ថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
ពលរដ្ឋ៧ភូមិនៅស្រុកកំពង់ស្វាយ!ផ្ទុះការតវ៉ាខណៈដីជិត២,០០០ហិកតាត្រូវអ្នកធំរំលោភយក!
Sun,15 December 2019 (Time 03:30 PM)
ដោយ ៖ ថ្ងៃថ្មី (ចំនួនអ្នកអាន: 274នាក់)


 
(កំពង់ធំ)៖ កសិកររាប់សិបនាក់បានប្រមូលផ្ដុំគ្នា ផ្ទុះការតវ៉ានៅចំណុចដីស្រែប្រាំងវាលស្រង៉ែ
ស្ថិតនៅភូមិទួលនាងសាវ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ កាលពីថ្ងៃទី១៣,
១២,២០១៩ ក្នុងគោលបំណងទាមទារសូមឲ្យអាជ្ញាធរខេត្តកំពង់ធំ ជាពិសេសគឺសម្ដេចតេជោ!
សូមមេត្តាជួយអន្តរាគមន៍ បង្កើតអធិការកិច្ច ឬគណៈកម្មការបែងចែកដីធ្លីដល់ពួកគាត់សាជាថ្មី!។
 
ពលរដ្ឋថា៖ ដីស្រែប្រាំងក្នុងតំបន់៣ ជាង៤,០០០ហិកតា នៅទីនោះ ដែលរាជរដ្ឋាភិបាលសម្រេច
ចេញ,ស,ជ,ណ,ឆ្វៀលឲ្យពលពួកគាត់ កាលពីឆ្នាំ២០១៤កន្លងមកនោះ គឺពួកគាត់មិនទទួល
បានឡើយ,,! ។
 
ផ្ទុយទៅវិញ!ផ្ទៃដីទំហំ១,៦០០ហិកតាក្នុងទំហំដីសរុបជាង៤,០០០ហិកតាខាងលើ បានក្លាយ
ជាកម្មសិទ្ធផ្ទាល់ខ្លួនរបស់អាជ្ញាធរឃុំស្រុក នឹងមន្ត្រីធំៗក្នុងខេត្ត។ ខណៈក្រុមមន្ត្រីទាំងនោះ
បានរៀបចំឈ្មោះកាត់ដីបែងចែកយកតែគ្នាគេ ដោយយកទៅជួលឲ្យឈ្មួញទៀតផង ទើប
ពលរដ្ឋផ្ទុះការតវ៉ាបែបនេះទៅ!។
 
ជាមួយគ្នានោះ!ក្រុមពលរដ្ឋដែលមកតវ៉ាបានអះអាងថា៖ ដីនៅចំណុចវាលស្រង៉ែ!ភូមិទួល
នាងសាវ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ចំនួន១,៦០០ហិកតានៅក្នុងតំបន់៣!គឺត្រូវ
បានលោក ហេង មនោ មេឃុំផាត់សណ្ដាយ លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ
នឹងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត ក្លែងឯកសារអង្កន់បែងចែក បន្លំយកធ្វើជាកម្មសិទ្ធ
ផ្ទាល់ខ្លួនរួចជាស្រេច!  ក្រោមលេសថា៖ ចែកឲ្យពលរដ្ឋតាមអនុក្រឹត្ររបស់រដ្ឋាភិបាល ចេញ
នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤។
 
ពលរដ្ឋបន្តថា៖ បើទោះបីជាសម្ដេចតេជោ បានសម្រេចឆ្វៀលដីរដ្ឋ នៅតំបន់នោះឲ្យមក
ពួកទាំង៧ភូមិក្ដី! ប៉ុន្តែជាក់ស្ដែង ពលរដ្ឋមិនទទួលបានដីនោះឡើយ !ពោលគឺដីទាំងនោះ
បានទៅក្រុមមន្ត្រីអ្នកបែងចែកស្ទើរទាំងស្រុង។
 
ប្រភពដដែលបញ្ជាក់ថា!ដីរបបដែលពួកគាត់ត្រូវទទួលបាន គឺក្នុងមួយគ្រួសារ៥ហិកតា
លុះពេលមន្ត្រីធ្វើការបែងចែកគេឲ្យតែគ្នាគេ ម្នាក់ៗទទួលបានរាប់សិបហិកតាឯណោះ
រីឯពលរដ្ឋទទួលបានតែដីខ្យល់សុទ្ធសាទ!។
 
