ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
រឿងរ៉ាវទំនាស់ដីធ្លីរវាង ឯកឧត្តម មាស ប៊ុនឡី និងក្រុមហ៊ុនចិន ពេលនេះសំណុំរឿងបានធ្លាក់ដល់ដៃឯកឧត្តម ដួង តារា ហើយ
Sun,25 October 2020 (Time 08:49 AM)
ដោយ ៖ ថ្ងៃថ្មី (ចំនួនអ្នកអាន: 84នាក់)


ខេត្តកំពត ៖ រឿងរ៉ាវវិវាទដីធ្លីរវាង ក្រុមហ៊ុនចិន និង ឯកឧត្តម មាស ប៊ុនឡី ខណៈនេះសំណុំរឿងបានធ្លាក់ដល់ដៃ ឯកឧត្តម ដួង តារា ហើយ។ចំពោះករណីទំនាស់នេះ មហាជនសង្ឃឹមថា ឯកឧត្តម ដួង តារា នឹងជួយរកដំណោះស្រាយដោយយុត្តិធម៌ និងតម្លាភាព ព្រោះមជ្ឈដ្ឋានជាច្រើនបានអះអាងថា ដីដែលកំពុងមានទំនាស់ដែលមានទំហំជាង៣៥៧ហិកតា ស្ថិតក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពតនេះ ត្រូវបានលោក មាស ប៊ុនឡី ទិញពីប្រជាពលរដ្ឋចំនួន៤៥គ្រួសារជាយូរឆ្នាំមកហើយ។ ពាក់ព័ន្ធនឹងទំនាស់វិវាទខាងលើ បើតាមការអះអាងពីមន្ត្រីជំនាញបានបញ្ជាក់ដែរថា ចំណុចដីទំនាស់នេះមានទំហំប្រមាណ៣៥៧ហិកតា ជាដីសាធារណៈរបស់រដ្ឋ គឺមិនទាន់មានប្លង់កម្មសិទ្ធិណាមួយនៅឡើយទេ ប៉ុន្តែដីនេះត្រូវបានប្រជាពលរដ្ឋចំនួន៤៥គ្រួសារអាស្រ័យផលនាពេលកន្លងមក។លុះក្រោយមកប្រជាពលរដ្ឋចំនួន៤៥គ្រួសារខាងលើបានលក់បន្តទៅឲ្យទៅ ឈ្មោះ មាស ប៊ុឡី ដើម្បីធ្វើការវិនិយោគ។ប្រភពដដែលបានបន្តថា ចំពោះក្រុមហ៊ុនចិនដែលអះអាងថាមានដីនៅចំណុចនោះហាក់ជាការស្រពិចស្រពិលមួយ ព្រោះក្រុមហ៊ុនចិនគ្មានឯកសារគតិយុត្តិណាមួយមកបង្ហាញឲ្យបានច្បាស់លាស់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ បើផ្អែកលើឯកសារជាច្រើនដែល​ ឯកឧត្តម មាស ប៊ុនឡី យកមកបង្ហាញ មជ្ឈដ្ឋានភាគច្រើនផ្តោតការចាប់អារម្មណ៍ ព្រោះថា លោកមានឯកសារជាច្រើនដែលមានការទទួលស្គាល់ពីអាជ្ញាធរដែនដីនិងជំនាញគ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋបាលខេត្តកំពត ដើម្បីផ្តល់អទិភាពដល់លោកធ្វើការវិនិយោគនិងធ្វើការអភិវឌ្ឍន៍នៅលើដីទំហំ៣៥៧ហិកតា។ ទាក់ទិននឹងរឿងរ៉ាវដីធ្លីចំណុចខាងលើនេះដែរ បើយោងតាមលិខិតលេខ១៥៤ ល.ស​ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ របស់ ឯកឧត្តមអភិបាលខេត្តកំពត គោរពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយបានសំណើរសុំកាត់ដីទំហំ ៣៥៧.០២៦៧ ហិកតា ចេញពីផែនទីគម្របព្រៃឈើបម្រុង ទុកអចិន្ត្រៃយ៍ ឆ្នាំ២០០២ និងសុំធ្វើអនុបយោគលើទំហំដី ៣៤២.០២៦៧ ហិកតា ជាដីឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជូនប្រជាពលរដ្ឋចំនួន៤៥គ្រួសារ និងរក្សាទុកដីទំហំ១៥ ហិកតា ជាដីសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ សូមបញ្ជាក់ផងដែរថា អំឡុងពេលថ្មីនេះ ឯកឧត្តម ដួង តារា បានបង្ហោះសារ ក្នុងផេកផ្លូវការរបស់លោក ដោយបានសង្កត់ធ្ងន់ថា ករណីអ្នកវិនិយោគចិនយំអត់ចេញ..