ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ក្រុមហ៊ុន​ ដានីដេង​ កំពុងសម្រុកនាំជ្រូនឆ្លងដែនពីប្រទេសថៃ​ តាមច្រកអន្តរជាតិអូរស្មាច់​ ក្នុងមួយថ្ងៃ​ៗ រាប់សិបឡាន​ ដោយក្រោមលេសថា​ មានអាជ្ញាប័ណ្ណរបស់ក្រសួងកសិកម្ម​ ០១សន្លឹក
Wed,04 November 2020 (Time 03:46 AM)
ដោយ ៖ លួន ហាក់ឡី ឧត្ដមានជ័យ (ចំនួនអ្នកអាន: 100នាក់)


ឧត្តរមានជ័យ ៖​ ក្រុមហ៊ុន​ ដានីដេង​ បាននឹងកំពុងសម្រុកនាំសត្វជ្រូករស់ឆ្លងដែនពីប្រទេសថៃ​ តាមច្រកទ្វារអន្តរជាតិអូរស្មាច់​ ខេត្តឧត្តរមានជ័យ​ យ៉ាងពេញបន្ទុក​ ទោះបីប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ បានហាមយ៉ាងណាក៏ដោយ​ ព្រោះសំអាងទៅលើលិខិត​ និងអាជ្ញាប័ណ្ណរបស់ក្រសួងកសិកម្ម​ ០១សន្លឹក។ នៅថ្ងៃទី៣​ ខែវិច្ចិកា​ ឆ្នាំ២០២០នេះ​ មានសេចក្តីរាយការណ៍​ ពីសង្កាត់អូរស្មាច់​ ក្រុងសំរោង​ ខេត្តឧត្តរមានជ័យ​ មកថា​ ក្នុងមួយថ្ងៃៗ​ គេសង្កេតឃើញរថយន្តក្រុមហ៊ុន​ ដានីដេង​ បានសម្រុកនាំសត្វជ្រូកចូលប្រទេសកម្ពុជា​ តាមច្រកទ្វាអន្តរជាតិអូរស្មាច់​ ក្នុងមួយថ្ងៃ​ រាប់សិបឡាន​ ដោយគេពុំដឹងពីចំនួនការនាំចូលអោយពិតប្រាកដនោះទេ។ ម្ចាស់អាជីវកម្មក្រុមហ៊ុនខាងលើ​ ត្រូវបានគេស្គាល់ ឈ្មោះ ចែ​ ធំ​ ប្តីលោកឧត្តមសេនីយ៍ត្រី កែវ ឋានៈ​ មានតួនាទី​ ជាទីចាត់ការទំនាក់ទំនងព្រំដែន។ ក្រុមហ៊ុនខាងលើ​ ដោយសំអាង​ និងយកលេស​ លើលិខិតរបស់ក្រសួងកសិកម្ម​ ០១សន្លឹក​ បានសម្រុកនាំសត្វជ្រូករស់ឆ្លងដែនពីប្រទេសថៃ​ ក្នុងមួយថ្ងៃៗ​ រាប់សិបឡាន​ ទើបមហាជនសន្និដ្ឋាន​ និងសង្ស័យថា​ ការនាំចូលជ្រូករបស់ក្រុមហ៊ុនខាងលេី​ លើសច្បាប់អនុញ្ញាតរបស់ក្រសួងកសិកម្ម​ និងបានផ្គេីនទៅនិងបទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ដែលបានហាម​ និងឲ្យមានកាត់បន្ថយក្នុងការនាំសត្វរស់​ និងចំណីអាហារគ្រប់ប្រភេទ​ ដែលនាំចូលពីប្រទេសជិតខាង​ ដើម្បីលើកកម្ពស់​ និងលើកស្ទួយវិស័យកសិកម្ម​ ដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក។ ប៉ុន្តែ​ម្ចាស់ក្រុមហ៊ុនខាងលើ​ បាននឹងកំពុងសម្រុកនាំចូលសត្វជ្រូកឆ្លងដែនពីប្រទេសថៃ​ យ៉ាងគំហុក​ ដោយពុំដឹងការនាំចូលពិតប្រាកដ ដោយមានការបើកភ្លើងខៀវពីសំណាក់លោក​ វ៉ាន់​ ក្តេរ​ មេគយច្រកអន្តរជាតិអូរស្មាច់​ និងលោក​ តាញ់​ បុត្តា បសុព្យាបាលពេទ្យសត្វខេត្តឧត្តរមានជ័យ​ ទើបម្ចាស់អាជីកម្មខាងលើ​ ដឹកជញ្ជូនឆ្លងដែនបានដោយសេរី។ ជុំវិញករណីខាងលើ​ ក្រុមការងាយើង​ មិនអាចសុំការបកស្រាយពីម្ចាស់ក្រុមហ៊ុនខាងលើបានទេ​ ព្រោះខលទៅលើក​ តែគ្រាន់តែដឹងថា​ អ្នកសារព័ត៌មាន​ ក៏បិទទូរស័ព្ទវិញ។ ចំណែកលោក​ តាញ់​ បុត្តា​ ពេទ្យសត្វខេត្ត​ លោកក៏មិនបានដឹង​ នៃការនាំចំនួនសត្វជ្រូកចូលឲ្យពិតប្រាកនោះដែរ​ លោកវ៉ាន់ក្តេរមេគយមិនអាចសុំការបកស្រាយបានទេព្រោះគ្មានលេខទូរស័ព្ទ៕​

ព័ត៌មានគួរចាប់អារម្មណ៍

លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង រងការចោតប្រកាន់ថាបើកដៃឲ្យលោក ឃុត សា​លីន ប្រព្រឹត្ត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

វីវហើយជនបន្សាបថ្នាំញៀន ៥០នាក់ ហែកបង្អួចរត់ចេញពីមណ្ឌលនៅខេត្តព្រះសីហនុ... (ប៊ុន ធឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុន​ ដានីដេង​ កំពុងសម្រុកនាំជ្រូនឆ្លងដែនពីប្រទេសថៃ​ តាមច្រកអន្តរជាតិអូរស្មាច់​ ក្នុងមួយថ្ងៃ​ៗ រាប់សិបឡាន​ ដោយក្រោមលេសថា​ មានអាជ្ញាប័ណ្ណរបស់ក្រសួងកសិកម្ម​ ០១សន្លឹក (លួន ហាក់ឡី ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្ដៅៗ អាងសុំទោស រួចខ្លួន តែអត់រៀង ម្តងនេះបុគ្គលឈ្មោះ នី ណាក់ បានសំដីធ្ងន់ៗ ប្រមាថបិទក្រសួងព័តមាន និងចោទក្រសួងថាបានបំប៉ោង បំភ្លៃការពិត ធ្វើអោយពលរដ្ឋវង្វេង ដូចសព្វថ្ងៃនេះ (ញ៉ក់ ប៊ុនធឿន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឈួន សុធា វណ្ណារី មេគយចល័តក្រសួងប្រចាំក្បាលស្ពានទឹកថ្លា រងការចោទប្រកាន់ថាបានទារប្រាក់ពីក្រុមឈ្មួញរកស៊ីដឹកទំនិញតាមរថយន្តតាកស៊ី និង រថយន្តសាំយ៉ុង តាមរបៀបក្រៅផ្លូវការ (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2675 នាក់
ម្សិលមិញ :
3367 នាក់
សប្តាហ៍នេះ :
25102 នាក់
ខែនេះ :
151411 នាក់
3 ខែនេះ :
529867 នាក់
សរុប :
5031833 នាក់