ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា១០លានរៀល ជូនបុរសធ្លាក់កៀបក្នុងថ្មនៅបាត់ដំបង
Thu,08 August 2019 (Time 09:43 AM)
ដោយ ៖ ភ្នាក់ងារ ថ្ងៃថ្មី (ចំនួនអ្នកអាន: 121នាក់)


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រ
ហមកម្ពុជា បានឧបត្ថម្ភថវិកា ១០លានរៀលដល់បុរសម្នាក់ធ្លាក់
កៀបជាប់ថ្មនៅភ្នំចក្រី ស្ថិតក្នុងភូមិក្បាលហុងទឹក ឃុំបារាំងធ្លាក់
ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីទុកដោះស្រាយការលំបាក។
 
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការគ្រប់គ្រង
គ្រោះមហន្តរាយ ដែលជាអ្នកដឹកនាំបញ្ជាកម្លាំងក្នុងប្រតិបត្តិការសង្គ្រោះ
បុរសជាប់ក្នុងថ្ម បានឲ្យដឹងនៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះថា
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អានិតអាសូរបុរស
រងគ្រោះជាខ្លាំងនៅបានដឹងពីការប្រឹងប្រែងរបស់គេក្នុងការចិញ្ចឹមជីវិតរហូត
បានរងគ្រោះថ្នាក់បែបនេះ។ លោក គន់ គីម បានបន្ថែមថា សម្តេចទាំងទ្វេ
បានឧបត្ថម្ភថវិកានេះ ដើម្បីជួយរំលែកនូវការលំបាករបស់ជនរងគ្រោះ
និងគ្រួសារផងដែរ។
 
លោក បូរ៉ា អាយុ ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន
ខេត្តបាត់ដំបង បានធ្លាក់កៀបជាប់ក្នុងថ្មនៅលើភ្នំចក្រ ពេលរូបគេឡើង
ទៅកើបអាចម៍ប្រចៀវ។ លោក ប៉ូរ៉ា បានជាប់នៅក្នុងថ្មតាំងពីថ្ងៃទី០៤
ខែសីហា មកម្ល៉េះ ទើបនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានក្រុម
គ្រួសារ និងប្រជាពលរដ្ឋដើររកឃើញ និងបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។
 
បន្ទាប់ពីបានរកឃើញអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ជា
ពិសេសលោកទេសរដ្ឋមន្ត្រី គន់ គីម ដោយមានការបញ្ជាផ្ទាល់ពីសម្តេច
តេជោ ហ៊ុន សែន នោះ បាដឹកនាំកម្លាំងជួយសង្គ្រោះ៧១១ របស់កងពល
តូចលេខ៧០ តាមយន្តហោះចុះទៅជួយសង្គ្រោះភ្លាមៗផងដែរ។
 
ក្រុមអ្នកជួយសង្គ្រោះ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច បានសហការគ្នារិះរកវិធី
និងប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះយ៉ាងយកចិត្តរហូតទទួលបានជោគជ័យ
នៅវេលាម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះ
ត្រូវបានយកចេញពីថ្ម ហើយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ
មកដល់យប់ថ្ងៃទី០៧ ខែសីហា សុខភាពរបស់ជនរងគ្រោះបានល្
អប្រសើរឡើងវិញហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញបន្ទាប់ពី ប្រជុំអាស៊ាននៅទីក្រុងបាងកកចប់ (ស្រី លក្ខ័ណ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ញឹក ប៊ុនលេខ ឃុបឃិតជាមួយលោក ហ៊ុយទូច ឲ្យឈ្មួញនាំមាន ទា ជ្រូក នឹងទំនិញគេចព័ន្ធ (ភ្នាក់ងារប្រចាំខេត្ត បន្ទាយមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥លោក ហុង សាវុធ ល្បីល្បាញខាង​ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក (ភ្នាក់ងារប្រចាំ បាត់ដំបង)

ព័ត៌មានគួរចាប់អារម្មណ៍

តើប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យស៊ីជម្រៅដែឬទេ? រឿងអាស្រូវពុករលួយមេគយខេត្តសៀមរាបជាបន្ទាន់ (ភ្នាក់ងារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើប៉ូលីសសណ្ដាប់ធ្នាប់ខេត្តសៀមរាបពិតជាដាក់ខែជាមួយអាជីវករលក់ដូរតាមរទេះតាម រម៉កលើចិញ្ចើមផ្លូវពិតឬទេ? (ភ្នាក់ងារ ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2779 នាក់
ម្សិលមិញ :
4581 នាក់
សប្តាហ៍នេះ :
37395 នាក់
ខែនេះ :
94815 នាក់
3 ខែនេះ :
325868 នាក់
សរុប :
3154090 នាក់