចុប្បន្ន 
លំនៅឋានអារ៉ាខាវ៉ា​ស​ង់បា​នដល់​១៥ជាន់ហើយ ហើយនឹងក្លាយ
ជាទីតាំងដ៏សំ​ខា​ន់មួយ សម្រាប់និស្សិតសិក្សាផ្នែកសំ​ណ​ង់ស៊ី​វិល 
ចុះមកសិក្សាស្វែងយល់ពីការ​អ​នុវត្តជាក់​ស្តែង ​ពិសេស​គម្រោង​
សំណង់​ធំៗបែប​នេះ។
 
ក្រុមហ៊ុនអារ៉ាខាវ៉ាត្រូវ​បា​នប​ង្កើតឡើង ក្នុងឆ្នាំ២០០៨ ដោយវិនិយោគិន
ខ្មែរនិ​ង​ជប៉ុន​ បន្ទាប់ពីទទួលបា​ន​ជោគ​ជ័យ ក្នុងការសាងសង់ ​និ​ងដាក់
ឲ្យដំណើរការរួចមក​ហើ​យអាផា​តមិន ដែលមានឈ្មោះថា Bellevue 
Serv​iced Apartments នៅតំបន់ជ្រោយច​ង្វា​ ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញបន្ទាប់ពី ប្រជុំអាស៊ាននៅទីក្រុងបាងកកចប់ (ស្រី លក្ខ័ណ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ញឹក ប៊ុនលេខ ឃុបឃិតជាមួយលោក ហ៊ុយទូច ឲ្យឈ្មួញនាំមាន ទា ជ្រូក នឹងទំនិញគេចព័ន្ធ (ភ្នាក់ងារប្រចាំខេត្ត បន្ទាយមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥លោក ហុង សាវុធ ល្បីល្បាញខាង​ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក (ភ្នាក់ងារប្រចាំ បាត់ដំបង)

ព័ត៌មានគួរចាប់អារម្មណ៍

តើប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យស៊ីជម្រៅដែឬទេ? រឿងអាស្រូវពុករលួយមេគយខេត្តសៀមរាបជាបន្ទាន់ (ភ្នាក់ងារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើប៉ូលីសសណ្ដាប់ធ្នាប់ខេត្តសៀមរាបពិតជាដាក់ខែជាមួយអាជីវករលក់ដូរតាមរទេះតាម រម៉កលើចិញ្ចើមផ្លូវពិតឬទេ? (ភ្នាក់ងារ ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2193 នាក់
ម្សិលមិញ :
4581 នាក់
សប្តាហ៍នេះ :
36809 នាក់
ខែនេះ :
94229 នាក់
3 ខែនេះ :
325282 នាក់
សរុប :
3153504 នាក់