ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
បទល្មើសនេសាទកើតឡើងក្នុងស្រុកបាកាណអាជ្ញាធរពាក់ព័ន្ធមិនបង្រ្កាប
Fri,23 August 2019 (Time 01:10 PM)
ដោយ ៖ ភ្នាក់ងារ (ចំនួនអ្នកអាន: 135នាក់)


ពោធ៏សាត់ ៖ បទល្មើសនេសាទកើតឡើងដល់កំពូលនៅភូមិព្រែកក្រ 
ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាណ ខេត្តពោធ៏សាត់ ជំនាញជលផលនៅ
ទីនោះមិនបង្រ្កាបទុកទាញ់យកផលចំណេញពីក្រុមបទល្មើសទាំងនោះ ។
 
ការដាក់ឧបករណ៏ខុសច្បាប់នោះក្នុងដែនឡូត៌នេសាទលេខ១ និងឡូត៌
លេខ២ក្នុងទឹកដីតំបន់អភិរក្សស្ថិតក្នុងភូមិដីរនាតជំនាញពាក់ព័ន្ធទៅទីនោះ
យ៉ាងពពូនពពាក់ហាក់មិនបានបង្រ្កាបបទល្មើសនៅទីនោះឡើយ។
 
បទល្មើសបានប្រើឧបករណ៏ខុសច្បាប់បានដាក់យ៉ាងព្រោងព្រាតនៅតែ
មិនឃើញនាយសង្កាត់រដ្ឋបាលជលផលប្រចាំឃុំមេទឹកមិនបង្រ្កាបដដែល 
ការដាក់បោះទីតាំងប្រើប្រាស់ឧបករណ៏ខុសច្បាប់នោះដាក់តាំងពីថ្ងៃទី១ 
ខែកក្កដា មកម្លេះ រហូតមកទល់ពេលនេះមិនទាន់ឃើញអាជ្ញាធរពាក់ព័ន្ធ
នៅទីនោះជាពិសេសលោកម៉ៅ ធនិន អភិបាលខេត្តពោធ៏សាត់មិនបាន
ចាត់វិធានការការពារទប់ស្កាត់ទៅលើក្រុមបទល្មើសទាំងនោះបាននៅ
ឡើយទេមកដល់ពេលនេះ។
 
អ្នកដាក់ឧបករណ៏ខុសច្បាប់មានដូចបណរ៉ាវ,ស្បាយក្រឡាល្អិត ទ្រូប្រឺស
មួយរយបានដាក់ប្រទាក់គ្នាតាំងពីភូមិព្រែកក្រ ភូមិដីរនាត រហូតដល់ក្អម
សំណរស្រុករលាប្អៀរ ខេត្តពោធ៏សាត់ មិនទាន់ឃើញមានការទប់ស្កាត់
ឬបញ្ជាពីលោកអភិបាលខេត្តនោះទេមកត្រឹមម៉ោងផ្សាយនេះ។
 
ប្រជានេសាទនៅទីនោះបាននិយាយថា ជំនាញច្រើនបែបណាស់បាន
ចុះមកទីនេះ បានកាត់យកក្បាលបរពួកគេរួចឲ្យពួកគេទៅលោះយក
មកវិញ ជាពិសេសពីកន្លែងសង្កាត់រដ្ឋបាលជលផលប្រចាំការនៅទីតាំង
នោះ ដោយដាក់តំលៃច្រើនធ្វើយ៉ាងនេះដើម្បីបញ្ជាក់ថា អ្នកដាក់ឧបរណ៏
ទាំងនេះត្រូវតែផ្ដល់ដំណឹងជូនជំនាញមុនពេលដាក់ ការផ្សាយនិង
មានបន្តនៅលេខក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញបន្ទាប់ពី ប្រជុំអាស៊ាននៅទីក្រុងបាងកកចប់ (ស្រី លក្ខ័ណ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ញឹក ប៊ុនលេខ ឃុបឃិតជាមួយលោក ហ៊ុយទូច ឲ្យឈ្មួញនាំមាន ទា ជ្រូក នឹងទំនិញគេចព័ន្ធ (ភ្នាក់ងារប្រចាំខេត្ត បន្ទាយមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥លោក ហុង សាវុធ ល្បីល្បាញខាង​ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក (ភ្នាក់ងារប្រចាំ បាត់ដំបង)

ព័ត៌មានគួរចាប់អារម្មណ៍

តើប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យស៊ីជម្រៅដែឬទេ? រឿងអាស្រូវពុករលួយមេគយខេត្តសៀមរាបជាបន្ទាន់ (ភ្នាក់ងារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើប៉ូលីសសណ្ដាប់ធ្នាប់ខេត្តសៀមរាបពិតជាដាក់ខែជាមួយអាជីវករលក់ដូរតាមរទេះតាម រម៉កលើចិញ្ចើមផ្លូវពិតឬទេ? (ភ្នាក់ងារ ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2400 នាក់
ម្សិលមិញ :
4581 នាក់
សប្តាហ៍នេះ :
37016 នាក់
ខែនេះ :
94436 នាក់
3 ខែនេះ :
325489 នាក់
សរុប :
3153711 នាក់