ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
តាមចាប់បុរសជនជាតិចិន ដែលសម្លាប់ និងដុតសាកសពសង្សារខ្លួន ឯងចោល ខឹងនារីរងគ្រោះមិនព្រម
Tue,23 July 2019 (Time 05:37 PM)
ដោយ ៖ ភ្នាក់ងារ (ចំនួនអ្នកអាន: 117នាក់)


 
ភ្នំពេញ៖  នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះថា ជនដៃដល់
ត្រូវកម្លាំង នគរបាលចាប់ខ្លួនបាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ 
បន្ទាប់ពីរូបគេបានវិល ត្រឡប់ចូលប្រទេសកម្ពុជាវិញ ក្រោយគេចខ្លួនទៅ
ប្រទេសចិនអស់មួយរយៈ បន្ទាប់ពីធ្វើសកម្មភាព។
 
ករណីឃាតកម្ម រួចដុតសាកសពជនរងគ្រោះចោល ក្បែរស្ពានព្រែកព្នៅ 
ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនោះ ត្រូវបានកម្លាំងនាយកដ្ឋាននគរ
បាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាន
នគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការស្រាវ និងឈានដល់ការចាប់
ខ្លួនជនដៃដល់ ជាជនជាតិចិនដូចគ្នា។
 
ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី 
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ 
និងមានការចង្អុលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នង
ការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាន
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ក្នុងនោះក៏មានការសហការពី 
នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ និងស្នងការដ្ឋាន
នគរបាលរាជធានីភ្នំពេញផងដែរ។
 
លោកវរសេនីយ៍ឯក ជាវ វិបុល បានឲ្យដឹងថា ជនដៃដល់ដែលកម្លាំង
នគរបាលឃាត់ខ្លួនឈ្មោះ Yang Yang អាយុ២៨ឆ្នាំ ជនជាតិចិន 
កាន់លិខិតឆ្លងដែនលេខ ED1029380 ដែលចាប់ខ្លួនបាននៅចំណុច
ក្រុមហ៊ុន THE PARK WAY ស្ថិតនៅផ្លូវលេខ ២៧៣ សង្កាត់
ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
 
តាមចម្លើយរបស់ឈ្មោះ Yang Yang បានសារភាពថា ខ្លួនបានចូល
មកប្រទេសកម្ពុជា កាលពីអំឡុងខែ១០ ឆ្នាំ២០១៦ តាមប្រលានយន្ត
ហោះអន្តរជាតិភ្នំពេញ មកធ្វើការនៅក្នុងក្រុមហ៊ុន THE PARK WAY 
ស្ថិតនៅផ្លូវលេខ ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានី
ភ្នំពេញ លុះដល់ឆ្នាំ២០១៨ ក៏បានស្គាល់ជនរងគ្រោះឈ្មោះ Miao 
Xiaolin ហើយក៏ស្រលាញ់គ្នាជាសង្សារ ដោយជួលផ្ទះសំណាក់យីហោ 
ហ្វីបារីស បន្ទប់លេខ ២០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ 
រាជធានីភ្នំពេញ។
 
លុះដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ជនដៃដល់បានប្រាប់ឲ្យជនរង
គ្រោះយកកូនចេញ ព្រោះខ្លួនមានប្រពន្ធរួចហើយ តែជនរងគ្រោះមិន
ព្រម ក៏មានការឈ្លោះប្រកែកគ្នា ហើយ ខ្លួនក៏ច្រានជនរងគ្រោះ ឲ្យដួល
ទៅលើឥដ្ឋបណ្តាលឲ្យសន្លប់ ហើយបានយកកន្សែង ពោះគោរិតក
សម្លាប់ បន្ទាប់មកជនដៃដល់ បានទៅទិញវ៉ាលីមួយនៅផ្សារថ្មី តម្លៃ
៨០ដុល្លារ ហើយយកសាកសពដាក់ក្នុងវ៉ាលី រហូតដល់ម៉ោងប្រហែល
៨យប់ថ្ងៃកើតហេតុ ទើបខ្លួន យកវ៉ាលីដែលមានសាកសពដឹកតាមរថ
យន្តមួយគ្រឿងម៉ាក Lexus RX 330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 
2AM-1334 និងទិញសាំងមួយដប រួចដឹកសាកសពយកទៅ ដុត ចោល
នៅចំណុចដីឡូតិ៍លីយ៉ុងផាត់ ហើយគេចខ្លួនទៅប្រទេសចិននៅថ្ងៃទី០៦ 
ខែកក្កដា ឆ្នាំ២០១៩។
 
រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ជនដៃដល់ក៏ត្រឡប់មកធ្វើការ
នៅក្នុងក្រុមហ៊ុនវិញ ដោយគិតថាពុំមានអ្នកណាដឹងរឿងនេះ តែពេល
មកដល់ក្រុមហ៊ុនវិញក៏ត្រូវ សមត្ថកិច្ច ឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នបន្ទាប់
ពីបញ្ចប់ការសួរនាំ កម្លាំងនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ កំពុងកសាង
សំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញបន្ទាប់ពី ប្រជុំអាស៊ាននៅទីក្រុងបាងកកចប់ (ស្រី លក្ខ័ណ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ញឹក ប៊ុនលេខ ឃុបឃិតជាមួយលោក ហ៊ុយទូច ឲ្យឈ្មួញនាំមាន ទា ជ្រូក នឹងទំនិញគេចព័ន្ធ (ភ្នាក់ងារប្រចាំខេត្ត បន្ទាយមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥លោក ហុង សាវុធ ល្បីល្បាញខាង​ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក (ភ្នាក់ងារប្រចាំ បាត់ដំបង)

ព័ត៌មានគួរចាប់អារម្មណ៍

តើប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យស៊ីជម្រៅដែឬទេ? រឿងអាស្រូវពុករលួយមេគយខេត្តសៀមរាបជាបន្ទាន់ (ភ្នាក់ងារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើប៉ូលីសសណ្ដាប់ធ្នាប់ខេត្តសៀមរាបពិតជាដាក់ខែជាមួយអាជីវករលក់ដូរតាមរទេះតាម រម៉កលើចិញ្ចើមផ្លូវពិតឬទេ? (ភ្នាក់ងារ ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2376 នាក់
ម្សិលមិញ :
4581 នាក់
សប្តាហ៍នេះ :
36992 នាក់
ខែនេះ :
94412 នាក់
3 ខែនេះ :
325465 នាក់
សរុប :
3153687 នាក់