ថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិត​កម្មសត្វ រងការចោតប្រកាន់ថា ឃុប​ឃិតគ្នាផ្ដល់សិទ្ធឱ្យក្រុ​មហ៊ុន(ឆាយណា)
Sat,04 January 2020 (Time 11:14 AM)
ដោយ ៖ សំណាង ឧត្ដមានជ័យ (ចំនួនអ្នកអាន: 99នាក់)


 
ឧត្ដរមានជ័យ៖ការចេញលិខិតជូ​នដំណឹងទប់​ស្កាត់សត្វនាំចូលពីប្រទេសថៃ 
របស់អគ្គនាយ​កដ្ឋា​ន សុខភាពសត្វ និងផលិតកម្មសត្វ​នោះគ្រាន់តែជាការ​
បិទបាំងនូវអំពើពុករ​លួយរបស់ខ្លួន​តែប៉ុ​ណ្ណោះ ពោ​លគឺផ្ដ​ល់សិទ្ធឱ្យក្រុមហ៊ុន​​
(ឆាយណា)នាំសត្វ​មាន់ ពីប្រទេសថៃផ្ដាច់មុខយ៉ាងពេញទំហឹង មកផ្គត់ផ្គង់​
នៅក្នុងរា​ជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
 
បើតាមក្រុមអាជីវករ​រកស៊ីដឹកមាន់​រស់បន្តិចបន្តួចចេញពីប្រទេសថៃ​ នៅតាម
ច្រកទ្វាអន្តរជាតិអូរ​ស្មាច់ខេត្តឧត្ដរមាន​ជ័យ បានឱ្យដឹងកាលពីថ្ងៃទី៣០ ខែធ្នូ 
ឆ្នាំ២០១៩ ថា មានការនាំចូ​លសត្វមាន់​រស់​ផ្ដាច់មុខរ​បស់ក្រុមហ៊ុន(ឆាយណា​) 
ពីប្រទេសថៃ​មកកម្ពុជា គឺជា​កាឃុបឃិតប្រព្រឹត្ត អំពើពុករលួយ ពីថ្នាក់ក្រ​សួង
កសិកម្មនិង អគ្គនាយកសុខភាពសត្វនិងផលិតកម្មសត្វ​ ជាពិសេស​មន្ទីរ
កសិកម្ម និង​មន្រ្តីក្រោម​ឱវាទពេទ្យសត្វខេត្តឧត្ដរមាន​ជ័យតែម្តង គឺពុករលួយ
ពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រសួង ទៅជាលក្ខណៈប្រពន្ធ។
 
ក្នុងការចោទប្រ​កាន់ពីសំណាក់ក្រុមអាជីវករ​រកស៊ីសត្វមាន់ បានបង្ហើបឈ្មោះ
អង្គភាព មានការពាក់​ពន្ធ័នូវ​អំពើពុករលួយយ៉ាងធ្ងន់ធ្ងរ បានអ​នុញ្ញាត​អោយ
មានការនាំចូលសត្វមាន់រស់ មានច្បាប់នាំ​ចូល​តិចតួច ជាលក្ខណៈ​ក្នុងការ
បិទ​បាំងរូបភាពខាងក្រៅប៉ុណ្ណោះ និងការត្រួតពិនិត្យ​សុខភាពសត្វ​ដើម​ទីអោ​យ
ដិតដល់នោះឡើយរួមមាន៖ 
 
ឯកឧត្ដម​ វេង ​សាខុន រដ្ឋមន្រ្ដីក្រសួង​កសិកម្មរុក្ខាប្រមាញ់ និងសាទ ,ឯកឧត្ដម 
តាន់​ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋា​ភិបាល ទទួលបន្ទុក អគ្គនាយកដ្ឋាន ​សុខភាព
សត្វនិងផលិតកម្មសត្វ ,លោកតាញ់ បុត្តា មេពេទ្យសត្វខេត្តឧត្ដ​រមានជ័យ។
 
ក្រុមអាជីវកបាន​របញ្ជាក់ថា៖មូលហេតុនៃ​អំពើពុករលួយ​ របស់ ក្រសួងកសិកម្ម 
អគ្គនាយកដ្ឋាន មន្ទីរ ជុំនាញខាង​លើនេះ អស​កម្មក្នុងកា​របំពេញតួ​នាទី ការងារ
រប​ស់ខ្លួន មាន​លក្ខណៈ​ឃុបឃិត និង​បណ្ដែត​បណ្ដោយអោយ ក្រុមហ៊ុន(ឆាយណា )
នាំចូលសត្វ​មាន់​រស់លើសច្បា​ប់កំណត់រហូត​ទៅដល់​ជាង១៥តោន​​ ស្មើរនិងជាង
១៥០០០ក្បាល​(មួយម៉ឺនប្រាំពាន់ក្បាល)ក្នុងមួយថ្ងៃ ហើយបង់ពន្ធជូនរដ្ឋ​ត្រឹម​
តែ​៣០០០ក្បាល​ (បីពាន់ក្បាល)ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ក្រុមហ៊ុន (ឆាយណា​) 
Copy ច្បាប់បង់​ពន្ធរួចចែកចាយបន្តរគ្នាដឹកជញ្ជូនស​ត្វមាន់រស់ចែកចាយស្ទើទូង
ទាំងប្រទេស ជាពិសេស នាំចូលទៅ​ទី​ក្រុងភ្នំពេញ បានយ៉ាងរ​លូន ទាំងនេះបានធ្វើ
ឱ្យបាត់បង់នូវចំណូលថវិការដ្ឋយ៉ាងសន្ធឹកសន្ធាប់។
 
