ថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90
បែកធ្លាយលោកឧត្តមសេនីយ៍ ភ្លន់ តារា យកដីអង្គភាព ១៥០ហិកតា លក់ អោយឈ្មួយនៅស្រុកភ្នំស្រុក
Sat,22 February 2020 (Time 06:45 AM)
ដោយ ៖ រតនា ប៉ោយប៉ែត (ចំនួនអ្នកអាន: 363នាក់)


 
បន្ទាយមានជ័យ ៖ បន្ទាប់ពីអំពើពុករលួយ លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា 
អតីតមេយោធាខេត្តបន្ទាយមានជ័យ បច្ចុប្បន្នជាមេបញ្ជាការង យោធភូមិភាគ
ទី៥ បានបែកធ្លាយជាឯកសារ រឿងយកដីអង្គភាពកងទ័ព បង្កបង្កើនផល
១៥០ហិកតា នៅស្រុកភ្នំស្រុកទៅលក់ឲ្យឈ្មួញ សុីដាច់ថ្នាក់ក្រោម រំលោភ
ទំនុកចិត្តថ្នាក់លើ បំពានលើលក្ខ័ន្តិកៈកងទ័ព បានធ្វើអោយមានប្រតិកម្មពី
ថ្នាក់លើ ឈានដល់អង្គភាព យោធភូមិភាគទី៥ បានបង្កើតគណៈកម្មការ
ស្រាវជ្រាវឡើងវិញក្នុងរឿងនេះ។
 
តាមរយៈឯកសារបានបង្ហាញថា៖ លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា អតីត
មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង​ ខេត្តបន្ទាយមានជ័យ បានប្រមូលយក
ដីចំនួន១៥០ហិកតា នៅទីតាំង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយ
មានជ័យ សម្រាប់កងទ័ពបង្កបង្កើនផល និងចិញ្ចឹមសត្វទៅលក់ឲ្យឈ្មួញ
ជាបន្តបន្ទាប់ ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦ ។ 
 
ប៉ុន្តែត្រូវបែកធ្លាយមុននេះប្រមាណ១សប្តាហ៍ អាចនឹងឈានដល់មានការ
ផ្តន្ទាទោស ឬអនុវត្តតាមលក្ខ័ន្តិកៈកងទ័ព ប្រសិនបើការស្រាវជ្រាវ ការកោះ
ហៅអ្នកដែលពាក់ព័ន្ធ សាក្សីរកឃើញថា លោកផ្កាយ២ ភ្លន់ តារា មាន
ជាប់ពិរុទ្ធក្នុងអំពើល្មើសច្បាប់យកដីអង្គភាព១៥០ហិកតានោះលក់អោយ
ឈ្មួញពិតមែន។
 
សូមរម្លឹកថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១២ លោក ភ្លន់ តារា អតីត
មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានធ្វើសំណើរ
មួយច្បាប់ ទៅកាន់លោក អ៊ុង អឿន ដែលកាលនោះកាន់តំណែង ជា
អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ស្នើសុំអនុញ្ញាតប្រើប្រាស់
ដីស្រែ ចំនួន១៥០ហិកតា ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំប៉ោយចារ ស្រុក
ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យយោធាខេត្តដុងថាប់ ភូមិភាគទី៩ នៃ
កងទ័ពប្រទេសវៀតណាម មកជួយផ្នែកបច្ចេកទេស កសិកម្មបង្កបង្កើនផល 
និងចិញ្ចឹមសត្វ ដល់យោធាកម្ពុជា។
 
ដីស្រែខាងលើនេះ គឺវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករង
បន្ទាយមានជ័យ បានប្រើប្រាស់ធ្វើស្រែ និងចិញ្ចឹមសត្វពាហនៈផ្សេងៗ 
ចាប់តាំងពីឆ្នាំ២០០១ រហូតដល់បច្ចុប្បន្ន (២០១២) ហើយដីនេះពុំមាន
ជាប់ព័ន្ធ ជាមួយប្រជាពលរដ្ឋនោះឡើយ។
 
