ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
បញ្ជូន​ជនជាតិ​ចិន​ទាំង ១២៧​នាក់ពី​ខេត្ត​ព្រះសីហនុ​មក​​ភ្នំពេញ​ ដើម្បី​រៀបឯកសារ​បណ្តេញចេញ​ពីកម្ពុជា
Fri,16 August 2019 (Time 10:39 AM)
ដោយ ៖ ភ្នាក់ងារ (ចំនួនអ្នកអាន: 200នាក់)


ភ្នំពេញ ៖  កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​ ប៉ូលិស​បាន​បញ្ជូន​
ក្រុមសង្គមងងឹត​ចិន​ប្រមាណ​ជាង ១០០​នាក់ ពាក់ព័ន្ធ​ករណី​ជម្រិត​ទារ
ប្រាក់​តាម​ប្រព័ន្ធ​វី​អូ​អាយ​ភី (VOIP) ពី​ខេត្ត​ព្រះសីហនុ មក​ដា​ក់នៅ​អគ្គនា
យកដ្ឋាន​អន្តោប្រវេសន៍ កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​បន្ត​
នីតិវិធី និង​បំពេញបែបបទ​ប្រគល់​ឲ្យ​អាជ្ញាធរ​ចិន​យកទៅអនុវត្ត​ទោស​
នៅ​ប្រទេស​ចិន​។ ​
 
​ក្រុមសង្គមងងឹត​ចិន​ប្រមាណ​ជាង ១០០​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន 
នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​ ​ប្រតិបត្តិ​ការ
បង្ក្រាប​ក​ក្រុម​ជនជាតិ​ចិន​នេះ បានធ្វើ​ឡើង​នៅ​ពីរ​ទីតាំង​ផ្សេងគ្នា ដោយ​
ទី​តាំងទី​១. នៅ​អាគារ​៥​ជាន់ ស្ថិតក្នុង​ក្រុម​២៦ ភូមិ​២ សង្កាត់​០៤ ក្រុង
ព្រះសីហនុ ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​១១៧​នាក់ ក្នុងនោះ​ស្រី​៩​នាក់​
ទីតាំង​ទី​២. នៅ​វីឡា​តឿ​រ៉ូយ៉ាល់​ព្រី​ន​សេស អាសយដ្ឋាន​ក្រុម​៤ ភូមិ​៣ 
សង្កាត់​២ ក្រុងព្រះសីហនុ ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន 
ចំនួន​១៥​នាក់ (ស្រី​២​នាក់)​។​
 
​ ចាប់ខ្លួន​នេះ គឺ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី ប្រធាន​
នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក 
សៀង សេន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម សហការ​
ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​ការ​ការចូលរួម​
ពី​ព្រះរាជអាជ្ញា​ផងដែរ​។​
 
ក្រុម​ជនជាតិ​ចិន​ទាំង ១២៧​នាក់ ដែល​ឃាត់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ បាន​
បញ្ជូនមក​ដាក់​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​ ដោយ​
លោក​បាន​បញ្ជាក់ថា “​នីតិវិធី​បន្តបន្ទាប់​ពី​យើង​បំពេញ​ឯកសារ​គ្រប់គ្រាន់​
ស្នើសុំ​ថ្នាក់ដឹកនាំ​ដើម្បី​ធ្វើការ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខែម សោភ័ណ្ឌ បានរៀបចំអំណោយជូនលោក ឪពុក និងអ្ន កម្ដាយ ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កងទ័ពកម្ពុជា-ចិន នឹងបើកសមយុទ្ធនាគមាស ឆ្នាំ២០២០នាថ្ងៃស្អែកនេះក្រោម ប្រធានបទ «រួមគ្នា ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» នៅខេត្តកំពត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយលោកឧត្តមសេនីយ៍ ភ្លន់ តារា យកដីអង្គភាព ១៥០ហិកតា លក់ អោយឈ្មួយនៅស្រុកភ្នំស្រុក (រតនា ប៉ោយប៉ែត)

ព័ត៌មានគួរចាប់អារម្មណ៍

សូមជួយស៊ែរលើកទឹកចិត្ត១ផង មន្ត្រីល្អ បានជួយក្មេងស្រីម្នាក់ឲ្យរួចពី គ្រោះថ្នាក់ក្នុងហេតុការណ៍អគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯង… (បញ្ញា ថ្ងៃថ្មីភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់នាំមនុស្សចូលថៃខុសច្បាប់ដែលមានឈ្មោះ ថា នឹងឈ្មោះ ឆៃ អាងខ្នង ដ៏ធំទើបពុំខ្លាចច្បាប់ (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15986 នាក់
ម្សិលមិញ :
4448 នាក់
សប្តាហ៍នេះ :
50609 នាក់
ខែនេះ :
143113 នាក់
3 ខែនេះ :
341197 នាក់
សរុប :
3956132 នាក់