ថ្ងៃអង្គារ៍ ទី០៤ ខែសីហា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ក្រសួងយុត្តិធម៌និងធ្វើអធិការកិច្ចលើបណ្ដឹងអតីតយុទ្ធជនដែលពិការជើងដែលផ្កាយ 2 ទេស សំអាត
Tue,30 June 2020 (Time 07:25 AM)
ដោយ ៖ ដា លីន (ចំនួនអ្នកអាន: 611នាក់)


ភ្នំពេញ ÷ លោកជិនម៉ាលីនអ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថាបើបណ្ដឹងអតីតយុទ្ធជនពិការជើងដែលសម្រេចចិត្តប្ដឹងចៅក្រមសាលាដំបូងខេត្តឧត្តរមានជ័យ លោកទ្រី សុភ័តនិងលោកឧត្តមសេនីយ៍មួយរូបនៅអគ្គនាយកដ្ឋានបញ្ជូនសារនៃក្រសួងការពារជាតិទៅក្រសួងយុត្តិធម៌ដើម្បីរកយុត្តិធម៌ពាក់ព័ន្ធរឿងជួលកាប់ឆ្ការរានដីព្រៃរបស់រដ្ឋហើយបានប្ដឹងចាប់គាត់ហើយដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌ បើបណ្ដឹងនោះមានមូលដ្ឋានគ្រប់គ្រាន់ក្រសួងនិងធ្វើអធិការកិច្ចតាមនីតិវិធីជូនគាត់។សូមបញ្ជាក់ថាកាលពីថ្ងៃទី 22 ខែមិថុនាឆ្នាំ 2020 អតីតយុទ្ធជនពិការជើង ឈ្មោះធឹម ឆននិងប្រពន្ធឈ្មោះញ៉េបពៅ នៅភូមិស្រឡៅស្រោងឃុំលំទងស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យបានដាក់ពាក្យបណ្ដឹងប្ដឹងលោកទ្រីសុភ័ត ចៅក្រមសាលាដំបូងខេត្តឧត្តរមានជ័យទៅលោកកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅក្នុងពាក្យបណ្ដឹងនោះបានសុំប្ដឹងអយ្យការអមសាលាដំបូងខេត្តឧត្ដរមានជ័យនិងលោកទ្រីសុភ័តជាចៅក្រមដែលបានឃុបឃិតគ្នាជាមួយលោកផ្កាយពីរសំអាតឲ្យចាប់ខ្លួនគាត់ទាំងពីរនាក់ប្ដីប្រពន្ធដាក់ពន្ធនាគារទាំងអយុត្តិធម៌កាលពីថ្ងៃទី 17 ខែធ្នូឆ្នាំ 2019 ហើយបាននៅក្រៅឃុំនៅថ្ងៃទី 4 ខែមីនាឆ្នាំ 2020។ បើតាមការបញ្ជាក់របស់បុរសនេះនៅក្នុងសវនាការ ចៅក្រមទ្រីសុភ័ត មិនអនុញ្ញាតឲ្យដើមបណ្ដឹងលោកទេសសំអាតធ្វើសំបុត្រទេនិងមិនឲ្យគាត់ទាំងពីរនាក់ប្ដីប្រពន្ធបញ្ចូលសាក្សីបំភ្លឺនៅក្នុងសាវនាការថែមទាំងកាត់ក្តីអយុត្តិធម៌ ឲ្យសងជំងឺចិត្ត 5 ពាន់ដុល្លារអាមេរិកទៅលោកទេសសំអាតថែមទៀតផង។ បណ្ដឹងបានរៀបរាប់ដែរថានៅឆ្នាំ 2002 លោកនិងអ្នកផ្សេងទៀតមានចំនួន 12 គ្រួសារត្រូវបានលោកផ្កាយ2 ទេសសំអាត ជួលទៅកាប់រានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិចំនួន 2 ទីតាំងមានទំហំដី 220 ហិតាស្ថិតនៅភូមិលំទងចាស់ឃុំលំទងស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកវរ:សេនីយ៍ឯក ហុង​ ប្រុស ជា មេបញ្ជាការតំបន់ អភិវឌ្ឍន៍ភ្នំឆ័ត្រ ទុកអនុសាសន៍សម្ដេចក្រឡាហោម ស ខេង ជាអ្វី ? (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកវរ:សេនីយ៍ឯក ហុង​ ប្រុស ជា មេបញ្ជាការតំបន់ អភិវឌ្ឍន៍ភ្នំឆ័ត្រ ទុកអនុសាសន៍សម្ដេចក្រឡាហោម ស ខេង ជាអ្វី ? (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពរបស់រដ្ឋបែជាលោកម៉េង មុន្នីរក្ស និងមន្រ្តី សង្កាត់ជលផលក្រុងប៉ោយប៉ែត យកតួរនាទីធ្វើជា អាជីវកម្មទៅវិញ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើជ្រកក្រោមច្បាប់អាជីវកម្ម របស់ឈ្មួញឈ្មោះរ៉យៗនិង ប្រពន្ធឈ្មោះ ជិន អូន តើមានព្រៃសម្បទានមកពីណា? (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តាត្នោតជ្រុំ រក្សាល្បែងភ្នាល់ទឹកភ្លៀង បៀ អាប៉ោង បានល្អ ព្រោះមានលោកស្នងការនិងអភិបាលខេត្តនៅពីក្រោយឬ?ទើបគ្មានអជ្ញាធរណាហ៊ានបង្ក្រាប (បញ្ញា បាត់ដំបង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1718 នាក់
ម្សិលមិញ :
4888 នាក់
សប្តាហ៍នេះ :
33675 នាក់
ខែនេះ :
204013 នាក់
3 ខែនេះ :
480962 នាក់
សរុប :
4305480 នាក់