តាមរយៈឯកសារកិច្ចសន្យាទិញលក់ដី បានឲ្យដឹងថា៖ ក្រោយស្នើសុំបាន
ដី១៥០ហិកតាខាងលើនេះ ពីរដ្ឋបាលខេត្តបានរួចហើយ ឧត្តមសេនីយ៍ 
ភ្លន់ តារា មិនបានយកដីទាំងនោះ ទៅឲ្យកងទ័ពបង្កបង្កើនផលនិងចិញ្ចឹម
សត្វនោះទេ ផ្ទុយទៅវិញ គាត់បានយកដីទាំងនោះទៅលក់ឲ្យឈ្មួញ ចំនួន
៨នាក់ ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦ និងទើបប្រមូល
លុយបានអស់ នៅក្នុងឆ្នាំ២០១៨ ក្នុងតំលៃរាប់មុឺន រាប់សែនដុល្លា។ 
 
ប៉ុន្តែរឿងនេះបានដឹងដល់ថ្នាក់លើនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បញ្ជា
ដាច់ណាត់អោយអង្គភាព យោធភូមិភាគទី៥ ធ្វើកិច្ចការស្រាវជ្រាវដោយប្រ
ញ៉ាប់បំផុត។
 
ពាក់ព័ន្ធករណីនេះ អង្គភាព «នាគមាស»មិនអាចទាក់ទងសុំការបំភ្លឺបានទេ
ពីលោកផ្កាយ២ ភ្លន់ តារា នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ដោយ
គ្មានលេខទូរស័ព្ទ។ ប៉ុន្តែលោក សេង គី អតីតអភិបាលស្រុកភ្នំស្រុក បាន
ប្រាប់ដល់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ថា៖ សូម
មើលឯកសារទៅ ករណីខ្ញុំបានចុះហត្ថលេខានោះ គឺក្នុងនាមប្រគល់អោយ
អង្គភាពសឹករងខេត្ត ដោយដីនេះជាដីរបស់ គ្រប់គ្រងដោយខេត្ត ហើយអង្គ
ភាពសឹករងខេត្តបន្ទាយមានជ័យ ក៏ជាអង្គភាពរបស់រដ្ឋ ទើបខ្ញុំហ៊ានចុះ
ហត្ថលេខា  ហើយលោកអភិបាលស្រុកបន្តថា៖ បើកាត់អោយឯកជនវិញ 
កុំថាឡើយដល់ទំហំដីជាង១០០ហិកតា សូម្បីតែ១ហិកតា ក៏ខ្ញុំមិនហ៊ាន
ចុះហត្ថលេខាដែរ ព្រោះជាដីរដ្ឋ។
 
លោកឧត្តមសេនីយ៍ ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង 
បន្ទាយមានជ័យ បានទទួលស្គាល់ថា ដី១៥០ហិកតា ដែលស្ថិតនៅភូមិ
ត្រពាំងស្វាយ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាដីអង្គ
ភាពកងទ័ពពិតប្រាកដមែន កាលនោះលោកជាកូនចៅមិនហ៊ានតវ៉ាទេ 
ខ្លាចមេចោទប្រកាន់ថាគាត់ប្តឹងកកាយមេរឿងលក់ដីអង្គភាពនេះ។ 
 
លោកឧត្តមសេនីយ៍ ជឹម ប៊ុនអាន អ្នកសារព័ត៌មានតាមទូរស័ព្ទនៅព្រឹក
ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា៖ រឿងនេះឃើញថ្នាកលើបាន
ចុះមកស្រាវជ្រាវហើយប៉ុន្មានថ្ងៃនេះ ខ្ញុំក៏បានឆ្លើយប្រាប់ផងដែរថា ដីនេះ
ជាដីអង្គភាព តំបន់ប្រតិបត្តិសឹករង បន្ទាយមានជ័យ ចំពោះបុគ្គលយក
ទៅលក់អោយឯកជន ជារឿងរបស់គាត់ ដោយសារសម័យនោះខ្ញុំជា
កូនចៅគ្មានសិទ្ធ។ 
 
