ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
ស្ថានទូតកម្ពុជា ជួយពលករខ្មែរ នៅស្តង់លក់ផ្លែឈើ ជនរងគ្រោះនិយាយ ថា ធ្វើមិនចេះត្រូវចិត្តយកដែកវាយក្បាល ថៅកែនោះត្រូវសមត្ថកិច្ចចាប់ខ្លួន
Tue,15 January 2019 (Time 04:30 PM)
ដោយ ៖ ភ្នាក់ងារ ថ្ងៃថ្មី (ចំនួនអ្នកអាន: 269នាក់)


 
ប្រទេសថៃ÷នៅវេលាម៉ោង១៥:៣០នាទីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ 
លោកឧត្តមសេនីយ៍ទោ សុរភុង ថ្នមចិត្ត ស្នងការខេត្តប៉ះធុមថានី បាន
សហការជាមួយលោក ជឹម សំណាង នឹងលោក MR.HOEURN HUNG 
ទីប្រឹក្សាទទួលបន្ទុកផ្នែកពលករ របស់ស្ថានឯកអគ្គរាជទូតកម្ពុជា 
ប្រចាំប្រទេសថៃ មន្រ្តីអភិវឌ្ឍន៍សង្គម នឹងសុវត្តិភាពខាងមនុស្ស 
ខេត្តប៉ះធុម ថានី ព្រមទាំងកម្លាំងនគបាលស្រាវជ្រាវ ខេត្តប៉ះធុម ថានី 
សមត្ថកិច្ចស្រាវជ្រាវស្រុក ខ្លងលួង ចូលទៅចាប់ខ្លួនឈ្មោះ ម៉ារួយ 
ស្រីចក្រា អាយុ៣៧ឆ្នាំ នឹងនាង មីណា ថេបជិញ អាយុ៤៤ឆ្នាំ ម្ចាស់
ស្តង់លក់ផ្លែឈើ យីហោ O+P លក់បោះដុំស្វាយកែវរមៀត នឹងផ្លែឈើ
តាមរដូវកាលនៅក្នុងផ្សារអៃប្រា ឃុំខ្លងនឹងស្រុកខ្លងលួងខេត្តប៉ះធុមថានី ។
MR.HOEURN HUNG ទីប្រឹក្សាផ្នែកពលករស្ថានឯកអគ្គរាជទូតកម្ពុជា 
ប្រចាំប្រទេសថៃ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណា
ចក្រកម្ពុជា ទទួលបានពាក្យបណ្ដឹងពីនាង CHANTNTHA TOY 
អាយុ៤០ឆ្នាំ នឹងលោក RAKSMEY SAROEUN អាយុ២៩ឆ្នាំ ជា
ពលករដែលចូលមក ធ្វើការនៅប្រទេសថៃថា ត្រូវបានថៅកែធ្វើបាប
លើរាងកាយ នឹងហែកប៉ាស្ពរ័ចោល ទើបសហការជាមួយស្ថាបន័
ពាក់ពន្ធ័ របស់ប្រទេសថៃ ដើម្បីចូលទៅត្រួតពិនិត្យ ។ក្រោយការត្រួត
ពិនិត្យ ប្រទះឃើញពលករបរទេស ធ្បើការក្នុងស្តង់នេះ រួមមានប្រុស
៥នាក់ ដែលពលករប្ដឹងថា ត្រូវបានថៅកែធ្វើបាប ប្រើធ្វើការងារ
ខុសប្រភេទដែលជួល បើសិនជាធ្វើការមិនគាប់ចិត្ត នឹងត្រូវធ្វើបាប។
នាងCHANTN TOY អាយុ៤០ឆ្នាំ ថ្លែងថា ខ្លួននឹងស្វាម៉ី មកធ្វើការ
នៅស្តង់ខាងលើ តាំងពីចូលឆ្នាំ២០១៧ ដោយធ្វើការជញ្ជូនផ្លែស្វាយ 
នឹងទឹកផ្លែស្វាយ ចុះពីលើឡាន តមកថៅកែប្រុស ឲ្យខ្លួនទៅធ្វើការងារ
ផ្សេង នឹងឲ្យធ្វើដោយដៃ តែមិនអាចធ្វើបាន ទើបថៅកែប្រើដែកវាយក្បាល 
បច្ចុប្បន្ន នៅមានអាការះឈឺក្បាល ដោយស្វាម៉ីចូលមកជួយសង្រ្គោះ ។
តមកថៅកែឲ្យទៅជួយធ្វើការ សាងសង់ផ្ទះរបស់ថៅកែស្តង់ ខ្លួនគិត
ថា គឺជាកិច្ចការតូចតាច ទើបទៅធ្វើការដោយគិតថា បើធ្វើការជាមួយ
ថៅកែខាងលើ ឲ្យប្រយត្ន័គាត់ធ្វើបាប។លោកឧត្តមសេនីយ៍ទោ សុរភុង
 ថ្នមចិត្ត ស្នងការខេត្ត ប៉ះធុម ថានី ថ្លែងថា ពលករបរទេសត្រូវធ្វើបាប 
ស្ថិតក្នុងការទទួលខុសត្រូវ របស់អធិការស្រុក ខ្លង លួង ដែលបាន
ស្រាវជ្រាវបំបែកសំណុំរឿង នៅមានមិត្តពលករជនជាតិខ្មែរ ផ្ដល់ព័ត៍មាន
បន្ថែមទៀត សមត្ថកិច្ចនគបាល បានពិភាក្សាជាមួយ មន្ទីរការងារខេត្ត 
នឹងជួយរកការងារខេត្ត រួមទាំងមន្រ្តីអភិវឌ្ឍន៍សង្គម ដែលជាថៅកែទទួល
បុគ្គលបរទេស ចូលមកធ្វើការ ដោយមិនមានការអនុញ្ញាតិ ,ផ្ដល់ការ
ស្នាក់នៅដល់បុគ្គលបរទេស ដោយមិនបានអនុញ្ញាតិ ដោយឡែកការធ្វើ
បាបរាងកាយកម្មករ ត្រូវរង់ចាំការពិនិត្យរាងកាយ ពីពេទ្យម្ដងទៀត ។
ដោយឡែកកម្មករដែលសមត្ថកិច្ច ជួយសង្រ្គោះចេញមកនេះ កំពង់ធ្វើ
ការត្រួតពិនិត្យថា ចូលស្រុកត្រឹមត្រូវតាមច្បាប់ឬទេ៕ប្រភពពីគេហទំព័រ ប្រទេសថៃ
 

