ថ្ងៃអង្គារ៍ ទី០៤ ខែសីហា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ឯកឧត្តម អ៉ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ អំពាវនាវ​ប្រជា ពលរដ្ឋ​ត្រូវប្រុងប្រយ័ត្ននិង​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​-១៩
Mon,20 July 2020 (Time 10:18 PM)
ដោយ ៖ ស សារឿន ប៉ៃលិន (ចំនួនអ្នកអាន: 151នាក់)


​ប៉ៃលិន​៖ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន រាបពាន់នាក់ បានទទួល​ស្បៀងអាហារ​ក្នុង​យុទ្ធនាការ​ថ្ងៃទី​១ ដឹកនាំ​ដោយ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនិយ៍ អ៊ី ឈាន​​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ  អ៊ី ឈាន អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន រួមទាំង​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន​។​ ​ក្នុង​យុទ្ធនាការ​នេះ​គ្រោង​ចុះ​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃអាទិត្យ ទី​១៩ រហូតដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០​នេះ ទូទាំង​ក្រុងប៉ៃលិន​។​ មានប្រសាសន៍សំណេះសំណាល ឯកឧត្តម អ៊ី ឈាន បាន​ផ្តាំផ្ញើ និង​ពាំនាំ​ការ​នឹករលឹក​ពី​ប្រមុខ​រដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​តែងតែ​នឹករលឹក និង​គិតគូរ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ពិសេស​គឺ​ពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន និង​តំបន់​ដាច់ស្រយាល​។​ ​ឯកឧត្តម​ក៏បាន​បន្ត​អំពាវនាវ​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​១៩ ដោយ​ត្រូវ​បង្កើន​អនាម័យ​សុខភាព​រស់នៅ​ឱ្យបាន​ល្អ​កុំ​ធ្វេសប្រហែស ត្រូវ​ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា ហើយ​ត្រូវ​ដុសលាង​សម្អាត​ដៃ​ឱ្យបាន​ស្អាត​ជាប្រចាំ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល​កម្ចាត់​មេរោគ និង​បាក់តេរី​ផ្សេងៗ​។ ចំពោះ​កន្លែង​ណា​ដែល​មិនចាំបាច់​ទៅ សូម​កុំទៅ ជាពិសេស​កន្លែង​ដែលមាន​ការប្រមូលផ្តុំ​មនុស្ស​ច្រើន និង​សូម​ស្តាប់​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ឱ្យបាន​ជាប់​ជានិច្ច​៕

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកវរ:សេនីយ៍ឯក ហុង​ ប្រុស ជា មេបញ្ជាការតំបន់ អភិវឌ្ឍន៍ភ្នំឆ័ត្រ ទុកអនុសាសន៍សម្ដេចក្រឡាហោម ស ខេង ជាអ្វី ? (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកវរ:សេនីយ៍ឯក ហុង​ ប្រុស ជា មេបញ្ជាការតំបន់ អភិវឌ្ឍន៍ភ្នំឆ័ត្រ ទុកអនុសាសន៍សម្ដេចក្រឡាហោម ស ខេង ជាអ្វី ? (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពរបស់រដ្ឋបែជាលោកម៉េង មុន្នីរក្ស និងមន្រ្តី សង្កាត់ជលផលក្រុងប៉ោយប៉ែត យកតួរនាទីធ្វើជា អាជីវកម្មទៅវិញ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើជ្រកក្រោមច្បាប់អាជីវកម្ម របស់ឈ្មួញឈ្មោះរ៉យៗនិង ប្រពន្ធឈ្មោះ ជិន អូន តើមានព្រៃសម្បទានមកពីណា? (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តាត្នោតជ្រុំ រក្សាល្បែងភ្នាល់ទឹកភ្លៀង បៀ អាប៉ោង បានល្អ ព្រោះមានលោកស្នងការនិងអភិបាលខេត្តនៅពីក្រោយឬ?ទើបគ្មានអជ្ញាធរណាហ៊ានបង្ក្រាប (បញ្ញា បាត់ដំបង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1412 នាក់
ម្សិលមិញ :
4888 នាក់
សប្តាហ៍នេះ :
33369 នាក់
ខែនេះ :
203707 នាក់
3 ខែនេះ :
480656 នាក់
សរុប :
4305174 នាក់