ថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
តើលោក អ៊ី ចំរើន ចូលកាន់តំណែងជានាយប៉ុស្តិ៍ច្រកទ្វាអន្តរជាតិ អាចធ្វើ បានដូច ការប្ដេជ្ញាចិត្តដែរឬទេ ?
Fri,20 December 2019 (Time 04:33 PM)
ដោយ ៖ ឆា លី (ចំនួនអ្នកអាន: 156នាក់)


បន្ទាយមានជ័យ ៖នៅរសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង២:30នាទី
នៅការិយាល័យនគបាលច្រកទ្វាអន្តរជាតិប៉ោយប៉ែត បានប្រារប្ភពិធីប្រកាស
តែងតាំងមុខតំណែង និងផ្ទេភារៈកិច្ចប្រធានការិយាល័យប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ
ប៉ោយប៉ែត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមនាយឧត្ដម ឃុន សំបូ
 អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្ដម ង៉ោ ម៉េងជ្រួន
 អភិបាលរង នៃអភិបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯក
ឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។
 
លោកវរសេនីយ៍ឯក ខឹម ចិត្រា នាយប៉ុស្តិ៍ច្រកទ្វារទី(១)ប៉ោយប៉ែតទៅកាន់ច្រក
ទ្វារអន្តរជាតិ អូយាដាវ នៃនាយកដ្ឋានច្រកទ្វារទី(២) លោកឧត្តមសេនីយ៍ត្រី 
អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិអូយាដាវ នៃនាយកដ្ឋានច្រកទ្វារ
ទី(២) ត្រូវបានប្រកាសតែងតាំង ឲ្យចូលមកកាន់មុខតំណែងជានាយប៉ុស្តិ៍ច្រក
ទ្វារអន្តរជាតិ ប៉ោយប៉ែតនៃនាយកដ្ឋានទី(១) ។
 
ក្នុងការប្រកាសតែងតាំងមុខតំណែងមេប៉ុស្តិ៍ថ្មី ឯកឧត្ដម នាយឧត្តមសេនីយ៍ 
ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកបានមាន
ប្រសាសន៍ ផ្ដាំផ្ញើទៅដល់លោកនាយប៉ុស្តិ៍ទាំងពីរ ឲ្យមានការយកចិត្តទុកដាក់
និងខំធ្វើការងារ ហើយការផ្លាស់ប្ដូរមុខតំណែង ពីកន្លែងមួយទៅកន្លែងមួយគឺ
ជាការងារដូចគ្នានោះទេ សំខាន់ ខ្លួនយើងផ្ដល់តម្លៃឲ្យការងារពីកន្លែងនីមួយៗ
ហើយលោកក៏បានបញ្ជាក់ផងដែរថា សូមខ្លួនឯងជាអ្នកណា ជាអ្វី ! ?។
 
ការចូលកាន់តំណែងរបស់លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ជានាយប៉ុស្តិ៍អន្តោ
ប្រវេសន៍ច្រកទ្វារអន្តរជាតិ ដែលមកកាន់តំណែងថ្មី បងប្អូនប្រជាពលរដ្ឋសង្ឃឹម
ថាលោក អ៊ី ចំរើន និងប្រព្រឹត្តទៅតាមតួនាទី និងមិនមានការបង្កើតអំពើពុករ
លួយនិងការគាបសង្កត់គាត់គាត់បងប្អូនប្រជាពលរដ្ឋដែលធ្វើប័ណ្ណឆ្លងដែន
ឬក៏ធ្វើការចូលថៃ  នឹងប្រជាពលរដ្ឋ ដែលធ្វើដំណើរ ឆ្លងកាត់តាមច្រកទ្វារអន្តរ
ជាតិប៉ោយប៉ែត នេះតែម្ដង ៕
 
 
 
 
 
 
 
 

ព័ត៌មានគួរចាប់អារម្មណ៍

កងទ័ពកម្ពុជា-ចិន នឹងបើកសមយុទ្ធនាគមាស ឆ្នាំ២០២០នាថ្ងៃស្អែកនេះក្រោម ប្រធានបទ «រួមគ្នា ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» នៅខេត្តកំពត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយលោកឧត្តមសេនីយ៍ ភ្លន់ តារា យកដីអង្គភាព ១៥០ហិកតា លក់ អោយឈ្មួយនៅស្រុកភ្នំស្រុក (រតនា ប៉ោយប៉ែត)

ព័ត៌មានគួរចាប់អារម្មណ៍

សូមជួយស៊ែរលើកទឹកចិត្ត១ផង មន្ត្រីល្អ បានជួយក្មេងស្រីម្នាក់ឲ្យរួចពី គ្រោះថ្នាក់ក្នុងហេតុការណ៍អគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯង… (បញ្ញា ថ្ងៃថ្មីភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់នាំមនុស្សចូលថៃខុសច្បាប់ដែលមានឈ្មោះ ថា នឹងឈ្មោះ ឆៃ អាងខ្នង ដ៏ធំទើបពុំខ្លាចច្បាប់ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញឈើធំៗស្គាល់ចិត្ត លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំទើប បទល្មើសព្រៃឈើមិនថយចុះឡើយ (ហ៊ុំ ថាក់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
695 នាក់
ម្សិលមិញ :
1855 នាក់
សប្តាហ៍នេះ :
17863 នាក់
ខែនេះ :
112286 នាក់
3 ខែនេះ :
388964 នាក់
សរុប :
3740285 នាក់