ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ក្ដៅៗ អាងសុំទោស រួចខ្លួន តែអត់រៀង ម្តងនេះបុគ្គលឈ្មោះ នី ណាក់ បានសំដីធ្ងន់ៗ ប្រមាថបិទក្រសួងព័តមាន និងចោទក្រសួងថាបានបំប៉ោង បំភ្លៃការពិត ធ្វើអោយពលរដ្ឋវង្វេង ដូចសព្វថ្ងៃនេះ
Sun,01 November 2020 (Time 01:35 PM)
ដោយ ៖ ញ៉ក់ ប៊ុនធឿន (ចំនួនអ្នកអាន: 168នាក់)


ក្ដៅៗ អាងសុំទោស រួចខ្លួន តែអត់រៀង ម្តងនេះបុគ្គលឈ្មោះ នី ណាក់ បានសំដីធ្ងន់ៗ ប្រមាថបិទក្រសួងព័តមាន និងចោទក្រសួងថាបានបំប៉ោង បំភ្លៃការពិត ធ្វើអោយពលរដ្ឋវង្វេង ដូចសព្វថ្ងៃនេះ ភ្នំពេញ៖បុគ្គលឈ្មោះ នី ណាក់ ម្ចាស់ហ្វេសប៊ុកផេក ឈ្មោះ IMan-KH ដែលតែងតែប្រមាថធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខ្មែរ និង ធ្លាប់បានប្រមាថថ្នាក់ដឹកនាំកំពូលៗ ទៀតនោះ ពេលនេះ បានបន្តប្រមាថស្ថាប័នសារព័ត៌មានជាច្រើន រួមទាំង ប្រមាថដល់ក្រសួងព័ត៌មាន ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីធ្លាប់ធ្វើលិខិតសុំទោសជាសាធារណៈ កាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅក៏ដោយ តែកាលពីល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ បុគ្គលឈ្មោះ នី ណាក់ ម្ចាស់ហ្វេសប៊ុកផេក ឈ្មោះ Man-KH បានប្រមាថលើស្ថាប័នព័ត៌មានជាច្រើន រួមទាំងក្រសួងព័ត៌មាន ផងដែរ ។ លើផេក IMan-KH បានសរសេរថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បិទអីបិទទៅ អត់ខ្វល់ រោងចក្រជាច្រើនក៏បិទទ្វារ ជំនួញធំៗក៏បិទដូចជាភូមិវប្បធម៌ជាដើម សណ្ឋាគារធំៗក៏បិទ ដូចជាអាំងទែកុងទីណង់តាល់ ជាដើម ។ ត្រឹមបិទកាសែត គ្មានអីត្រូវស្តាយផង បើកាសែតរស់ដោយសារទ្រពងគេចឹងនោះ ។ បើបានបិទកាសែតទាំងអស់ ទាំងទូរទស្សន៍ ទាំងរ៉ាដ្យូ ទាំងក្រសួងព័ត៌មានទៀត កាន់តែល្អ ព្រោះគ្មានអ្នកណាបំភ្លៃ បំប៉ោង ព័ត៌មាន ធ្វើអោយពលរដ្ឋវង្វេង រកស រកខ្មៅ មិនឃើញដូចសព្វថ្ងៃនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំលឹកថា បុគ្គលឈ្មោះ នី ណាក់ ម្ចាស់ហ្វេសប៊ុក Iman-KH ធ្លាប់បានប្រមាថប្រជាពលរដ្ឋខ្មែរកប់ៗមាត់ថា ចោលម្សៀតគ្មានបានការនិងជាប្រជាជនថោកទាប គ្រាន់តែស្នើសុំសម្តេចតេជោ ហ៊ុន សែន អន្តរាគមន៍រឿងជំពាក់ប្រាក់ធនាគារ ស្របពេលផ្ទុះជំងឺកូវីដ-១៩ ខណៈពលរដ្ឋខ្លះអាចនឹងគ្មានលទ្ធភាពបង់ការប្រាក់អោយធនាគារ ។ ប៉ុន្តែ ក្រោយមក បុគ្គលនេះ បានធ្វើវីដេអូ និង ធ្វើលិខិតសុំទោសជាសាធារណៈ ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីយ៉ាងណា នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ គេហទំព័រថ្ងៃថ្មីយើងខ្ញុំ ពុំទាន់អាចសុំប្រតិកម្មពីលោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាន បានទេ ដោយសារទូរស័ព្ទ គ្មានអ្នកទទួល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក លោក ទាវ សារៈមុនី និពន្ធនាយកសារព័ត៌មានរស្មីកម្ពុជា សុំមិនឆ្លើយឆ្លងជាមួយបុគ្គលម្នាក់នេះ ទេ ។ យ៉ាងនេះក្តី គ្រប់គ្នាបានដឹងយ៉ាងច្បាស់ថា កាលដែលកាសែតរស្មីកម្ពុជាត្រូវបានបិទទាំងស្រុង បន្ទាប់ពីដំណើរការចេញផ្សាយរយៈជាង២០ឆ្នាំ មកនេះ គឺ ដោយសារបញ្ហាហិរញ្ញវត្ថុ៕ ខ្ញុំចង់និយាយប្រាប់លោកថាសព្វថ្ងៃនេះយើងរសនៅក្រោមដំបូលសន្តិភាព សុំលោកកុំបំផ្លាញសន្តិភាពរបស់ពួកខ្ញុំអី

ព័ត៌មានគួរចាប់អារម្មណ៍

លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង រងការចោតប្រកាន់ថាបើកដៃឲ្យលោក ឃុត សា​លីន ប្រព្រឹត្ត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

វីវហើយជនបន្សាបថ្នាំញៀន ៥០នាក់ ហែកបង្អួចរត់ចេញពីមណ្ឌលនៅខេត្តព្រះសីហនុ... (ប៊ុន ធឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុន​ ដានីដេង​ កំពុងសម្រុកនាំជ្រូនឆ្លងដែនពីប្រទេសថៃ​ តាមច្រកអន្តរជាតិអូរស្មាច់​ ក្នុងមួយថ្ងៃ​ៗ រាប់សិបឡាន​ ដោយក្រោមលេសថា​ មានអាជ្ញាប័ណ្ណរបស់ក្រសួងកសិកម្ម​ ០១សន្លឹក (លួន ហាក់ឡី ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្ដៅៗ អាងសុំទោស រួចខ្លួន តែអត់រៀង ម្តងនេះបុគ្គលឈ្មោះ នី ណាក់ បានសំដីធ្ងន់ៗ ប្រមាថបិទក្រសួងព័តមាន និងចោទក្រសួងថាបានបំប៉ោង បំភ្លៃការពិត ធ្វើអោយពលរដ្ឋវង្វេង ដូចសព្វថ្ងៃនេះ (ញ៉ក់ ប៊ុនធឿន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឈួន សុធា វណ្ណារី មេគយចល័តក្រសួងប្រចាំក្បាលស្ពានទឹកថ្លា រងការចោទប្រកាន់ថាបានទារប្រាក់ពីក្រុមឈ្មួញរកស៊ីដឹកទំនិញតាមរថយន្តតាកស៊ី និង រថយន្តសាំយ៉ុង តាមរបៀបក្រៅផ្លូវការ (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2943 នាក់
ម្សិលមិញ :
3367 នាក់
សប្តាហ៍នេះ :
25370 នាក់
ខែនេះ :
151679 នាក់
3 ខែនេះ :
530135 នាក់
សរុប :
5032101 នាក់