ថ្ងៃអង្គារ៍ ទី០៤ ខែសីហា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ពលរដ្ឋរ៉ាប់ពាន់នាក់សប្បាយរីករាយក្រោយពីទទួលបានស្បៀងអាហារពីឯកឧត្តមអឺុឈាននិងលោកជំទាវបានស្រីមុំក្នុងយុទ្ធនាការរយះពេល៣ថ្ងៃនេះ
Wed,15 July 2020 (Time 11:32 PM)
ដោយ ៖ ស សារឿន ប៉ៃលិន (ចំនួនអ្នកអាន: 124នាក់)


ប៉ៃលិន ÷ ពលរដ្ឋរស់នៅក្នុងស្រុកសាលាក្រៅខេត្តប៉ៃលិនរ៉ាប់ពាន់នាក់មានការរីករាយសប្បាយចិត្តនិងបានស្វាគមន៍ដល់ក្រុមការងាររបស់ រាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃលិននិងក្រុមការងារតំណាងរាស្ត្រ យុវជនស្ម័គ្រចិត្តស.ស.យ.ក.ដែលបានចុះចែកស្បៀងអាហារជូនពួកគាត់ដែលកំពុងខ្វះខាតនាសម័យជម្ងឺកូវិដ១៩នេះ។ ការចែកស្បៀងមធ្វើឡើងរយះពេល០៣ថ្ងៃពេញគឺចាប់ពីថ្ងៃសៅរ៍ទី១១រហូតដល់ថ្ងៃច័ន្ទទី១៣ខែកក្តដាឆ្នាំ២០២០នេះទូទាំងស្រុកសាលាក្រៅនៃខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តមអឺុឈាននិងលោកជំទាវបានស្រីមុំ.អឺុឈានឈាននិងក្រុមការងារ។ មានប្រសាសន៍ក្នុងពេលជួបសំណេះសំណាលនិងនាំយកស្បៀងអាហារជូនពលរដ្ឋជាច្រើនគ្រួសារ ឯកឧត្តមអឺុឈានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនបានផ្តាំផ្ញើនិងពាំនាំការនឹករលឹកពីប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីដែលលោកតែងតែនឹករលឹកនិងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋពិសេសគឺពលរដ្ឋដែលនៅតាមបន្ទាត់ព្រំដែននិងតំបន់ដាច់ស្រយាល។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានបន្តអំពាវនាវដល់គ្រួសារប្រជាពលរដ្ឋទាំងអស់ សូមបន្តប្រុងប្រយ័ត្នពីការឆ្លងជំងឺកូវីដ១៩ ដោយត្រូវបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អកុំធ្វេសប្រហែស ត្រូវពាក់ម៉ាស់ ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗ។ កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើននិងសូមស្តាប់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកវរ:សេនីយ៍ឯក ហុង​ ប្រុស ជា មេបញ្ជាការតំបន់ អភិវឌ្ឍន៍ភ្នំឆ័ត្រ ទុកអនុសាសន៍សម្ដេចក្រឡាហោម ស ខេង ជាអ្វី ? (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកវរ:សេនីយ៍ឯក ហុង​ ប្រុស ជា មេបញ្ជាការតំបន់ អភិវឌ្ឍន៍ភ្នំឆ័ត្រ ទុកអនុសាសន៍សម្ដេចក្រឡាហោម ស ខេង ជាអ្វី ? (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពរបស់រដ្ឋបែជាលោកម៉េង មុន្នីរក្ស និងមន្រ្តី សង្កាត់ជលផលក្រុងប៉ោយប៉ែត យកតួរនាទីធ្វើជា អាជីវកម្មទៅវិញ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើជ្រកក្រោមច្បាប់អាជីវកម្ម របស់ឈ្មួញឈ្មោះរ៉យៗនិង ប្រពន្ធឈ្មោះ ជិន អូន តើមានព្រៃសម្បទានមកពីណា? (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តាត្នោតជ្រុំ រក្សាល្បែងភ្នាល់ទឹកភ្លៀង បៀ អាប៉ោង បានល្អ ព្រោះមានលោកស្នងការនិងអភិបាលខេត្តនៅពីក្រោយឬ?ទើបគ្មានអជ្ញាធរណាហ៊ានបង្ក្រាប (បញ្ញា បាត់ដំបង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1742 នាក់
ម្សិលមិញ :
4888 នាក់
សប្តាហ៍នេះ :
33699 នាក់
ខែនេះ :
204037 នាក់
3 ខែនេះ :
480986 នាក់
សរុប :
4305504 នាក់