ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
តើពិតដែរឬទេប្រជាពលរដ្ឋ ២៥ គ្រួសារចោត អភិបាលរងខេត្តឈ្មោះ ចេង ឡាយ រួមគំនិតគ្នាជាធ្លុងមួយ ប្លន់យកដី ៧២ហិតា ពួកគាត់
Wed,14 October 2020 (Time 08:51 AM)
ដោយ ៖ ថ្ងៃថ្មី (ចំនួនអ្នកអាន: 98នាក់)


ពោធិ៍សាត់ ÷ ប្រជាពលរដ្ឋបានប្រាប់ថា កន្លងមក ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្ត ចិត្តទេវតាធ្លាប់បានចារចំណា ២លើកមកហើយ អោយអាជ្ញាធរ ចុះដោះស្រាយនិងពិនិត្យលើ ពាក្យបន្តឹងរបស់ពលរដ្ឋ២៥គ្រួសារនេះដែរ តែផ្ទុយទៅវិញ ចំណា របស់ឯកឧត្តម ម៉ៅ ធនិន អភិបាល ខេត្តចិត្តទេវតា អត់មានប្រសិទ្ធិភាព ចំពោះ លោក ចៅហ្វាយស្រុក ក្រគរ និងលោក មេឃុំ ឈេឺតុំ នោះឡេឺយ ពោលគឺ ក្រុមមន្ត្រីទាំងនោះ រួមទាំង លោក អភិបាលរងខេត្ត ឈ្មោះ ចេង ឡាយ មិនបានចុះទៅពិនិត្យដល់ដីទាំងនោះទេ គឺមកចូលត្រឹនតែ ក្នុងសាលាឃុំ តែប៉ុណ្ណោុះ! ហើយក៏គ្មាន លើកយកអ្វីមកនិយាយដែរ គឺមានតែ ពាក្យគំរាមគំហែង ចាប់ប្រជាពលរដ្ឌដាក់គុគ ពីសំណាក់លោក អភិបាលរងខេត្ត ចេង ឡាយ បើហ៊ានតវ៉ា យកដីនេះទៀត ។ ប្រជាពលរដ្ឋចំនួន ២៥ គ្រួសារ ដែលរស់នៅក្នងភូុមិ ដង្កៀបក្តាម ឃុំ ឈេឺតុុំ ស្រុក ក្រគរ ខេត្តពោធិ៍សាត់ កំពុងជួបទុក្ខធំ ដង្ហើយហៅ រកសុំជំនួយជួយរកយុត្តិធម៍ពីសំណាក់ ឯកឧត្តមអភិបាល ម៉ៅ ធនិន អភិបាលខេត្ត ដែលមហាជន ក្នុងបណ្តាញសង្គម ប្រសិទ្ធិនាមថា ចៅហ្វាយខេត្តចិត្តទេវតា សុំជួយដល់ពួកគាត់ផង ។ ប្រជាពលរដ្ឋ២៥គ្រួសារ សូមអង្វរដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដែលមានចិត្តជាទេវតា ជួយដោះស្រាយ រឿងដី៧២ហិតា របស់ពួកគាត់ ដែលសព្វថ្ងៃក្រុមមន្ត្រីក្រោមឱវាទ របស់ឯកឧត្តម បានគំរាមគំហែង ប្រជាពលរដ្ឋមិនអោយតវ៉ា ។ គួរបញ្ជាក់ផងដែរ ប្រជាពលរដ្ឋទាំងអស់ រួមទាំងប្រជាសាក្សី ជាច្រើននាក់ បានអះអាងថា ដីពួកគាត់ មិនស្ថិតនៅក្នុងដែន អធិប្បតីយ៍ដីក្រុមហ៊ុន ចិន ឡេឺយ ។ ប្រជាពលរដ្ឋគឺមានទំនុកចិត្តចំពោះឯកឧត្តម តែម្នាក់គត់ មហាជន កំពុងរង់ចាំមើល ចំណាត់ការចុងក្រោយរបស់ ឯកឧត្តមអភិបាលចិត្ត ទេវតា ថាតើមានប្រសិទ្ធិភាព ចំពោះ ក្រុមមន្ត្រី ក្រោមឱវាទ ដែលកំពុង ឃុប់ឃឹតគ្នា យកដីប្រជាពលរដ្ឌ ៧២ហិតា នោះដែរឬទេ? ចំពោះការចោទប្រកាន់ខាងលើអង្គភាពគេហទំព័រ ថ្ងៃថ្មី មិនអាចសុំការបំភ្លឺពីលោកចេង ឡាយ អភិបាលរងខេត្តពោធិសាត់ បាននោះទេ អង្គភាពគេហទំព័រ ថ្ងៃថ្មី និងរង់ចាំការបំភ្លឺ តើដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋចំនួន២៥ គ្រួសារតើពិតដែរឬទេ ?៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឈួន សុធា វណ្ណារី មេគយចល័តក្រសួងប្រចាំក្បាលស្ពានទឹកថ្លា រងការចោទប្រកាន់ថាបានទារប្រាក់ពីក្រុមឈ្មួញរកស៊ីដឹកទំនិញតាមរថយន្តតាកស៊ី និង រថយន្តសាំយ៉ុង តាមរបៀបក្រៅផ្លូវការ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ស្រ្តីម្នាក់ស្លាប់​ បន្ទាប់ពីចាក់ថ្នាំព្យាបាលភ្នែក​នៅ​មន្ទីពេទ្យឯកជនមួយ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោ ឡៅ ឆន អតីតប្រធានមន្ទីសោរិយោដីខេត្តឧត្ដរមានជ័យ កុំពុងឈូសផ្លូវសាធារណះ ហើយហុមទ័ទ្ធរបងយកធ្វេីកម្មសិទ្ធផ្ទាល់ខ្លួន (លួន ហាក់ឡី ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ (ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ (ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
956 នាក់
ម្សិលមិញ :
4744 នាក់
សប្តាហ៍នេះ :
41039 នាក់
ខែនេះ :
162119 នាក់
3 ខែនេះ :
627782 នាក់
សរុប :
4855366 នាក់