ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
តើឯកឧត្ដមស៊ុន ចាន់ថុល គិតយ៉ាងណា?ចំពោះប្រធានការិយាល័យ នៅក្នុងមន្ទីសាធារណ:ការនិងដឹកជញ្ជូនខេត្ដឧត្ដរមានជ័យ ជាម្ចាស់បនល្បែងស៊ីសងត្រូវសមត្ថកិច្ចឃាត់ខ្លួន
Tue,03 November 2020 (Time 10:07 AM)
ដោយ ៖ លួន ហាក់ឡី ឧត្ដមានជ័យ (ចំនួនអ្នកអាន: 117នាក់)


តឧត្តរមានជ័យ ៖រហូតហូតមកដល់ពេលនេះមិនដឹងថាឯកឧត្ដមស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណ:ការនិងដឹកជញ្ជូន ដឹងហើយរឺនៅនោះទេ! ចំពោះករណីមន្រ្ដីក្រោមឱវាទ លោកពិវ ឆេងបម្រើការងារ ជាប្រធានការិយាល័យមួយ នៅក្នុងមន្ទីសារធារណ:ការនិងដឹកជញ្ជូនខេត្តឧត្ដរមានជ័យ។ និងក្រុមញានល្បែងសរុបចំនួន១៤នាក់ ត្រូវបានសមត្ថកិច្ច កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ និងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី០១ខែវិច្ឆិការឆ្នាំ២០២០ ស្ថិតនៅក្នុងលំនៅដ្ឋាន ឈ្មោះពិវ ឆេង ក្នុងភូមិបុរីរដ្ឋបាលសង្កាត់សំរោង ក្រុងសំរោងខេត្តឧត្ដរមានជ័យ។ សេចក្ដីរាយការណ៍​បានអោយដឹងថា លោកពិវ ឆេង គឺជាម្ចាស់បនល្បែងស៊ីសងបៀរអាប៉ោង បើកលេងទាំងយប់ទាំងថ្ងៃរាប់ឆ្នាំមកហើយ នៅក្នុងផ្ទះ​របស់ខ្លួនក្នុងភូមិឃុំខាងលើ។ ហើយនៅមិនទាន់ដឹងថា ក្រសួងសាធារណការ​ ឯកឧត្ដម ស៊ុនចាន់ថុល អាចទុកមន្រ្ដីញានល្បែងនិងបើកល្បែងស៊ីសង រកចំណូលបន្ថែមលើមុខងារបច្ចុប្បន្ននោះ បន្តរមុខងាររដ្ឋក្នុងក្រសួងបានដែរឺយ៉ាងណានោះទេ?។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ១៤នាក់មានឈ្មោះដូចខាងក្រោម៖ ទី ១- សូត្រ សឿម ភេទប្រុស អាយុ ៤០ឆ្នាំ ។ ទី២- ជា ស៊ីថា ភេទប្រុស អាយុ ៤៧ ឆ្នាំ ។ ទី៣- បូ ណរី ភេទប្រុស អាយុ៥១​ឆ្នាំ ។ ទី៤- សៀ សារ៉ុន ភេទប្រុស អាយុ ៥៥ឆ្នាំ ។ ទី៥- លុច តឿ ភេទប្រុស អាយុ ៥២ឆ្នាំ ។ ទី៦-គាន សេងហា ភេទប្រុស អាយុ ៣៣ឆ្នាំ ។ ទី៧-ហ៊ូន ណាគ្រឿនភេទប្រុស អាយុ៣៣ឆ្នាំ ។ ទី៨- ប៉ុក ណាគ្រី ភេទប្រុស អាយុ ៤៣ឆ្នាំ ។ ទី៩- ពិវ ឆេង ភេទប្រុស អាយុ ៤៨ឆ្នាំ ។ ទី១០- សឿន សូត្រ ភេទប្រុស អាយុ ៦១ឆ្នាំ ។ ទី១១- ថាង ចន្ថា ភេទប្រុស អាយុ ៥៥ឆ្នាំ ។ ទី១២- ញ៉ែម ហឿប ភេទប្រុស អាយុ ៥៨ឆ្នាំ ។ ទី១៣- តេង វណ្ណា ភេទប្រុស អាយុ ៦៥ឆ្នាំ ។ ទី១៤- ឌឿ ស៊ុន ភេទប្រុស អាយុ ៤២ឆ្នាំ វត្ថុតាងរួមមាន ៖ – មេអាប៉ោងចំនួន០៧ គ្រាប់ ទូរស័ព្ទដៃចំនួន១១ គ្រឿង ម៉ូតូចំនួន ១៧ គ្រឿង រថយន្ត ០២ គ្រឿង ប្រាក់ខ្មែរចំនួន ២ លាន៧៨ ម៉ឺនរៀលគត់ ប្រាក់ដុល្លារចំនួន២១០ $ និងសម្ភារៈមួយចំនួនទៀត ។ លោកពិវ ឆេង បានអោយក្រុមការងារយើង ដឹងតាមទូសព្ទ័នៅថ្ងៃទី០៣ខែវិច្ឆិការឆ្នាំ២០២០នេះ ថា មិនមានទេក្រោយមកលោកបានបញ្ជាក់ថាសុំទោសផង រឿងបានចប់សប់គ្រប់អស់ហើយ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរកសាងសំណុំរឿង និងអនុវត្តតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង រងការចោតប្រកាន់ថាបើកដៃឲ្យលោក ឃុត សា​លីន ប្រព្រឹត្ត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

វីវហើយជនបន្សាបថ្នាំញៀន ៥០នាក់ ហែកបង្អួចរត់ចេញពីមណ្ឌលនៅខេត្តព្រះសីហនុ... (ប៊ុន ធឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុន​ ដានីដេង​ កំពុងសម្រុកនាំជ្រូនឆ្លងដែនពីប្រទេសថៃ​ តាមច្រកអន្តរជាតិអូរស្មាច់​ ក្នុងមួយថ្ងៃ​ៗ រាប់សិបឡាន​ ដោយក្រោមលេសថា​ មានអាជ្ញាប័ណ្ណរបស់ក្រសួងកសិកម្ម​ ០១សន្លឹក (លួន ហាក់ឡី ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្ដៅៗ អាងសុំទោស រួចខ្លួន តែអត់រៀង ម្តងនេះបុគ្គលឈ្មោះ នី ណាក់ បានសំដីធ្ងន់ៗ ប្រមាថបិទក្រសួងព័តមាន និងចោទក្រសួងថាបានបំប៉ោង បំភ្លៃការពិត ធ្វើអោយពលរដ្ឋវង្វេង ដូចសព្វថ្ងៃនេះ (ញ៉ក់ ប៊ុនធឿន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឈួន សុធា វណ្ណារី មេគយចល័តក្រសួងប្រចាំក្បាលស្ពានទឹកថ្លា រងការចោទប្រកាន់ថាបានទារប្រាក់ពីក្រុមឈ្មួញរកស៊ីដឹកទំនិញតាមរថយន្តតាកស៊ី និង រថយន្តសាំយ៉ុង តាមរបៀបក្រៅផ្លូវការ (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2979 នាក់
ម្សិលមិញ :
3367 នាក់
សប្តាហ៍នេះ :
25406 នាក់
ខែនេះ :
151715 នាក់
3 ខែនេះ :
530171 នាក់
សរុប :
5032137 នាក់