ក្រុមហ៊ុនចិនមួយនេះបានទទួលការអនុញាត្តឲ្យវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពត ស្របតាមគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន។ តាមការរៀបរាប់ជំហានដំបូង គឺតំណាងក្រុមហ៊ុនបានរៀបចំទិញដីបានជាច្រើនរយហិកតា នៅខេត្តកំពត ដោយបានចំណាយប្រាក់អស់រាប់សិបលានដុល្លារអាមេរិក ប៉ុន្តែក្រោយមកក៏មានមន្ត្រីជាទាហានម្នាក់បានឈូសឆាយយកដីគាត់..។ ជាមួយគ្នានេះ ឯកឧត្តម មាស ប៊ុនឡី សូមច្រានចោលទាំងស្រុងនូវការចោទប្រកាន់នេះ​ ហើយក៏សូមសំណូមពរដល់ ឯកឧត្តម ដួង តារា មេត្តាជួយពិនិត្យលើឯកសារនានា ហើយដោះស្រាយដោយយុត្តិធម៌ និងតម្លាភាព ព្រោះថា ដីទំហំ ៣៥៧.០២៥៧ ស្ថិតក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពតព គឺជាដីដែលលោកបានទិញពីប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ដោយមានឯកសារត្រឹមត្រូវយ៉ាងពិតប្រាកដ។ចំពោះក្រុមហ៊ុនចិនដែលអះអាងថា មានដីស្ថិតក្នុងទីតាំងខាងលើអាចចាត់ទុកជាជនរងគ្រោះម្នាក់ដែរទៅចុះ ព្រោះក្រុមហ៊ុនចិននោះចាញ់បោកជនជាតិខ្មែរ បីទៅបួននាក់ ដែលជាមនុស្សដែលចិនទុកចិត្ត ហើយចិនបានប្រគល់លុយរាប់លានដុល្លារ ដើម្បីឲ្យជួយទិញដីពីប្រជាពលរដ្ឋ ប៉ុន្តែជនខិលខូចប៉ុន្មាននាក់ខាងលើ បានយកលុយទាំងនោះមកចែកគ្នាធ្វើជាអ្នកមានរហូតមកដល់បច្ចុប្បន្ន លុះទឹកដល់ច្រមុះក៏នាំគ្នាទៅចង្អុលដីរបស់លោកដើម្បីយករួចខ្លួនតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង រងការចោតប្រកាន់ថាបើកដៃឲ្យលោក ឃុត សា​លីន ប្រព្រឹត្ត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

វីវហើយជនបន្សាបថ្នាំញៀន ៥០នាក់ ហែកបង្អួចរត់ចេញពីមណ្ឌលនៅខេត្តព្រះសីហនុ... (ប៊ុន ធឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុន​ ដានីដេង​ កំពុងសម្រុកនាំជ្រូនឆ្លងដែនពីប្រទេសថៃ​ តាមច្រកអន្តរជាតិអូរស្មាច់​ ក្នុងមួយថ្ងៃ​ៗ រាប់សិបឡាន​ ដោយក្រោមលេសថា​ មានអាជ្ញាប័ណ្ណរបស់ក្រសួងកសិកម្ម​ ០១សន្លឹក (លួន ហាក់ឡី ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្ដៅៗ អាងសុំទោស រួចខ្លួន តែអត់រៀង ម្តងនេះបុគ្គលឈ្មោះ នី ណាក់ បានសំដីធ្ងន់ៗ ប្រមាថបិទក្រសួងព័តមាន និងចោទក្រសួងថាបានបំប៉ោង បំភ្លៃការពិត ធ្វើអោយពលរដ្ឋវង្វេង ដូចសព្វថ្ងៃនេះ (ញ៉ក់ ប៊ុនធឿន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឈួន សុធា វណ្ណារី មេគយចល័តក្រសួងប្រចាំក្បាលស្ពានទឹកថ្លា រងការចោទប្រកាន់ថាបានទារប្រាក់ពីក្រុមឈ្មួញរកស៊ីដឹកទំនិញតាមរថយន្តតាកស៊ី និង រថយន្តសាំយ៉ុង តាមរបៀបក្រៅផ្លូវការ (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3124 នាក់
ម្សិលមិញ :
3367 នាក់
សប្តាហ៍នេះ :
25551 នាក់
ខែនេះ :
151860 នាក់
3 ខែនេះ :
530316 នាក់
សរុប :
5032282 នាក់