ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
ក្រសួងមហាផ្ទៃ ចាត់វិធានការ​រដ្ឋបាល​ ចំពោះ​មេខ្លោង​ទន្ទ្រាន​ដីធ្លី​ខុសច្បាប់​ នៅបន្ទាយមានជ័យ
Sat,20 July 2019 (Time 11:19 AM)
ដោយ ៖ ភ្នាក់ងារ (ចំនួនអ្នកអាន: 245នាក់)


 
បន្ទាយមានជ័យ​ ៖  ក្រសួងមហាផ្ទៃ​ក្នុង​លិខិត​លេខ ១៥៧២សជណ ចុះ​
ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៩ បាន​ជម្រាប​មក​អភិបាលខេត្ត​បន្ទាយមានជ័យ​
ថា អនុញ្ញាត​ឲ្យ​ចាត់ការ​ម៉ឺងម៉ាត់​។​
 
ក្រសួងមហាផ្ទៃ​បាន​ឯកភាព​ករណី​សំណើសុំ​គោលការណ៍ ដើម្បី​អនុវត្ត​វិធាន
ការ​រដ្ឋបាល ចំពោះ​សកម្មភាព​ក្រុម​អនាធិបតេយ្យ​(​មេខ្លោង​) បំផុស​ឲ្យ​ពល
រដ្ឋ​ចូល​ទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុសច្បាប់ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ​។​
 
​សូម​រំលឹកថា យោង​លិខិត​លេខ​១០៩៩ សល ចុះ​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៩ 
របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​លិខិត​ពាក់ព័ន្ធ​បាន​គោរព​ស្នើសុំ​
ក្រសួងមហាផ្ទៃ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋបាល​ខេត្ត ក្នុងការ​ចាត់វិធាន
កា​រ​រដ្ឋបាល​ចំពោះ​មេខ្លោង ដែល​បំផុសបំផុល​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទន្ទ្រាន​កាន់
កាប់​ដីធ្លី​ដោយ​ខុសច្បាប់​។ 
 
ដូចជា ១- នៅ​ចំណុច​ដី​ស្ថានីយ​ផ្សព្វផ្សាយ​និង​ស្តារ​ព្រៃឈើ​តា​បែន​២ (​ឃុំ​
តា​បែន​- ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក (​ដែល​មេខ្លោង​ជា​មនុស្ស​របស់រប​ស់ម​ន្ត្រី​
ជាន់ខ្ពស់​និង​អ្នក​បង្ករឿង​ដើម្បី​បាន​ដី )​។ 
 
    ២- ដី​តំបន់ការពារទេសភាព​រនាមដូនសំ (​នៅ​ស្រុក​ម៉ាឡៃ ដែល​មេខ្លោង​
ជា​ក្រុមមនុស្ស​ចំណាក់ស្រុក ក្នុងស្រុក​និង​មាន​មន្ត្រី​ជា​ខ្នងបង្អែក​បាន​ចូល​រានទន្ទ្រាន​ចាប់ដី​។  
 
៣- ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​កម្មសិទ្ធិ​ឯកជន​របស់​ឈ្មោះ​លី អ៊ុត​នី (​នៅ​ឃុំ​
ទួល​ពង្រ​ស្រុក​ម៉ាឡៃ (​ដែល​មេខ្លោង​មាន​លោក​វរសេនីយ៍​ព្រាប សារុន លោក​គង់ ជា  
លោក​ហួត គង់ និង​បក្ខពួក​ជាដើម​)​។​
 
​សូមបញ្ជាក់​បន្ថែមថា លោក ព្រាប សារុន អតីត​មេបញ្ជាការរង​កងពល​លេខ​
២១ ទទួល​គ្រប់គ្រង​លើ​វរៈ​សេនា​តូច​លេខ​៦៧២ និង​វរៈ​សេនា​តូច​លេខ​៧៣ 
ក៏ត្រូវ​អតីត​ទាហាន​ខ្មែរក្រហម​ប្រភេទ​២ និង​ជនពិការ បាន​ប្តឹង​ថា បាន​ស៊ីដាច់​
ដី​របប​របស់​កូនទាហាន​ខ្លួន ក្រោយ​ខ្មែរក្រហម​ធ្វើ​សមាហរណកម្ម​កាលពី​ឆ្នាំ​១៩៩៨​។ 
 
គឺ​ដី​ចំណុច​បឹង​៧៥, ចំណុច​អុង​ម៉ុង​ភូមិ​អូរ​អំពិល​, ដី​ចំណុច​បឹង​ក្របៅ​ភូមិ​សន្តិភាព​.. 
ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​។​
 
