ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
ស្លាប់ពលរដ្ឋខ្មែរចំនួន ៤ នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ឋត់ នៅស្រុកវឌ្ឍនាណាក់ខន ខេត្តស្រះកែវប្រទេសថៃ
Thu,12 September 2019 (Time 05:52 PM)
ដោយ ៖ រាជសី ជាយដែន (ចំនួនអ្នកអាន: 84នាក់)


 
ប្រទេសថៃ៖ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នំា២០១៩ នៅមុខវត្តណូនជិក 
ឃុំវឌ្ឍនាណាក់ខន ស្រុកវឌ្ឍនាណាក់ខន ខេត្តស្រះកែវ ប្រទេសថៃ មាន
ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តទេសចរណ៍មួយគ្រឿង 
បើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា មកដល់ចំណុចកើតហេតុបានបុក
យ៉ាងពេញ ទំហឹងជាមួយរថយន្ត១គ្រឿងទៀតប្រភេទវ៉ែនដឹកអ្នកដំណើរ 
ដែលកំពុងធ្វើដំណើរទិសដៅពីទីក្រុងបាងកក ប្រទេសថៃ ឆ្ពោះមកកាន់
ផ្សាររោងក្លឿរព្រំដែនកម្ពុជា-ថៃជាប់ច្រកទ្វាព្រំដែនអន្តរជាតិថៃ-កម្ពុជា ។
 
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះផងដែរបានបណ្តាលឱ្យមាន
មនុស្សស្លាប់ចំនួន០៥ នាក់និងរងរបួស ៧ នាក់ សមត្ថកិច្ចបានឲ្យដឹងថា 
ក្នុងនោះ ក៏មានពលរដ្ឋខ្មែរចំនួន១០នាក់ ដែលជិះក្នុងរថយន្តវ៉ែន បើក
បរដោយជនជាតិថៃ ក្នុងទិសដៅពីបាងកក មកកាន់ច្រកទ្វាព្រំដែនអន្តរ
ជាតិខ្លងលឹក-ប៉ោយប៉ែត បានរងគ្រោះរហូតដល់ស្លាប់ចំនួន ៤នាក់ មាន
ស្ត្រី៣នាក់ និងម្នាក់ជាកុមារា)។ ប្រភពបានបន្តទៀតថា ចំណែក ពលរដ្ឋ
ខ្មែរ៦នាក់ផ្សេងទៀត គឺ៩៤នាក់រងរបួសស្រាល និង០២នាក់រងរបួសធ្ងន់ 
កំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ចំណែក តៃកុងឡាន វ៉ែនដែល
ជាជនជាតិថៃបានស្លាប់ រីឯអ្នកបើកបររថយន្តទេសចរណ៍កំពុងសន្លប់
មិនទាន់ដឹងខ្លួននៅឡើយ។ 
 
មន្ត្រីស្ថានទូតអគ្គកុងស៊ុលនៃព្រះរាជាណាចក្រ កម្ពុជាប្រចាំប្រទេសថៃ
ក្នុងខេត្តស្រះកែវ បានចុះទៅកន្លែងកើតហេតុ ដើម្បីជួបជនរងគ្រោះ
ជាពលរដ្ឋខ្មែរ និងអាជ្ញាធរពាក់ព័ន្ធភាគីថៃដើម្បីសហការ ប្រគល់សព
ជូនសាច់ញាតិជនរងគ្រោះ ជាពលរដ្ឋខ្មែរខាងលើ ព្រមទាំងអាជ្ញាធរ
ពាក់ព័ន្ធថៃ-កម្ពុជា ដើម្បីរៀបចំបែបបទនាំយកសពទៅ ធ្វើបុណ្យតាម
ប្រពៃណីនៅប្រទេសកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខែម សោភ័ណ្ឌ បានរៀបចំអំណោយជូនលោក ឪពុក និងអ្ន កម្ដាយ ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

កងទ័ពកម្ពុជា-ចិន នឹងបើកសមយុទ្ធនាគមាស ឆ្នាំ២០២០នាថ្ងៃស្អែកនេះក្រោម ប្រធានបទ «រួមគ្នា ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» នៅខេត្តកំពត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយលោកឧត្តមសេនីយ៍ ភ្លន់ តារា យកដីអង្គភាព ១៥០ហិកតា លក់ អោយឈ្មួយនៅស្រុកភ្នំស្រុក (រតនា ប៉ោយប៉ែត)

ព័ត៌មានគួរចាប់អារម្មណ៍

សូមជួយស៊ែរលើកទឹកចិត្ត១ផង មន្ត្រីល្អ បានជួយក្មេងស្រីម្នាក់ឲ្យរួចពី គ្រោះថ្នាក់ក្នុងហេតុការណ៍អគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯង… (បញ្ញា ថ្ងៃថ្មីភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់នាំមនុស្សចូលថៃខុសច្បាប់ដែលមានឈ្មោះ ថា នឹងឈ្មោះ ឆៃ អាងខ្នង ដ៏ធំទើបពុំខ្លាចច្បាប់ (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15985 នាក់
ម្សិលមិញ :
4448 នាក់
សប្តាហ៍នេះ :
50608 នាក់
ខែនេះ :
143112 នាក់
3 ខែនេះ :
341196 នាក់
សរុប :
3956068 នាក់