ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
ឌឹម សួនណាត មេក្លោងបោកលុយខ្ទង់រយលានដុល្លារ ត្រូវតុលាការ ចេញ ដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារហើយ
Mon,22 July 2019 (Time 06:46 PM)
ដោយ ៖ ភ្នាក់ងារ (ចំនួនអ្នកអាន: 157នាក់)


 
ខេត្តសៀមរាប៖ មេក្លោងដ៏ធំឈ្មោះឌឹម សួនណាត ពាក់ព័ន្ធអំពើឆបោក
ប្រាក់ក្នុងរូបភាពចូលហ៊ុនរកស៊ី ដែលធ្វើឲ្យម្នាក់ៗអស់លុយរាប់ពាន់ រាប់
ម៉ឺនដុល្លារ ហើយសរុបជាទឹកប្រាក់ដល់ខ្ទង់រយលានដុល្លារ ត្រូវបានសាលា
ដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារហើយ។ 
 
នេះបើតាមដីការបស់ចៅក្រមស៊ើបសួរ លោក ជូ លឹមហ៊ាង ដែលបណ្ដាញ
ព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះ 
លោក ជូ លឹមហ៊ាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប 
បានសម្រេចចោទប្រកាន់បុគ្គល ឌឹម សួនណាត ពីបទឆបោក (ដោយ
មានស្ថានទម្ងន់ទោស) និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែល
អាចជួញដូរបាន។ 
 
ប្រព្រឹត្តទៅក្រុងសៀមរាប ខេត្តសៀមរាប និងតាមបណ្ដារាជធានី-ខេត្ត 
មួយចំនួនទៀត ជនឆបោកទ្រង់ទ្រាយធំម្នាក់នេះឈ្មោះ ឌឹម សួនណាត 
អាយុ៣៦ឆ្នាំ រស់នៅផ្ទះលេខ៣៤ ផ្លូវលេខ១០០៧ ភូមិឧកញ៉ាវាំង 
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋាន
ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន ដោយមាន
បញ្ជាពីព្រះរាជអាជ្ញា និងមានបណ្ដឹងរបស់ជនរងគ្រោះជាច្រើននាក់ 
ដែលបានអស់លុយអស់កាក់រាប់ពាន់ រាប់ម៉ឺនដុល្លារ ទៅលើជនមួយ
នេះព្រមទាំងបក្ខពួករបស់ខ្លួន។
 
ក្រោយចាប់ខ្លួន និងធ្វើការសួរចម្លើយមួយរយៈពេលមក ជនសង្ស័យ
រូបនេះត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ 
ដើម្បីបន្ដការសួរនាំ និងធ្វើការស្រាវជ្រាវ នៃទំហំរឿងទាំងមូលដើម្បីទប់
ស្កាត់ កុំឲ្យមានបញ្ហាមួយនេះកើតឡើងបន្ដទៀត មកលើពលរដ្ឋខ្មែរ 
ហើយត្រូវបានបញ្ជូនបន្ដទៅកាន់តុលាការខេត្តសៀមរាប ដើម្បីធ្វើការ
សួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ព្រោះរឿងដែលបានកើតឡើងដំបូង 
នៅលើទឹកដីខេត្តសៀមរាប។
 
ករណីនេះ សមត្ថកិច្ចក៏បានអំពាវឲ្យជនរងគ្រោះទាំងឡាយ ដែលធ្លាប់
បានបាញ់បោកបុគ្គល និងបក្ខពួក ប៉ុន្ដែពលរដ្ឋខ្លះមិនទាន់ហ៊ានចេញ
មុខដាក់ពាក្យបណ្ដឹងជាផ្លូវការនោះឡើយ ដោយសារមានការអៀនខ្មាស់ 
និងខ្លាចគេដឹងលឺ។
 