តាម​ស្មារតី​នៃ​ខ្លឹមសារ សជណ លេខ​១៥៥៣ ចុះ​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១២ 
របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជា​សេចក្តីសម្រេច​ចុងក្រោយ និង​បាន​អនុវត្ត​
រួចហើយ​នៅ​ទីនោះ ជា : ទី​១- ដី​ទំនាស់​ចំណុច​បឹង​៧៥ ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ​
ស្រុក​ម៉ាឡៃ​ត្រូវ​បែងចែក ប្រគល់​ដី​ទំហំ​២២៨​ហិច​តា ជូន​លោក លី អ៊ុត​នី 
ដែល​បាន​ទិញ​និង​កាន់កាប់​ស្របច្បាប់​តាំងពី​ឆ្នាំ​១៩៩៨​មក ជា​កម្មសិទ្ធិ​។ 
 
និង​ទី​២- ប្រគល់​ដី​ចំនួន​១០១ ហិច​តា​និង​៧៨​អា ៣៣​សង់​ទី​អា​និង​បូក​ចំនួន​
៤​ហិច​តា​ទៀត សរុប​១០៦​ហិច​តា ជូន​អតីត​គ្រួសារ​យោធិន​ពិតប្រាកដ​នៃ​អង្គ​
ភាពវរ​:​សេនា​តូច​លេខ​៦៧២​និង​៦៧៣ នៃ​កងពលធំ​ថ្មើ​រជើង​លេខ​២១ -​ម៉ាឡៃ 
មាន​ចំនួន​១០៦​គ្រួសារ​។​
 
​លិខិត​ក្រសួងមហាផ្ទៃ​បាន​បន្ថែមថា “​ការអនុវត្ត​វិធានការ​រដ្ឋបាល​នេះ ត្រូវ​ផ្អែក​
តាម​គោល ការណ៍​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​”​។ ចំពោះ​បញ្ហា​ទំនាស់​ដីធ្លី​ពាក់ព័ន្ធ​
នឹង​ប្រជាពលរដ្ឋ​នៅ​តំបន់​ទាំងនោះ រដ្ឋបាលខេត្ត​ត្រូវខិតខំ​អប់រំ​ណែនាំ​សម្របសម្រួល​
និង​ដោះស្រាយ​ដោយ​សន្តិវិធី​ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់ តម្លាភាព​និង​យុត្តិធម៌​។​
 
​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ 
ដដែល​នោះ​ឲ្យ​ដឹងថា ទន្ទឹមនឹងនោះ រដ្ឋបាលខេត្ត​ត្រូវធ្វើ​សេចក្តីរាយការណ៍​អំពី​លទ្ធ​ភាព
និង​វឌ្ឍនភាព​នៃ​ការងារ​នេះ ជូន​មក​ក្រសួងមហាផ្ទៃ និង​
ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​បាន​ជ្រាប​និង​មាន​វិធានការ​តាម​សមត្ថកិច្ច​របស់ខ្លួន​៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញបន្ទាប់ពី ប្រជុំអាស៊ាននៅទីក្រុងបាងកកចប់ (ស្រី លក្ខ័ណ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ញឹក ប៊ុនលេខ ឃុបឃិតជាមួយលោក ហ៊ុយទូច ឲ្យឈ្មួញនាំមាន ទា ជ្រូក នឹងទំនិញគេចព័ន្ធ (ភ្នាក់ងារប្រចាំខេត្ត បន្ទាយមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥លោក ហុង សាវុធ ល្បីល្បាញខាង​ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក (ភ្នាក់ងារប្រចាំ បាត់ដំបង)

ព័ត៌មានគួរចាប់អារម្មណ៍

តើប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យស៊ីជម្រៅដែឬទេ? រឿងអាស្រូវពុករលួយមេគយខេត្តសៀមរាបជាបន្ទាន់ (ភ្នាក់ងារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើប៉ូលីសសណ្ដាប់ធ្នាប់ខេត្តសៀមរាបពិតជាដាក់ខែជាមួយអាជីវករលក់ដូរតាមរទេះតាម រម៉កលើចិញ្ចើមផ្លូវពិតឬទេ? (ភ្នាក់ងារ ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2937 នាក់
ម្សិលមិញ :
4581 នាក់
សប្តាហ៍នេះ :
37553 នាក់
ខែនេះ :
94973 នាក់
3 ខែនេះ :
326026 នាក់
សរុប :
3154248 នាក់