ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
កម្លាំងអាវុធហត្ថប្រគល់រថយន្ត០១គ្រឿងឲ្យទៅភាគីខាងថៃជាម្ចាស់តែចោរ និងមន្ត្រីឃុបឃឹតនាំចូលរកមិនទាន់ឃើញ?
Thu,12 September 2019 (Time 09:44 AM)
ដោយ ៖ រាជសី​ ជាយដែន (ចំនួនអ្នកអាន: 30នាក់)


បន្ទាយមានជ័យៈនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩កម្លាំងអាវុធហត្ថ បាន សហការជាមួយប៉ូលី

សអន្តោប្រវេសន៍ប្រចាំ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រគល់រថយន្ត ០១គ្រឿងឲ្យទៅភាគីខាង

ថៃនៅលើស្ពានមិត្តភាពកម្ពុជា ថៃរថយន្តនេះមានពាក្យបណ្ដឹងតាមរយៈការិយាល័យទំនាក់ទំនងព្រំដែនថៃ

កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។


ជនរងគ្រោះជាជនជាតិថៃឈ្មោះ ជីរ៉ាវ៉ាត់ លើតកាសុីត ហៅ ធីម ភេទប្រុស បានបាត់រថយន្ត០១គ្រឿងម៉ាក

តូយូតាអាល់ផាតTOYOTA .ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងថេបមហាណាកន ស-៥០៨៤ បើ

តាមការឆែកជីភីអេសរបស់ម្ចាស់រថយន្តបានឱ្យថា រថយន្តនេះនៅក្នុងទឹកដីខ្មែរកាលពីថ្ងៃទី០៨ ខែកញ។

ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកម្លាំង

មូលដ្ឋានកងរាជអាវុធហត្ថបានចុះធ្វើប្រតិបត្តិការស្រាវជ្រាវរុករករហូតរកឃើញរថយន្ត០១គ្រឿងនេះ

នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង

២០ និង៣០នាទី ត្រូវថ្ងៃ ខែ ឆ្នាំ ដដែល។

រថយន្តនោះ ត្រូវបានជាប់សោរ ហើយក៏យករថយន្តមកស្ទូចដឹកយកទៅរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជ

អាវុធហត្ថខេត្តដើម្បីរក្សាទុកបណ្ដោះអាសន្នរថយន្ត០១គ្រឿង ម៉ាកតូយូតាអាល់ផាតTOYOTA.ALPHAFD

សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងថេបមហាណាកន ស-៥០៨៤ ស្លាកលេខថៃ ដែលមានលេខតួ

AGH300204167 លេខម៉ាសុីន 2ARJ128323 ត្រូវបានប្រគល់ទៅឱ្យម្ចាស់ដើមវិញហើយ តាមរយៈលោក

វរសេនីយ៍ឯក ឈុមកេត ណុបគេត ប្រធានស្តីទី ការិយាល័យទំនាក់ទំនងព្រំដែនថៃ កម្ពុជា ។ចំណែកជនដែល

ពាក់ព័ន្ធករណីលួចរថយន្តខាងលើនេះសមត្ថកិច្ចកំពង់ធ្វើការស្រាវជ្រាវបន្ត។ចាំមើលរកអ្នកឃុបឃឹតឃើញអត?៕

 

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញបន្ទាប់ពី ប្រជុំអាស៊ាននៅទីក្រុងបាងកកចប់ (ស្រី លក្ខ័ណ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ញឹក ប៊ុនលេខ ឃុបឃិតជាមួយលោក ហ៊ុយទូច ឲ្យឈ្មួញនាំមាន ទា ជ្រូក នឹងទំនិញគេចព័ន្ធ (ភ្នាក់ងារប្រចាំខេត្ត បន្ទាយមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥លោក ហុង សាវុធ ល្បីល្បាញខាង​ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក (ភ្នាក់ងារប្រចាំ បាត់ដំបង)

ព័ត៌មានគួរចាប់អារម្មណ៍

តើប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យស៊ីជម្រៅដែឬទេ? រឿងអាស្រូវពុករលួយមេគយខេត្តសៀមរាបជាបន្ទាន់ (ភ្នាក់ងារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើប៉ូលីសសណ្ដាប់ធ្នាប់ខេត្តសៀមរាបពិតជាដាក់ខែជាមួយអាជីវករលក់ដូរតាមរទេះតាម រម៉កលើចិញ្ចើមផ្លូវពិតឬទេ? (ភ្នាក់ងារ ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2229 នាក់
ម្សិលមិញ :
4581 នាក់
សប្តាហ៍នេះ :
36845 នាក់
ខែនេះ :
94265 នាក់
3 ខែនេះ :
325318 នាក់
សរុប :
3153540 នាក់