ថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
ជនរងគ្រោះ៥នាក់ ត្រូវជួយសង្គ្រោះចេញពីគំនរអគារកម្ពស់៧ជាន់ ដែលបាក់ស្រុត
Fri,03 January 2020 (Time 06:27 PM)
ដោយ ៖ ដា លីន (ចំនួនអ្នកអាន: 109នាក់)


 
ខេត្ត​កែប ៖ គិត​ត្រឹម​វេលា​ម៉ោង​ប្រមាណ​៤និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​០៣ ខែមករា 
ឆ្នាំ​២០២០​នេះ ជន​រង​គ្រោះ​ចំនួន ៥​នាក់​ហើយ ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​
ក្រោម​គំនរ​អគារ ខណៈ​មន្ត្រីខេត្ត បាន​អះអាង​ថា មាន​ជន​រង​គ្រោះ​ប្រមាណ​ជា​ង
២០-៣០​នាក់ បាន​ជាប់​នៅ​ក្រោម​អគារ​ដែល​បាក់​រលំ​នេះ ខណៈ​ពួក​គេ​កំពុងធ្វើការ ។
 
យ៉ាងណា​មក​ដល់​ពេល​នេះ កម្លាំង​សមត្ថកិច្ច​បាន​យក​គ្រឿងចក្រ ទៅ​កាយ​
គំនរ​ដែល​បាន​ប្រាក​ស្រុត​នេះ​ហើយ ដើម្បី​ស្វែងរក​មនុស្ស​ដែល​បាន​ជាប់​ក្នុង​
អគារ​នេះ ។
 
ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៤​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​៣ 
ខែមករា ឆ្នាំ​២០២០ នៅ​ជិត​វត្ត​សមាធិ ក្រុងកែប ខេត្ត​កែប អគារ កម្ពស់​៧​ជាន់ 
ស្រុត​ចុះ​មក​ក្រោម សង្កត់​មនុស្ស​ជាប់​នៅ​ខាងក្នុង ប្រហែល​២០-៣០​នាក់ 
នៅ​ខាងក្នុង មាន​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ​ទៀត ។
 
ដោយឡែក ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម អនុប្រធាន​ទី​១ អាជ្ញាធរ​ជាតិ​គ្រប់
គ្រង​គ្រោះ​មហន្តរាយ បាន​ជិះ​ឧទ្ធម្ភាគចក្រ​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​
ដឹកនាំ​បញ្ជាការ​សង្គ្រោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កងទ័ពកម្ពុជា-ចិន នឹងបើកសមយុទ្ធនាគមាស ឆ្នាំ២០២០នាថ្ងៃស្អែកនេះក្រោម ប្រធានបទ «រួមគ្នា ប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» នៅខេត្តកំពត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយលោកឧត្តមសេនីយ៍ ភ្លន់ តារា យកដីអង្គភាព ១៥០ហិកតា លក់ អោយឈ្មួយនៅស្រុកភ្នំស្រុក (រតនា ប៉ោយប៉ែត)

ព័ត៌មានគួរចាប់អារម្មណ៍

សូមជួយស៊ែរលើកទឹកចិត្ត១ផង មន្ត្រីល្អ បានជួយក្មេងស្រីម្នាក់ឲ្យរួចពី គ្រោះថ្នាក់ក្នុងហេតុការណ៍អគ្គិភ័យ ដោយពុំគិតពីអាយុជីវិតខ្លួនឯង… (បញ្ញា ថ្ងៃថ្មីភ្នំពេញ)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្យល់នាំមនុស្សចូលថៃខុសច្បាប់ដែលមានឈ្មោះ ថា នឹងឈ្មោះ ឆៃ អាងខ្នង ដ៏ធំទើបពុំខ្លាចច្បាប់ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញឈើធំៗស្គាល់ចិត្ត លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំទើប បទល្មើសព្រៃឈើមិនថយចុះឡើយ (ហ៊ុំ ថាក់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
671 នាក់
ម្សិលមិញ :
1855 នាក់
សប្តាហ៍នេះ :
17839 នាក់
ខែនេះ :
112262 នាក់
3 ខែនេះ :
388940 នាក់
សរុប :
3740261 នាក់