ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
ចាប់ឃាត់ខ្លួនអ្នកជំនួញដីឡូតិ៍ដ៏ល្បីម្ចាស់ក្រុមហ៊ុន Enarita លោក ឌីម សួនណាត ពីបទឆបោក និងចេញសែកស្អុយរាប់រយលានដុល្លារ
Thu,18 July 2019 (Time 11:28 AM)
ដោយ ៖ ភ្នាក់ងារ ថ្ងៃថ្មី (ចំនួនអ្នកអាន: 74នាក់)


 
ភ្នំពេញ ៖ ផ្អើលយ៉ាងខ្លាំង ក្រោយបែកធ្លាយរឿងសមត្ថកិច្ចចម្រុះបាន​ចាប់
ខ្លួនអ្នកជំនួញ ដីឡូតិ៍ជាម្ចាស់ ក្រុមហ៊ុន Enarita លោក ឌីម សួនណាត
ពីបទឆបោក និងចេញសែកស្អុយរាប់រយលានដុល្លារ។
 
តាមប្រភពជនរងគ្រោះ បានឱ្យដឹងថា លោក ឌីម សួនណាត អគ្គនាយក
ក្រុមហ៊ុនអចលនាទ្រព្យ ក្រុមហ៊ុន អ៊ី​ណារីតា ឌីវេឡុបម៉ិន ឯ.ក (ENARI
TA DEVELOPMENT CO.,LTD.)  បានភូតភរ និងឆរបោកជាច្រើន
លើក ហើយបានចេញសែកសងលុយ ប៉ុន្តែគ្មានលុយដល់ជនរងគ្រោះជា
ច្រើននាក់ ដែលមានទឹកប្រាក់សរុបយ៉ាងច្រើនសន្ធឹកប្រមាណជិត
៣០០លានដុល្លារ។
 
ចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់គាត់ (ជនរងគ្រោះ) ណាត់ហូបបាយជុំគ្នាដោះ
ស្រាយនៅភោជនីយដ្ឋានមួយកន្លែង ហើយក៏ជូនដំណឹងដល់សមត្ថកិច្ច
ចម្រុះចុះមកឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩កន្លង
ទៅនេះ ក្រោយឃាត់ខ្លួនហើយសមត្ថកិច្ច បាន​បញ្ជូនខ្លួនទៅការិយាល័យ​
ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ត្រៀមបញ្ជូន​ឡើងតុលាការ ខណៈមានពាក្យ
បណ្តឹងរបស់ជនរងគ្រោះមិនតិចជាង៧នាក់ឡើយ។
 
សូមរំលឹកថាលោក ឌីម សួនណាត ជាអគ្គនាយកក្រុមហ៊ុនអចលនាទ្រព្យ 
Enatita ដែលទើបល្បីឈ្មោះក្នុងឆ្នាំនេះផ្ទុះខ្លាំងលើការរកស៊ីពុះដីឡូតិ៍ក្នុង
ខេត្តធំៗជាច្រើន ក្រុមហ៊ុននេះតែងតែផ្សព្វផ្សាយប្រកាសលក់ដីនៅក្នុងតំ
បន់ទេសចរណ៍ ដើម្បីផ្ដល់ឱកាសអោយអតិថិជនមានលទ្ធភាពទិញដីទុក
ធ្វើផ្ទះលម្ហែកាយ។
 
មួយរយៈពេលប៉ុន្មានខែនេះមាន សន្ទុះល្បីឈ្មោះយ៉ាងខ្លាំង ដោយប្រើវិធី
ប្រូម៉ូហ្សិនទិញ ដីបញ្ចុះតម្លៃ និងបន្ថែមរង្វាន់ផ្សេងៗ ដូចជាទូរស័ព្ទ និង
រង្វាន់ផ្សេងៗ គឺរឹតតែធ្វើអោយ កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនកាន់តែទទួលបាន
ការចាប់អារម្មណ៍ និងមានការឈានឡើងក្នុង វិស័យអចលនទ្រព្យ ប៉ុន្តែ
ចុងក្រោយមកផ្ទុះរឿងអគ្គនាយកក្រុមហ៊ុន ឆបោក និងចេញសែកស្អុយ
រហូតគេប្តឹងយ៉ាងទៅវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញបន្ទាប់ពី ប្រជុំអាស៊ាននៅទីក្រុងបាងកកចប់ (ស្រី លក្ខ័ណ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ញឹក ប៊ុនលេខ ឃុបឃិតជាមួយលោក ហ៊ុយទូច ឲ្យឈ្មួញនាំមាន ទា ជ្រូក នឹងទំនិញគេចព័ន្ធ (ភ្នាក់ងារប្រចាំខេត្ត បន្ទាយមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥លោក ហុង សាវុធ ល្បីល្បាញខាង​ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក (ភ្នាក់ងារប្រចាំ បាត់ដំបង)

ព័ត៌មានគួរចាប់អារម្មណ៍

តើប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យស៊ីជម្រៅដែឬទេ? រឿងអាស្រូវពុករលួយមេគយខេត្តសៀមរាបជាបន្ទាន់ (ភ្នាក់ងារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើប៉ូលីសសណ្ដាប់ធ្នាប់ខេត្តសៀមរាបពិតជាដាក់ខែជាមួយអាជីវករលក់ដូរតាមរទេះតាម រម៉កលើចិញ្ចើមផ្លូវពិតឬទេ? (ភ្នាក់ងារ ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2876 នាក់
ម្សិលមិញ :
4581 នាក់
សប្តាហ៍នេះ :
37492 នាក់
ខែនេះ :
94912 នាក់
3 ខែនេះ :
325965 នាក់
សរុប :
3154187 នាក់