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញបន្ទាប់ពី ប្រជុំអាស៊ាននៅទីក្រុងបាងកកចប់ (ស្រី លក្ខ័ណ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ញឹក ប៊ុនលេខ ឃុបឃិតជាមួយលោក ហ៊ុយទូច ឲ្យឈ្មួញនាំមាន ទា ជ្រូក នឹងទំនិញគេចព័ន្ធ (ភ្នាក់ងារប្រចាំខេត្ត បន្ទាយមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥លោក ហុង សាវុធ ល្បីល្បាញខាង​ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក (ភ្នាក់ងារប្រចាំ បាត់ដំបង)

ព័ត៌មានគួរចាប់អារម្មណ៍

តើប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យស៊ីជម្រៅដែឬទេ? រឿងអាស្រូវពុករលួយមេគយខេត្តសៀមរាបជាបន្ទាន់ (ភ្នាក់ងារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើប៉ូលីសសណ្ដាប់ធ្នាប់ខេត្តសៀមរាបពិតជាដាក់ខែជាមួយអាជីវករលក់ដូរតាមរទេះតាម រម៉កលើចិញ្ចើមផ្លូវពិតឬទេ? (ភ្នាក់ងារ ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2791 នាក់
ម្សិលមិញ :
4581 នាក់
សប្តាហ៍នេះ :
37407 នាក់
ខែនេះ :
94827 នាក់
3 ខែនេះ :
325880 នាក់
សរុប :
3154102 នាក់