តាមការបញ្ជាក់របស់សមត្ថកិច្ចជាន់ខ្ពស់ក្រសួងមហាផ្ទៃ រូបភាពនៃអំពើ
ឆបោកនេះ គឺជនសង្ស័យបានដើរតួនាទីជាម្ចាស់គម្រោងអភិវឌ្ឍន៍ ទៅ
លើវិស័យអចលនទ្រព្យ រួមមាន ពុះដីឡូតិ៍ ផ្ទះល្វែង និងវីឡាជាដើម 
តាមរយៈរូបភាពឆបោកនេះ ជនសង្ស័យបានធ្វើកិច្ចសន្យាវិនិយោគ ជា
មួយជនរងគ្រោះឲ្យដាក់លុយវិនិយោគ ដោយទទួលបានភាគរយខ្ពស់
ប្រចាំខែ ដែលគេហៅថាភាគលាភ ឬប្រាក់ចំណេញ ប៉ុន្ដែជនរងគ្រោះ
បានទទួលប្រាក់ចំណេញនេះ តែខែដំបូង ឬពីរខែដំបូង ឬបីខែដំបូងតែ
ប៉ុណ្ណោះ ប៉ុន្ដែខែបន្ដបន្ទាប់ទៀតនឹងមិនទទួលបាននោះឡើយ។
 
ឧទាហរណ៍ជាក់ស្ដែង ជនរងគ្រោះម្នាក់ដាក់ប្រាក់វិនិយោគចំនួន ១០ម៉ឺន
ដុល្លារ ហើយខែដំបូងនឹងទទួលបាន២៥ភាគរយ ស្មើនឹង២៥,០០០ដុល្លារ 
ប៉ុន្ដែបានតែមួយខែ ឬពីរខែដំបូង នឹងលែងទទួលបានទៀតហើយ នោះ
មានន័យថា លុយដែលត្រូវបាត់បង់សឹងតែពាក់កណ្ដាល នៃទឹកប្រាក់
ដែលបានដាក់វិនិយោគ។
 
ជនល្មើសបានប្រើរូបភាពនេះ ដោយពង្រាយបក្ខពួករបស់ខ្លួនចុះទៅតាម
បណ្ដាខេត្ត ដោយដើរតួជាម្ចាស់គម្រោងអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ 
ហើយបើជនរងគ្រោះណាមានលុយតិចតួច គឺដាក់ចូលហ៊ុនតាមលទ្ធភាព
ជាក់ស្ដែង អំពើឆបោកនេះក៏បានកើតឡើងនៅលើទឹកដីស្រុកមេមត់ ខេត្ត
ត្បូងឃ្មុំ និងមានប្រជាពលរដ្ឋ ហើយនិងអាជីវករនៅក្នុងផ្សារជាច្រើននាក់
ក៏បាញ់ចោកផងដែរ។
 
មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ បានលួចបង្ហើបថា ជនសង្ស័យរូបនេះ 
មានន្ដ្រីជាន់ខ្ពស់នៅក្រសួងស្ថាប័នរដ្ឋ និងកងកម្លាំងប្រដាប់អាវុធមួយចំនួន
នៅពីក្រោយខ្នង ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញបន្ទាប់ពី ប្រជុំអាស៊ាននៅទីក្រុងបាងកកចប់ (ស្រី លក្ខ័ណ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ញឹក ប៊ុនលេខ ឃុបឃិតជាមួយលោក ហ៊ុយទូច ឲ្យឈ្មួញនាំមាន ទា ជ្រូក នឹងទំនិញគេចព័ន្ធ (ភ្នាក់ងារប្រចាំខេត្ត បន្ទាយមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥លោក ហុង សាវុធ ល្បីល្បាញខាង​ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក (ភ្នាក់ងារប្រចាំ បាត់ដំបង)

ព័ត៌មានគួរចាប់អារម្មណ៍

តើប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យស៊ីជម្រៅដែឬទេ? រឿងអាស្រូវពុករលួយមេគយខេត្តសៀមរាបជាបន្ទាន់ (ភ្នាក់ងារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើប៉ូលីសសណ្ដាប់ធ្នាប់ខេត្តសៀមរាបពិតជាដាក់ខែជាមួយអាជីវករលក់ដូរតាមរទេះតាម រម៉កលើចិញ្ចើមផ្លូវពិតឬទេ? (ភ្នាក់ងារ ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2913 នាក់
ម្សិលមិញ :
4581 នាក់
សប្តាហ៍នេះ :
37529 នាក់
ខែនេះ :
94949 នាក់
3 ខែនេះ :
326002 នាក់
សរុប :
3154224 នាក់