ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
តើពិតទេលោក កែវ វ៉ាននី ប្រធាសាខាគយខេត្តតាកែវ មានអំណាច ក្នុងការប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើត
Tue,03 September 2019 (Time 07:03 AM)
ដោយ ៖ ភ្នាក់ងារ (ចំនួនអ្នកអាន: 172នាក់)


តាកែវ ៖ តាមប្រភពពីប្រជាពលរដ្ធនិងមន្ដ្រីមួយនៅក្នុងខេត្តបានបង្ហើប
បន្បន្ននេះលោក កែវ វ៉ាននី មេគយខេត្តតាកែវ ត្រូវបានលាតត្រដាងជា
បន្តបន្ទាប់ ខណៈលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង
ហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាអគ្គនាយកគយបានប្រយោជន៍ 
ទើបធើ្វមិនដឹង។តាមប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តតាកែវ មួយចំនួន
បានលើកឡើងថា វិធានការកែទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគយគឺជារឿង
គ្មានប្រយោជន៏ព្រោះបច្ចុប្បន្ននេះលោក កែវ វ៉ាននី ប្រធានសាខាគយខេត្តតាកែវ 
និងបក្ខពួកកំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។ 
 
ហេតុនេះហើយទើបលោក កែវ វ៉ាននី ព្រមទាំងបក្ខពួកមួយក្ដាប់តូច ឃុបឃិត
គ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង ហើយលោក កែវ វ៉ាននី តែងប្រើពាក្យ
យកលុយជួយគណបក្ស ដើម្បីគំរាមកំហែងលើមន្ត្រីក្រោមឱវាទកុំឲ្យបើក
កកាយរឿងអាស្រូវពុករលួយរបស់ខ្លួនទៀតផង។ប្រភពពីមន្ត្រីគយដែល
ស្និទ្ធនឹងលោក កែវ វ៉ាននី ប្រធានសាខាគយខេត្តតាកែវ បានឲ្យដឹងថា បច្ចុប្បន្ន
ទំនិញដែលឈ្មួញនាំចូលតាមច្រកទ្វារអន្តរជាតិភ្នំដិន ច្រកកំពង់ក្រសាំង 
និងច្រកមួយចំនួនទៀតគឺឈ្មួញបង់ពន្ធត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះ។ 
 
ការដែលប្រធានការិយាល័យគយប្រចាំច្រកទាំងនោះហ៊ានឃុបឃិតបើក
ដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញ
ខុសច្បាប់ស្រេចគឺមានការឃុបឃិតបើកដៃពីសំណាក់លោក កែវ វ៉ាននី ផង
ដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ទន្ទឹមនឹងនេះមន្ត្រីគយក្រោមឱវា
ទរបស់លោក កែវ វ៉ាននី បែរជាធ្វើការគាបសង្កត់យ៉ាងខ្លាំងទៅលើឈ្មួញនិង
អាជីវករតូចតាចដែលនាំចូលទំនិញស្របច្បាប់បង់ពន្ធជូនរដ្ឋត្រឹមត្រូវទៅ
វិញ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែល
ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកគយពិនិត្យ
ឡើងវិញចំពោះអំពើពុករលួយតាមច្រើនរូបភាពរបស់លោក កែវ វ៉ាននី និង
បក្ខពួកបរិវារ។
 
សេចក្ដីរាយការណ៍ពីមន្ត្រីនិងភ្នាក់ងារគយមួយចំនួនក្នុងខេត្តតាកែវ បាន
ឲ្យដឹងថា កុងត្រូលជជុះ២កន្លែងរបស់គយចល័តក្រោមការគ្រប់គ្រងរបស់
លោក លាង ម៉ុង នៅលើផ្លូវជាតិលេខ២នៅតែធ្វើសកម្មភាពប្រមូលលុយ
តាមរបៀបពុករលួយយ៉ាងពេញបន្ទុកតែម្តង ការដែលលោក លាង ម៉ុង 
មេគយចល័តខេត្តតាកែវ ហ៊ានបង្កើតកុងត្រូលជជុះគាបជំរិតយកលុយពី
ក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ២ ស្រេចតែអំពើចិត្តគឺមាន
ការឃុបឃិតបើកដៃពីសំណាក់លោក កែវ វ៉ាននី តែម្តងព្រោះផលប្រយោជន៍
មួយផ្នែកធំត្រូវបានផ្ដល់ទៅឲ្យលោក កែវ វ៉ាននី ជាប្រចាំ។ 
 
ប្រភពពីមន្ត្រីគយនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករមួយចំនួន បាន
បង្ហើបឲ្យដឹងថាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិង
រដ្ឋាករកម្ពុជា គឺជាបង្អែករឹងមាំរបស់លោក កែវ វ៉ាននី ប្រធានសាខាគយខេត្ត
តាកែវ ហេតុនេះហើយទើបលោក កែវ វ៉ាននី ហ៊ានធ្វើអ្វីស្រេចតែចិត្ត។
 
ពាក់ព័ន្ធពត៌មានពុករលួយខាងលើនេះអង្គភាពគេហទំព័រ ថ្ងៃថ្មី មិនអាច
សុំការបំភ្លឺពីលោក កែវ វ៉ាននី បានទេនៅព្រឹកថៃ្ងទី ០៣ខែកញ្ញា ឆ្នាំ២០១៩
នេះ អង្គភាពគេហទំព័រ ថ្ងៃថ្មី នឹងរងចាំការបំភ្លឺពីលោក កែវ វ៉ាននី រាល់ម៉ោង
ធ្វើការ ពាក់ព័ន្ធនឹងការចតប្រកាន់ខាងលើ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញបន្ទាប់ពី ប្រជុំអាស៊ាននៅទីក្រុងបាងកកចប់ (ស្រី លក្ខ័ណ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ញឹក ប៊ុនលេខ ឃុបឃិតជាមួយលោក ហ៊ុយទូច ឲ្យឈ្មួញនាំមាន ទា ជ្រូក នឹងទំនិញគេចព័ន្ធ (ភ្នាក់ងារប្រចាំខេត្ត បន្ទាយមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥លោក ហុង សាវុធ ល្បីល្បាញខាង​ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក (ភ្នាក់ងារប្រចាំ បាត់ដំបង)

ព័ត៌មានគួរចាប់អារម្មណ៍

តើប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យស៊ីជម្រៅដែឬទេ? រឿងអាស្រូវពុករលួយមេគយខេត្តសៀមរាបជាបន្ទាន់ (ភ្នាក់ងារ)

ព័ត៌មានគួរចាប់អារម្មណ៍

តើប៉ូលីសសណ្ដាប់ធ្នាប់ខេត្តសៀមរាបពិតជាដាក់ខែជាមួយអាជីវករលក់ដូរតាមរទេះតាម រម៉កលើចិញ្ចើមផ្លូវពិតឬទេ? (ភ្នាក់ងារ ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2658 នាក់
ម្សិលមិញ :
4581 នាក់
សប្តាហ៍នេះ :
37274 នាក់
ខែនេះ :
94694 នាក់
3 ខែនេះ :
325747 នាក់
សរុប :
3153969 នាក់