ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
លោកជំទាវតំណាងរាស្ត្របើកប្រាក់ឧបត្ថម្ភមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ជូនលោកយាយ លោកតាចំនួន ៨៧នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល
Thu,05 November 2020 (Time 04:23 PM)
ដោយ ៖ ស សារឿន (ចំនួនអ្នកអាន: 23នាក់)


ប៉ៃលិន៖នៅរៀងរាល់ថ្ងៃទី៥ នៃខែនីមួយៗ ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន តែងតែទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីលោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន ជាក់ស្តែង នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៥ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម សៅ សារ៉ាត់ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន ក្នុងនាមលោកជំទាវបណ្ឌិតតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិនបានជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកថវិកាមូលនិធិប្រចាំខែវិច្ឆិកាឆ្នាំ២០២០ជូនលោកយាយ លោកតា ដែលទទួលបានមូល និធិចំនួន ៨៧នាក់ ក្នុងម្នាក់ៗ ១០០.០០០រៀល(មួយសែនរៀលគត់)។ ដោយពិធីនេះរៀបចំនៅការិយាល័យតំណាងរាស្រ្តខេត្តប៉ៃលិន សាលាឃុំអូរ អណ្តូង និងសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងចំពោះលោកយាយ លោកតា មានជំងឺធ្វើដំណើរពីបាន ក្រុមការងារ បានយកថវិកាទៅបើកជូនដល់គេហដ្ឋានផងដែរ។ ក្នុងឱកាសនោះក្រុមការងារ បាននាំ បណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិតតំណាងរាស្រ្ត ជូនដល់លោកយាយ លោកតាចាស់ ជរាទាំងអស់ ដោយជានិច្ចកាលឯកឧត្តម និងលោកជំទាវតំណាងរាស្រ្ត តែងតែ គិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅ ទូទាំងខេត្តប៉ៃលិន។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សៅ សារ៉ាត់ បាននាំនូវសេចក្តីអំពាវនាវ របស់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បណ្ឌិតតំណាងរាស្រ្ត ដោយធ្វើការផ្ស ព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ ទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារការឆ្លងជំងឺកូវីដ-១៩ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាយថាហេតុ ដោយយើងទាំងអស់គ្នាមិនបានដឹងខ្លួនជាមុននិងសូមបន្តរស់នៅដោយប្រុងប្រយ័ត្នខ្ពស់ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ការរស់នៅត្រូវស្អាត មានអនាម័យ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាតឬទឹកអាល់កុលស្នាក់នៅក្នុងផ្ទះបើគ្មានការចាំបាច់ចេញទៅក្រៅ ហាមមានការប្រមូលផ្តុំគ្នា ពាក់ម៉ាស់ នៅពេលចេញទៅក្រៅ រក្សាគំលាតពីគ្នា ២ម៉ែត្រ នៅពេលជួបសន្ទនាគ្នា ចំពោះបង ប្អូនប្រជាពលរដ្ឋចំណូលស្រុក សូមស្នាក់ នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ មិត្តភ័ក្តិរយ:ពេល១៤ថ្ងៃសិន បើមានករណីថាសង្ស័យ ដូចជាផ្តាស្សាយ ហៀសំបោរ មានកំដៅលើសពី ៣៧.៥អង្សា ក្អកស្ងួត ឈឺបំពង់ករ ពិបាកដកដង្ហើមសូមប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ឬទំនាក់ំនងទៅកាន់ លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ សង្កាត់ ដែលនៅកៀកជាប់ ផ្ទាល់ជាមួយបងប្អូន ដើម្បីបញ្ជូនបងប្អូន ទៅកាន់មន្ទីរពេទ្យធ្វើការពិព្យាបាលជំងឺជូន។ គួរបញ្ជាក់ថា មូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ខេត្តប៉ៃលិន បានរៀបចំឡើងតាំងពីឆ្នាំ២០១១ និងបានដំណើរការមកដល់បច្ចុប្បន្ន ដោយទទួលបានការឧបត្ថម្ភគាំទ្រថវិកាទាំងស្រុងពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ដោយបើកប្រាក់ឧបត្ថម្ភជាប្រចាំខែ ជូនលោកយាយ លោកតាចាស់ ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ដោយមិនប្រកាន់និន្នាការនយោបាយ និងសាសនាឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង រងការចោតប្រកាន់ថាបើកដៃឲ្យលោក ឃុត សា​លីន ប្រព្រឹត្ត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

វីវហើយជនបន្សាបថ្នាំញៀន ៥០នាក់ ហែកបង្អួចរត់ចេញពីមណ្ឌលនៅខេត្តព្រះសីហនុ... (ប៊ុន ធឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុន​ ដានីដេង​ កំពុងសម្រុកនាំជ្រូនឆ្លងដែនពីប្រទេសថៃ​ តាមច្រកអន្តរជាតិអូរស្មាច់​ ក្នុងមួយថ្ងៃ​ៗ រាប់សិបឡាន​ ដោយក្រោមលេសថា​ មានអាជ្ញាប័ណ្ណរបស់ក្រសួងកសិកម្ម​ ០១សន្លឹក (លួន ហាក់ឡី ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្ដៅៗ អាងសុំទោស រួចខ្លួន តែអត់រៀង ម្តងនេះបុគ្គលឈ្មោះ នី ណាក់ បានសំដីធ្ងន់ៗ ប្រមាថបិទក្រសួងព័តមាន និងចោទក្រសួងថាបានបំប៉ោង បំភ្លៃការពិត ធ្វើអោយពលរដ្ឋវង្វេង ដូចសព្វថ្ងៃនេះ (ញ៉ក់ ប៊ុនធឿន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឈួន សុធា វណ្ណារី មេគយចល័តក្រសួងប្រចាំក្បាលស្ពានទឹកថ្លា រងការចោទប្រកាន់ថាបានទារប្រាក់ពីក្រុមឈ្មួញរកស៊ីដឹកទំនិញតាមរថយន្តតាកស៊ី និង រថយន្តសាំយ៉ុង តាមរបៀបក្រៅផ្លូវការ (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3039 នាក់
ម្សិលមិញ :
3367 នាក់
សប្តាហ៍នេះ :
25466 នាក់
ខែនេះ :
151775 នាក់
3 ខែនេះ :
530231 នាក់
សរុប :
5032197 នាក់