ថ្ងៃអង្គារ៍ ទី០៤ ខែសីហា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
តាត្នោតជ្រុំ រក្សាល្បែងភ្នាល់ទឹកភ្លៀង បៀ អាប៉ោង បានល្អ ព្រោះមានលោកស្នងការនិងអភិបាលខេត្តនៅពីក្រោយឬ?ទើបគ្មានអជ្ញាធរណាហ៊ានបង្ក្រាប
Sat,27 June 2020 (Time 04:42 AM)
ដោយ ៖ បញ្ញា បាត់ដំបង (ចំនួនអ្នកអាន: 316នាក់)


បាត់ដំបង ÷ ពិតទេ តាត្នោតជ្រុំ គេស្គាល់ច្បាស់ថា ជានាក់កាងល្បែងភ្នាល់ទឹកភ្លៀង បៀ អាប៉ោង នៅក្នុងខេត្តបាត់ដំបង ដោយមិនមានអជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធណាម្នាក់ហ៊ានបង្ក្រាបឡើយ ព្រោះ តាត្នោត ជ្រុំ បានបញ្ជាក់ ប្រាប់ថាលោកបានបង់លុយឲ្យស្នងការ និងចៅហ្វាយខេត្ត រួចអស់ហើយ ដូច្នេះហើយទើបល្បែងភ្នាល់ទឹកភ្លៀង បៀរ អាប៉ោង ដែលលោកហ៊ានកាងចេញមុខកាងនៅកណ្ដាលក្រុងបាត់ដំបង ទើបរក្សាបានដោយរលូន។ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពល រដ្ឋ ដែលពួកគាត់រស់នៅជុំវិញទីនោះ ប្រាប់ថា ទីតាំងល្បែងភ្នាល់ទឹកភ្លៀង បៀរ អាប៉ោងដុះស្លែ រាប់សិបឆ្នាំមកនេះ ស្ថិតនៅក្នុងភូមិ សំរោង 2 សង្កាត់ចំការសំរោង ក្រុងបាត់ដំបង លេងយ៉ាងរលូនដោយមិនមានមន្ត្រីអាជ្ញាធរណាហ៊ានបង្ក្រាបទេ ។ ប្រភពពីអ្នកញៀនល្បែងដែលធ្លាប់ចាញ់អស់រាប់ម៉ឺនដុល្លារបានលួចខ្សឹបប្រាប់ថាម្ចាស់ល្បែងភ្នាល់ទឹកភ្លៀងបៀរអាប៉ោងនៅចំណុចខាងលើនេះមានឈ្មោះថាលោក តាល់ ហើយបានឱ្យ តាត្នោតជ្រុំ ជាអ្នកកាងល្បែងដើម្បីរត់ការយកលុយចែកមន្ត្រីជំនាញនិងសមត្ថកិច្ចក្នុងក្រុងបាត់ដំបងទាំងមូលដើម្បីឲ្យល្បែងភ្នាល់ទឹកភ្លៀងនិងបៀអាប៉ោងរបស់លោក លែងដំណើរការបានយ៉ាងរលូន ។ ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងនៅតាមរោងកាហ្វេ តាមបេនឡាន និងទីប្រជុំជនក្នុងផ្សារតែងលាន់មាត់ថាក្នុងករណីនេះមិនមែនអជ្ញាធរមិនដឹងទេ តែធ្វើមិនដឹង ហើយបើមិនមានការបង់លុយឲ្យសមត្ថកិច្ចនោះទេ ក៏ អាជ្ញាធរ មានសមត្ថកិច្ច មិនទុកឲ្យលោក តាល់ ដែលជាម្ចាស់ល្បែងនិង តាត្នោតជ្រុំ ជាអ្នកកាងអាចបើកដំណើរការបានដែរ ។ ក្នុងនោះដែរពួកគាត់ក៏បានដាក់សំនួរនឹងរិ:គន់ចំៗទៅលើអជ្ញាធរមានសមត្ថកិច្ចក្នុងខេត្ត មានស្នងការនិងលោកអភិបាលខេត្តបាត់ដំបងថា តើដូចម្ដេចដែលហៅថាច្បាប់ភូមិឃុំមានសុវត្ថភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃដែលបានចែងមកតើអស់លោកយកទៅណាអស់ ហើយបានជាមិនអនុវត្តន៍ ព្រោះថាបើសិនជាមិនអនុវត្តន៍តាមច្បាប់ទេនឹងអាចកើតមានអំពើរចោរកម្មផ្សេងៗជាក់ជាមិនខាន។ ចំពោះការចោទប្រកាន់ខាងលើមនៅរសៀលថ្ងៃទី 26 ខែមិថុនាឆ្នាំ 2020 វេលាម៉ោង 2 និង 30 នាទីរសៀលអង្គភាពគេហទំព័រ ថ្ងៃថ្មី បានទេសុំការបំភ្លឺពីឯកឧត្តម ងួន រតនៈអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងចំពោះការចោទ ប្រកាន់ដែលថា តាត្នោតជ្រុំ បានបង់លុយឲ្យនោះតែឯកឧត្តមប្រាប់ថាលោកជាប់រវល់ប្រជុំនៅស្រុកកោះក្រឡ ។ ប្រជាពលរដ្ឋសូមសំណូមពរដល់លោក ស្នងការ នឹងឯកឧត្ដមអភិបាលខេត្តបាត់ដំបងសូមមេត្តាមានវិធានការទប់ស្កាត់នឹងបង្ក្រាបទីតាំងល្បែងដុះស្លែមួយនេះផងទាន! ដើម្បីសេចក្តីសុខសុវត្ថិភាពជូនដល់់ប្រជាពលរដ្ឋទាំងអស់គ្នាផង៕

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកវរ:សេនីយ៍ឯក ហុង​ ប្រុស ជា មេបញ្ជាការតំបន់ អភិវឌ្ឍន៍ភ្នំឆ័ត្រ ទុកអនុសាសន៍សម្ដេចក្រឡាហោម ស ខេង ជាអ្វី ? (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកវរ:សេនីយ៍ឯក ហុង​ ប្រុស ជា មេបញ្ជាការតំបន់ អភិវឌ្ឍន៍ភ្នំឆ័ត្រ ទុកអនុសាសន៍សម្ដេចក្រឡាហោម ស ខេង ជាអ្វី ? (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពរបស់រដ្ឋបែជាលោកម៉េង មុន្នីរក្ស និងមន្រ្តី សង្កាត់ជលផលក្រុងប៉ោយប៉ែត យកតួរនាទីធ្វើជា អាជីវកម្មទៅវិញ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើជ្រកក្រោមច្បាប់អាជីវកម្ម របស់ឈ្មួញឈ្មោះរ៉យៗនិង ប្រពន្ធឈ្មោះ ជិន អូន តើមានព្រៃសម្បទានមកពីណា? (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តាត្នោតជ្រុំ រក្សាល្បែងភ្នាល់ទឹកភ្លៀង បៀ អាប៉ោង បានល្អ ព្រោះមានលោកស្នងការនិងអភិបាលខេត្តនៅពីក្រោយឬ?ទើបគ្មានអជ្ញាធរណាហ៊ានបង្ក្រាប (បញ្ញា បាត់ដំបង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1243 នាក់
ម្សិលមិញ :
4888 នាក់
សប្តាហ៍នេះ :
33200 នាក់
ខែនេះ :
203538 នាក់
3 ខែនេះ :
480487 នាក់
សរុប :
4305005 នាក់