ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
ឪពុកចុងល្មោមកាម ចាប់ស្រាតខោកូនស្រីអាយុ១៣ឆ្នាំ ប៉ុនប៉ងរំលោភសេពសន្ថវៈម្តងទៀត
Sun,21 July 2019 (Time 07:21 PM)
ដោយ ៖ ភ្នាក់ងារ (ចំនួនអ្នកអាន: 196នាក់)


ឪពុកចុងល្មោមកាម ចាប់ស្រាតខោកូនស្រីអាយុ១៣ឆ្នាំ ប៉ុនប៉ងរំលោភ
សេពសន្ថវៈម្តងទៀត ខណៈកន្លងមកធ្លាប់ ចាប់រំលោភបានសំរេចជាច្រើនដង
 
កំពង់ធំ ៖ ហេតុការណ៍នេះត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលា
ម៉ោង២ និង ៣០នាទីរសៀល ថ្ងៃទី២០ខែ កក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ
ស្ថិតនៅក្នុងរោងចំការរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្រង់ ឃុំចំណារលើ
ស្រុកស្ទោង ខេត្តកំពង់ធំ។
 
ឪពុកចុងល្មោមកាមម្នាក់ត្រូវបានសមត្ថកិច្ចនគបាលស្រុកស្ទោងឃាត់ខ្លួន
បន្ទាប់ពីបងស្រីជីដូនមួយេជនរងគ្រោះ បានប្ដឹងដល់សមត្ថកិច្ចថា ចាប់
ស្រាតខោប្អូនស្រីប៉ុនប៉ងរំលោភសេពសន្ថវៈទៀត ដែលកន្លងមកធ្លាប់ចាប់
រំលោភបានជាច្រើនដង ។
 
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ រ ណ រ ភេទស្រី អាយុ ១៣ ឆ្នាំ
មានទីលំនៅភូមិឃុំកើតហេតុ ខាងលើ។
 
ចំណែកជនសង្ស័យឈ្មោះ សេម ចក់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ (ជាឪពុកចុង
ជនរងគ្រោះ)មានទីលំនៅភូមិ ឃុំកើតហេតុ ។
 
ជនរងគ្រោះបានរៀបរាប់បា្រប់អោយដឹងថា ក្រោយពេលម្ដាយលែងលះ
ជាមួយឪពុកបង្កើតរបស់ខ្លួន ម្ដាយខ្លួនបានយកឈ្មោះ សេម ចក់ ធ្វើប្តី
និងមានកូនប្រុសម្នាក់ ហើយជារៀងរាល់ឆ្នាំម្ដាយនិងឪពុកចុងតែងតែ
នាំគ្រួសារទៅធ្វើជាកម្មករបេះស្វាយចន្ទី និងដកដំឡូង នៅស្រុកអន្លង់វែង
ខេត្តឧត្តរមានជ័យដូចរាល់ឆ្នាំ ហើយឪពុកចុងបាននាំខ្លួនទៅរកត្រីហើយ
តែងតែ ចាប់រំលោភសេពសន្ថវៈខ្លួនជាញឹកញាប់រហូតបានសម្រេចចំនួន
០៥ដង លុះនៅរដូវចូលឆ្នាំខ្មែរក្នុងឆ្នាំ២០១៩ ខ្លួននិងគ្រួសារបានមករស់
នៅភូមិកំណើតវិញ រហូតមកដល់ ថ្ងៃទី២០ខែ កក្កដា ឆ្នាំ២០១៩វេលាម៉ោង
៩ព្រឹក ឪពុកចុងបានហៅខ្លួនចូលទៅក្នុងរោង ហើយបានចាប់ស្រាតខោបំរ៉ុង
រំលោភទៀត ប៉ុន្តែបងស្រីជីដូនមួយឈ្មោះសីហា ចូលទៅទាន់ហើយក៏
ផ្អើលឆោឡោតែម្តង ។
 
ករណីនេះសម្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យបញ្ជូន មកអធិការដ្
ឋានគរបាលស្រុកដើម្បីសួរ នាំនិង កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខែម សោភ័ណ្ឌ បានរៀបចំអំណោយជូនលោក ឪពុក និងអ្ន កម្ដាយ ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កងទ័ពកម្ពុជា-ចិន នឹងបើកសមយុទ្ធនាគមាស ឆ្នាំ២០២០នាថ្ងៃស្អែកនេះក្រោម ប្រធានបទ «រួមគ្នា ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» នៅខេត្តកំពត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយលោកឧត្តមសេនីយ៍ ភ្លន់ តារា យកដីអង្គភាព ១៥០ហិកតា លក់ អោយឈ្មួយនៅស្រុកភ្នំស្រុក (រតនា ប៉ោយប៉ែត)

ព័ត៌មានគួរចាប់អារម្មណ៍

សូមជួយស៊ែរលើកទឹកចិត្ត១ផង មន្ត្រីល្អ បានជួយក្មេងស្រីម្នាក់ឲ្យរួចពី គ្រោះថ្នាក់ក្នុងហេតុការណ៍អគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯង… (បញ្ញា ថ្ងៃថ្មីភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់នាំមនុស្សចូលថៃខុសច្បាប់ដែលមានឈ្មោះ ថា នឹងឈ្មោះ ឆៃ អាងខ្នង ដ៏ធំទើបពុំខ្លាចច្បាប់ (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
289 នាក់
ម្សិលមិញ :
15986 នាក់
សប្តាហ៍នេះ :
47421 នាក់
ខែនេះ :
139679 នាក់
3 ខែនេះ :
335739 នាក់
សរុប :
3956358 នាក់