ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ និងលោក ហ៊ុយ ទូច ប្រធានបសុព្យាបាលរងការរិះគន់ថាឃុបឃិតបើកដៃឲ្យឈ្មួញនាំសាច់មាន់
Sat,07 November 2020 (Time 11:49 PM)
ដោយ ៖ ថ្ងៃថ្មី (ចំនួនអ្នកអាន: 155នាក់)


បន្ទាយមានជ័យ ÷ រាល់ថ្ងៃគេបានឃើញថាសកម្មភាពឈ្មួញនាំមាន់ខូចគុណភាព មានឆ្អឹងមាន់ គ្រងមាន់ ថ្លើមមាន់កោះមាន់ ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែតនិងច្រករបៀងមួយចំនួនតាមប្រទាត់ព្រំដែនកម្ពុជាថៃ ក្នុងខេត្តបន្ទាយមានជ័យ បានដាក់លក់នឹងចែកចាយតាមបណ្ដាខេត្តជាហូរហែ ក៏ប៉ុន្តែគេពុំឃើញមានការបង្ក្រាបពីមន្ត្រីជំនាញណាមួយនោះទេ ជាពិសេសគឺលោក ហ៊ុយ ទូច ដែលជាប្រធានមុនទីបសុព្យាបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃខេត្តបន្ទាយមានជ័យ ។ កន្លងមកគេបានឃើញថាមន្ត្រីជំនាញ បានបង្ក្រាបក្រុមពួកឈ្មួញដែលធ្វើសកម្មភាព ដឹកគ្រឿងក្នុងមាន់ សាច់មាន់កោះមាន់ ឆ្អឹងមាន់ និងសាច់ខូចគុណភាពជាច្រើន ដែលយកទៅចែកចាយតាមបណ្ដាខេត្តនានា បន្ទាប់ពីបង្ក្រាបបានមួយដង្ហើមចង្រិត ពួកឈ្មួញកាន់តែបានដៃដឹកចេញពីថៃ យកមកចែកចាយក្នុងក្រុងប៉ោយប៉ែត នឹងបន្តលក់តាមបណ្តាខេត្តផ្សេងទៀតផង ពួកឈ្មួញបានលើកឡើងថា គាត់បានបង់លុយជូនមន្ត្រីជំនាញរួចអស់ហើយ ទើបគាត់រកស៊ីដឹកបន្តរទៀតបាន ។ តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជាប់ច្រករបៀង ណងចាន់ ក្នុងភូមិជោគជ័យ ច្រករបៀងអូរបីជាន់ ច្រករបៀងតំបន់ 5 និងច្រករបៀងជាច្រើនទៀត នៅក្នុងស្រុកម៉ាឡៃ ស្រុកស្វាយចេក និងស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា ចំពោះឈ្មួញនាំចេញតាមច្រកទាំងអស់នេះ បើមិនមានការឃុបឃិត និងបើកដៃពីមន្ត្រីជំនាញ ដូចជាលោក ហ៊ុយ ទូច ប្រធានបសុព្យាបាល និងលោក ចាប សុថារិទ្ធ ស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើសសេដ្ឋកិច្ច បើកដៃទេនោះ ក៏ក្រុមពួកឈ្មួញទាំងអស់នោះមិនអាចធ្វើសកម្មភាពនាំចេញពីប្រទេសថៃមកកម្ពុជាហើយយកទៅចែកចាយតាមបណ្ដាខេត្តនានា បានយ៉ាងរលូនដូច្នេះដែរ ។ ចំពោះការចោទប្រកាន់ខាងលើអង្គភាពគេហទំព័រ ថ្ងៃថ្មី មិនអាចសុំការបំភ្លឺពីលោក ហ៊ុយ ទូច ប្រធានបសុព្យាបាលខេត្តបន្ទាយមានជ័យបាននោះទេ ខណៈដែលទេសុំការបំភ្លឺពីលោកជាច្រើនដងតែលោកមិនទទួល ចំណែកលោកឧត្តមសេនីយ៍ត្រីចាបសុផារិទ្ធអង្គភាពយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺបាននោះទេ អង្គភាពសារព័ត៌មានគេហទំព័រ ថ្ងៃថ្មី នឹងរង់ចាំការបំភ្លឺចំពោះការចោទប្រកាន់ខាងលើរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង រងការចោតប្រកាន់ថាបើកដៃឲ្យលោក ឃុត សា​លីន ប្រព្រឹត្ត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

វីវហើយជនបន្សាបថ្នាំញៀន ៥០នាក់ ហែកបង្អួចរត់ចេញពីមណ្ឌលនៅខេត្តព្រះសីហនុ... (ប៊ុន ធឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុន​ ដានីដេង​ កំពុងសម្រុកនាំជ្រូនឆ្លងដែនពីប្រទេសថៃ​ តាមច្រកអន្តរជាតិអូរស្មាច់​ ក្នុងមួយថ្ងៃ​ៗ រាប់សិបឡាន​ ដោយក្រោមលេសថា​ មានអាជ្ញាប័ណ្ណរបស់ក្រសួងកសិកម្ម​ ០១សន្លឹក (លួន ហាក់ឡី ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្ដៅៗ អាងសុំទោស រួចខ្លួន តែអត់រៀង ម្តងនេះបុគ្គលឈ្មោះ នី ណាក់ បានសំដីធ្ងន់ៗ ប្រមាថបិទក្រសួងព័តមាន និងចោទក្រសួងថាបានបំប៉ោង បំភ្លៃការពិត ធ្វើអោយពលរដ្ឋវង្វេង ដូចសព្វថ្ងៃនេះ (ញ៉ក់ ប៊ុនធឿន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឈួន សុធា វណ្ណារី មេគយចល័តក្រសួងប្រចាំក្បាលស្ពានទឹកថ្លា រងការចោទប្រកាន់ថាបានទារប្រាក់ពីក្រុមឈ្មួញរកស៊ីដឹកទំនិញតាមរថយន្តតាកស៊ី និង រថយន្តសាំយ៉ុង តាមរបៀបក្រៅផ្លូវការ (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2856 នាក់
ម្សិលមិញ :
3367 នាក់
សប្តាហ៍នេះ :
25283 នាក់
ខែនេះ :
151592 នាក់
3 ខែនេះ :
530048 នាក់
សរុប :
5032014 នាក់