ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
សម្ដេចតេជោ ហ៊ុន សែន នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញបន្ទាប់ពី ប្រជុំអាស៊ាននៅទីក្រុងបាងកកចប់
Tue,05 November 2019 (Time 08:42 AM)
ដោយ ៖ ស្រី លក្ខ័ណ (ចំនួនអ្នកអាន: 64នាក់)


ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នេះ សម្ដេចនឹងវិលត្រឡប់ទៅប្រទេស
កម្ពុជាវិញ បន្ទាប់ពីបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ 
និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងបាងកក ប្រទេសថៃ អស់រយៈ
ពេល៣ថ្ងៃកន្លងមកនេះ ដែលទទួលបានលទ្ឋផលល្អជាទីមោទនៈបំផុត។
 
កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីក្រុងបាងកក បាន
ផ្តល់ឱកាសអោយប្រទេសសមាជិកអាស៊ានទាំងអស់បានពិភាក្សាដោះ
ស្រាយបញ្ហាសំខាន់ៗរួមគ្នា ដើម្បីរកផលប្រយោជន៍រួមសម្រាប់សហគម
អាស៊ានទាំងមូល និងសម្រាប់ពិភពលោកផងដែរ ជាពិសេសពង្រឹង និង
ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូអាស៊ានជាច្រើនដូចជា 
ចិន ឥណ្ឌា រុស្សី អាមេរិក កូរ៉េ ជប៉ុន ដើម្បីជំរុញការអភិវឌ្ឍ ស្ថេរភាព 
សន្តិភាព និងវិបុលភាពប្រកបដោយចីរភាព។ សម្រាប់កិច្ចប្រជុំកំពូល
លើកទី ៣៦ គឺនឹងធ្វើនៅប្រទេសវៀតណាមវិញម្តង។
 
ទន្ទឹមនឹងនេះដែរ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ បុណ្យឯករាជ្យជាតិ 
៩ វិច្ឆិកា នឹងចូលមកដល់ ហើយនឹងបន្តដល់បុណ្យអុំទូក អកអំបុក 
និងសំពះព្រះខែ ចាប់ពីថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា។
 
សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ
ចូលរួមកំសាន្តសប្បាយទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តា
ខេត្តនានា ហើយសូមត្រៀមអំបុក, ចេកទុំ, ដូងខ្ចី.. ដើម្បីយើងទទួល
ទានអំបុកទាំងអស់គ្នានៅថ្ងៃទី ៩ វិច្ឆិកា ក្នុងបរិយាកាសសប្បាយរីក
រាយ “អំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ”។  
 
សម្ដេចសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ, សេចក្តីចម្រើន 
និងសំណាងល្អគ្រប់ៗគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញបន្ទាប់ពី ប្រជុំអាស៊ាននៅទីក្រុងបាងកកចប់ (ស្រី លក្ខ័ណ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ញឹក ប៊ុនលេខ ឃុបឃិតជាមួយលោក ហ៊ុយទូច ឲ្យឈ្មួញនាំមាន ទា ជ្រូក នឹងទំនិញគេចព័ន្ធ (ភ្នាក់ងារប្រចាំខេត្ត បន្ទាយមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥លោក ហុង សាវុធ ល្បីល្បាញខាង​ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក (ភ្នាក់ងារប្រចាំ បាត់ដំបង)

ព័ត៌មានគួរចាប់អារម្មណ៍

តើប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យស៊ីជម្រៅដែឬទេ? រឿងអាស្រូវពុករលួយមេគយខេត្តសៀមរាបជាបន្ទាន់ (ភ្នាក់ងារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើប៉ូលីសសណ្ដាប់ធ្នាប់ខេត្តសៀមរាបពិតជាដាក់ខែជាមួយអាជីវករលក់ដូរតាមរទេះតាម រម៉កលើចិញ្ចើមផ្លូវពិតឬទេ? (ភ្នាក់ងារ ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2364 នាក់
ម្សិលមិញ :
4581 នាក់
សប្តាហ៍នេះ :
36980 នាក់
ខែនេះ :
94400 នាក់
3 ខែនេះ :
325453 នាក់
សរុប :
3153675 នាក់