ជាងនេះទៅទៀតអាជ្ញាធរ មានហេតុផលថា៖ អ្នកណាអាស្រ័យផលទើបចែកដីឲ្យ អ្នក
មិនអាស្រ័យមិនចែកឲ្យទេ! ជាការឆ្លើយតប! កសិករថា៖ បើមិនចែកដីឲ្យពួកគាត់ផង តើ
ឲ្យពួកគាត់ទៅអាស្រ័យផលម៉េចនឹងកើត?។
 
ចំពោះការលើកឡើងនេះដែរលោក ហេង មនោ មេឃុំផាត់សណ្ដាយ នៅព្រឹកថ្ងៃទី១៤,
១២,២០១៩ ដើមរាំង មិនអាចសុំការបំភ្លឺបានទេ ទោះជាយ៉ាងណាក្ដីពលរដ្ឋបានប្ដឹងលោក
ហេង មនោ មេឃុំផាត់សណ្ដាយ លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ  លោក ហម ហុន
នាយខណ្ឌរដ្ឋបាលជលផល លោក ង៉ែត វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម និងលោក វ៉ាន់ សោភា
មន្ត្រីជលផលស្រុកកំពង់ស្វាយ ទៅសម្ដេចតេជោ ហ៊ុន សែន ដើម្បីស្នើសុំបង្កើត គណៈកម្មការ
បែងចែកដីធ្លីឡើងវិញ ព្រោះមានភាពមិនប្រក្រតីក្នុងការបែងចែក!។
 
ពលរដ្ឋចោទថា៖លោក មេឃុំ លោកអភិបាលស្រុក និងមន្ត្រីពាក់ព័ន្ធខាងលើ ពិតជាបាន
ឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងការក្លែងឯកសារបន្លំភ្នែកថ្នាក់លើ ដើម្បីរំលោភយកដីចំនួន១,៦០០
ហិកតា នៅចំណុចនោះ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន របស់ពួកគេ ដោយពុំបានបែងចែកឲ្យពួក
គាត់ឡើយ ក្នុងនោះផងដែរ! ពលរដ្ឋស្នើយ៉ាងទទូចដល់សម្ដេចតេជោ ឲ្យចាត់ការមន្ត្រីខិល
ខូចកុំមានការយោគយល់ឲ្យសោះ!  ខណៈពួកគេហ៊ានកេងប្រវ៉ាញ់ស៊ីដាច់ដីរបបពលរដ្ឋរាប់
សិបហិកតា ដែល ស,ជ,ណ,រដ្ឋាភិបាលកំណត់អោយ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

កងទ័ពកម្ពុជា-ចិន នឹងបើកសមយុទ្ធនាគមាស ឆ្នាំ២០២០នាថ្ងៃស្អែកនេះក្រោម ប្រធានបទ «រួមគ្នា ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» នៅខេត្តកំពត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយលោកឧត្តមសេនីយ៍ ភ្លន់ តារា យកដីអង្គភាព ១៥០ហិកតា លក់ អោយឈ្មួយនៅស្រុកភ្នំស្រុក (រតនា ប៉ោយប៉ែត)

ព័ត៌មានគួរចាប់អារម្មណ៍

សូមជួយស៊ែរលើកទឹកចិត្ត១ផង មន្ត្រីល្អ បានជួយក្មេងស្រីម្នាក់ឲ្យរួចពី គ្រោះថ្នាក់ក្នុងហេតុការណ៍អគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯង… (បញ្ញា ថ្ងៃថ្មីភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់នាំមនុស្សចូលថៃខុសច្បាប់ដែលមានឈ្មោះ ថា នឹងឈ្មោះ ឆៃ អាងខ្នង ដ៏ធំទើបពុំខ្លាចច្បាប់ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញឈើធំៗស្គាល់ចិត្ត លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំទើប បទល្មើសព្រៃឈើមិនថយចុះឡើយ (ហ៊ុំ ថាក់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
598 នាក់
ម្សិលមិញ :
1855 នាក់
សប្តាហ៍នេះ :
17766 នាក់
ខែនេះ :
112189 នាក់
3 ខែនេះ :
388867 នាក់
សរុប :
3740188 នាក់