ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
ចាប់បញ្ជូនមន្ត្រីនគរបាល​ប៉ុស្តិ៍គោក​ឃ្លាង ទៅតុលាការករណីកាប់ចាក់ នឹងបាញ់បោះសេរី
Sat,20 July 2019 (Time 05:07 PM)
ដោយ ៖ ភ្នាក់ងារ (ចំនួនអ្នកអាន: 187នាក់)


 
​ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២០ ​កក្កដា ​បាន​ធ្វើការបញ្ជូនមន្ដ្រីនគបាល 
និងបក្សពួកម្នាក់ទៀត ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ ដើម្បីចាត់ការតាម
ច្បាប់ពាក់ព័ន្ធបទល្មើសបាញ់បោះ និងកាប់ចាក់។
 
សូមបញ្ជាក់ថា មន្ត្រី​នគរបាល​ប៉ុស្តិ៍គោក​ឃ្លាង​មួយ​រូប​ រួម​ជាមួយ​បក្សពួក​
ម្នាក់ បាន​ត្រូវ​កម្លាំង​កង​រាជ​អា វុធហត្ថ​ខណ្ឌ​ជ្រោយចង្វា​ឃាត់ខ្លួន នា​វេលា​
ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា បន្ទាប់​ពី​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ 
កាប់​ចាក់ និង​គប់ដុំ​ថ្ម​ទៅ​លើ​ក្រុម​កម្មករ​កាប់​គោ​ក្នុង​កុងស៊ី​កាប់​គោ កាលពី
​វេលា​ម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​១៧ ខែកក្កដា​កន្លង​មក ។
 
ជន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ ម្នាក់​ឈ្មោះ​ខៃ សាក់ អាយុ​២៧​ឆ្នាំ ជា​មន្ត្រី​
នគរបាល​ប៉ុស្តិ៍​គោក​ឃ្លាង ជា​ម្ចាស់​កាំភ្លើង​ម៉ាក​កា​៥៤ និង​ម្នាក់​ទៀត​ឈ្មោះ 
គង់ បណ្តូល អាយុ​២២​ឆ្នាំ ជា​អ្នក​កាន់​កាំភ្លើងខ្លី​នោះ  តាម​នគរ​បាល​ខណ្ឌ​
ជ្រោយចង្វា​ឱ្យ​ដឹង​ថា ជន​ទាំង​២​នាក់​រួម​ជាមួយ​បក្ខពួក​២​នាក់​ទៀត គឺ​
ឈ្មោះ ផេង និង​ឈ្មោះ មក​រា ដែល​ពេល​នេះ​កំពុង​គេចខ្លួន បាន​ប្រើប្រាស់​
កាំភ្លើងខ្លី កា​បិត ដាវ និង​ដុំ​ថ្ម លើកគ្នា​ទៅ​កាប់ និង​បាញ់​គំរាម​គូទំនាស់​
ដែល​ជា​កម្មករ​កុងស៊ី​កាប់​គោ បន្ទាប់​ពី​នាំ​គ្នា​មក​ផឹកស្រា​បៀរ​នៅ​ហាង​នួន​ប្រុស​៣ ។
 
ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​ប្រមាណ​២​:២០​
នាទី​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកក្កដា នៅ​ក្នុង​ទីក្រុង​រណប​អូ​ស៊ី​
អាយ​ស៊ី ស្ថិត​ក្នុងភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា  អំពើ​
ហិង្សា​នេះ បណ្តាល​ឱ្យឈ្មោះ ហៀ​ត ភេទ​ប្រុស អាយុ៣១​ឆ្នាំ ជា​កម្មករ​
កាប់​គោ មានស្រុក​កំណើត​នៅភូមិ​ព្រែក​តាន​ង់​ក្រៅ ឃុំ​ព្រែក​តាន​ង់ ស្រុក​
កោះសូ​ទិន ខេត្តកំពង់ចាម រង​របួសធ្ងន់ ។
 
បន្ទាប់​ពី​បង្ក​បួស​ស្នាម​និង​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ ជនសង្ស័យ​គេចខ្លួន​បាត់​
មួយ​យប់ ទើបត្រូវ​កម្លាំង​អាវុធ​ហត្ថ​ឃាត់ខ្លួន​បាន រួច​ប្រគល់​ឱ្យនគរបាល​
ខណ្ឌ​ជ្រោយចង្វា​ចាត់ការ​តាម​ច្បាប់ ។ពិតជា​គួរ​ឱ្យ​សោកស្ដាយ​ណាស់ 
ដែល​មន្ត្រី​នគរ បាល​ម្នាក់​យក​កំហឹង​ទល់​កំហល់ ធ្វើ​ឱ្យ​ខូច​អ​នាគត​របស់​
ខ្លួន​តែ​មួយប៉ប្រិចភ្នែក ៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយលោកឧត្តមសេនីយ៍ ភ្លន់ តារា យកដីអង្គភាព ១៥០ហិកតា លក់ អោយឈ្មួយនៅស្រុកភ្នំស្រុក (រតនា ប៉ោយប៉ែត)

ព័ត៌មានគួរចាប់អារម្មណ៍

សូមជួយស៊ែរលើកទឹកចិត្ត១ផង មន្ត្រីល្អ បានជួយក្មេងស្រីម្នាក់ឲ្យរួចពី គ្រោះថ្នាក់ក្នុងហេតុការណ៍អគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯង… (បញ្ញា ថ្ងៃថ្មីភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់នាំមនុស្សចូលថៃខុសច្បាប់ដែលមានឈ្មោះ ថា នឹងឈ្មោះ ឆៃ អាងខ្នង ដ៏ធំទើបពុំខ្លាចច្បាប់ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញឈើធំៗស្គាល់ចិត្ត លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំទើប បទល្មើសព្រៃឈើមិនថយចុះឡើយ (ហ៊ុំ ថាក់)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុក ប៊ុនហ៊ាង អាងខ្នងអាងខ្សែ រំលាយលើកិច្ចព្រមព្រាងមុនការសន្យា (បញ្ញា សៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2644 នាក់
ម្សិលមិញ :
14130 នាក់
សប្តាហ៍នេះ :
30753 នាក់
ខែនេះ :
143501 នាក់
3 ខែនេះ :
413042 នាក់
សរុប :
3594700 នាក់