លោកបន្តថា៖ ថ្នាក់លើបន្តពីខ្ញុំទៀតបានធ្វើអធិការកិច្ច ខ្ញុំបានត្រឹមតែចាំ
ឆ្លើយប៉ុណ្ណោះ បន្ទាប់ពីខាង យោធភូមិភាគទី៥កំពុងសើរើ។ សូមបញ្ជាក់
ថា៖ បញ្ហាលោកផ្កាយ២ ភ្លន់ តារា យកដីរដ្ឋទំហំ១៥០ហិកតា អាចពាក់
ព័ន្ធនិងលោក ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិសឹករង បន្ទាយ
មានជ័យ ដែលឡើងមកថ្មី ខណៈគាត់មិនមានឆន្ទៈធ្វើរបាយការណ៍ក្នុង
រឿងនេះជូនថ្នាក់លើពីទំហំដីដែលស្ថិតក្នុងការគ្រប់គ្រងរបស់អង្គភាព 
ត្រូវបានបាត់បង់ ហើយដល់បែកធ្លាយទើបគាត់ ហ៊ានចេញមុខថាដី
១៥០ហិកតា ដែលលោកផ្កាយ២ ភ្លន់ តារា បានលក់អោយឯកជន 
ជាដីរបស់អង្គភាព។
 
លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការ យោធភូមិភាគទី៥ 
បានអោយដឹងថា៖ ខ្ញុំបានចាត់ចែងបង្កើតគណៈកម្មការរួចហើយ បន្ទាប់
ពីទទួលដំណឹងថា លោក ភ្លន់ តារា ត្រូវបានគេផ្សព្វផ្សាយ និងថ្នាក់
តម្រូវអោយពិនិត្យឡើងវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើជ្រកក្រោមច្បាប់អាជីវកម្ម របស់ឈ្មួញឈ្មោះរ៉យៗនិង ប្រពន្ធឈ្មោះ ជិន អូន តើមានព្រៃសម្បទានមកពីណា? (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តាត្នោតជ្រុំ រក្សាល្បែងភ្នាល់ទឹកភ្លៀង បៀ អាប៉ោង បានល្អ ព្រោះមានលោកស្នងការនិងអភិបាលខេត្តនៅពីក្រោយឬ?ទើបគ្មានអជ្ញាធរណាហ៊ានបង្ក្រាប (បញ្ញា បាត់ដំបង)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកស្នងការខេត្តរតនគិរីជាខ្នងរបស់លោក ពិនតន បានជា លោក ពិនតន រក្សាសង្វៀនជល់មាន់ បៀ អាប៉ោង យូគី បាន ដោយមានសុវត្ថភាពបំផុតព្រោះគ្មានអជ្ញាធរហ៊ានបង្ក្រាប (កុសល រតនគីរី)

ព័ត៌មានគួរចាប់អារម្មណ៍

តើអាជ្ញាធរជាតិអប្សរាខេត្តសៀមរាបទទួលខុសត្រូវបញ្ហាត្រី ដែលស្លាប់ក្នុងកសិណប្រាសាទបាគងដែរឬទេ? (រតនា សៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខែម សោភ័ណ្ឌ បានរៀបចំអំណោយជូនលោក ឪពុក និងអ្ន កម្ដាយ ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1718 នាក់
ម្សិលមិញ :
2914 នាក់
សប្តាហ៍នេះ :
31894 នាក់
ខែនេះ :
123016 នាក់
3 ខែនេះ :
358777 នាក់
សរុប :
4108740 នាក់