ក្រុមអាជីវករបានលើកឡើងទៀតថា សេចក្ដីជូន​ដំណឹងស្ដីពីកា​រកិច្ចប្រជុំពិភាក្សា​
ស្ដីពីវិធានការទប់​ស្កាត់ ​ការនាំចូលសាត្វមាន់និងសត្វជ្រូក ពីប្រទេសជិតខាង​ 
លេខ៣៨១០ អផស ចុះថ្ងៃទី២៣​ខែកញ្ញា​ឆ្នាំ២០១៩ ចុះហត្ថលេខា ឯកឧត្ដម 
តាន់ ផាន់ណារ៉ា អគ្គនាយកដ្ឋានសុខភាពសត្វ និងផ​លិត​កម្ម​សត្វ ថា៖ជាការបិត
បាំងអំពើពុករលួយ ធ្ងន់ធ្ងរ របស់ខ្លួន​ និងបក្សពួកនិយមគ្រួសានិយម គៀបសង្កត់
ប្រជាពលរដ្ឋរកស៊ីតូចតាចរកស៊ីមិនបាន។
 
ជាងនេះទៅទៀត​បានគំរាមកំហែងពីសំណាក់ក្រុមហ៊ុន( ឆាយណា) ដោយ ខាង
ក្រុមហ៊ុនឆាយណា តម្រូវអោយពួកគាត់បង់ប្រាក់ ធ្វេគុណដល់ក្រុមហ៊ុន បើប្រជា
ពលរដ្ឋណាម្នាក់រកស៊ី​ដឹកមាន់មកពី​ប្រទេ​សថៃ មិនបង់ប្រាក់ អោយក្រុមហ៊ុន
ឆាយ ណា គឺមិនអោយរកស៊ីបន្តបានឡើយ។
 
 
ជុំវិញការចោទប្រកា​ន់ខាងលើនេះដែរក្រុមការងារយើងមិនអាស្វែងរកសុំការ
បំភ្លឺពីលោកតាញ់ បុត្តា មេពេទ្យសត្វ​ខេត្តឧត្ដរមានជ័យ និងឯកឧត្ដម 
តាន់ផាន់ណារ៉ា អគ្គនាយកដ្ឋានសុខភាពសត្វ និង​ផលិត​កម្ម​សត្វ បានទេ 
ដោយមិនមានលេខទូរស័ព្ទ តែទោះយ៉ាងនេះក្តីអង្គភា​ពយើងខ្ញុំរងចាំការបក​
ស្រាយបំភ្លឺរាល់ម៉ោងធ្វើការ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

កងទ័ពកម្ពុជា-ចិន នឹងបើកសមយុទ្ធនាគមាស ឆ្នាំ២០២០នាថ្ងៃស្អែកនេះក្រោម ប្រធានបទ «រួមគ្នា ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» នៅខេត្តកំពត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយលោកឧត្តមសេនីយ៍ ភ្លន់ តារា យកដីអង្គភាព ១៥០ហិកតា លក់ អោយឈ្មួយនៅស្រុកភ្នំស្រុក (រតនា ប៉ោយប៉ែត)

ព័ត៌មានគួរចាប់អារម្មណ៍

សូមជួយស៊ែរលើកទឹកចិត្ត១ផង មន្ត្រីល្អ បានជួយក្មេងស្រីម្នាក់ឲ្យរួចពី គ្រោះថ្នាក់ក្នុងហេតុការណ៍អគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯង… (បញ្ញា ថ្ងៃថ្មីភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់នាំមនុស្សចូលថៃខុសច្បាប់ដែលមានឈ្មោះ ថា នឹងឈ្មោះ ឆៃ អាងខ្នង ដ៏ធំទើបពុំខ្លាចច្បាប់ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញឈើធំៗស្គាល់ចិត្ត លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំទើប បទល្មើសព្រៃឈើមិនថយចុះឡើយ (ហ៊ុំ ថាក់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
573 នាក់
ម្សិលមិញ :
1855 នាក់
សប្តាហ៍នេះ :
17741 នាក់
ខែនេះ :
112164 នាក់
3 ខែនេះ :
388842 នាក់
សរុប :
3740163 នាក់