ថ្ងៃអង្គារ៍ ទី០៤ ខែសីហា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ប្រធានក្រុមការងាររាជរដ្ឋាភិបាល នឹងសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនចុះមូលដ្ឋានជូនស្បៀងអាហារ ពលរដ្ឋចំនួន៣,០៩៦គ្រួសារនៅសង្កាត់ ប៉ៃលិនក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩
Thu,23 July 2020 (Time 12:06 AM)
ដោយ ៖ ស សារឿន ប៉ៃលិន (ចំនួនអ្នកអាន: 66នាក់)


ប៉ៃលិន÷ឯកឧត្តម អ៉ី​ ឈាន.រដ្ឋលេខា ធិការក្រសួងការពារជាតិនឹងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ប៉ៃលិននឹងលោកជំទាវបណ្ឌិត បាន ស្រី មុំ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ឯក ឧត្តម កើត សុធា ទីប្រឹក្សាក្រសួងមហា ផ្ទៃ ចុះយុទ្ធនាការចុះចែកស្បៀងអាហារ ជូនគ្រួសារប្រជាពលរដ្ឋខ្វះខាតដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ នៅថ្ងៃទី២ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការឲក្រសួងការពារ ជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន រួមនឹងសហការី បានបន្តដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រុមការងារប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅអ្នកស្ម័គ្រចិត្តយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានិងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិនយុវជនស.ស.យ.ក.មូលដ្ឋានឃុំទាំង៤ព្រមទាំងមានការចូលរួមពីអាជ្ញាធរខេត្តនិងសង្កាត់ចុះចែកស្បៀងអាហារជូនដល់គ្រួសារប្រជាពលរដ្ឋខ្វះខាតសរុបចំនួន ៣,០៩៦គ្រួសារ រស់នៅក្នុងភូមិទាំង១៣ នៃសង្កាត់ប៉ៃលិន និងភូមិមួយចំនួន ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន,ខេត្តប៉ៃលិនដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយសម្រាលការលំបាកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩។ ដោយស្បៀងអាហារទាំងនេះ ជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនសាខាកាកបាទក្រហមកម្ពុជាខេត្តនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន។ ឯកឧត្តម អ៊ី ឈាន បន្តអំពាវនាវដល់គ្រួសារប្រជាពលរដ្ឋទាំងអស់សូមបន្តប្រុងប្រយ័ត្នពីការឆ្លងជំងឺកូវីដ១៩ រស់នៅត្រូវមានអនាម័យ កុំធ្វេសប្រហែស ពាក់ម៉ាស់ ឬក្រម៉ា នៅពេលចេញក្រៅ ត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗ។ កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើននិងសូមស្តាប់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច។ សូមជម្រាបថា៖គិតមកដល់ពេលនេះឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិននិងលោកជំទាវតំណាងរាស្រ្តរួមនឹងក្រុមការងារបានចុះចែកស្បៀងអាហារជូនដល់គ្រួសារប្រជាពលរដ្ឋខ្វះខាតនិងគ្រួសារងាយរងគ្រោះដែលជួបវិបត្តិនៃជំងឺកូវីដ-១៩សរុបជាង១ម៉ឺនគ្រួសារហើយដោយការចុះចែកនេះមិនប្រកាន់គ្រួសារដែលមានប័ណ្ណសមធម៌ឬមិនមានប័ណ្ណសមធម៌ឡើយប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាតជួបវិបត្តិដោយជំងឺកូវីដ១៩អាចមកទទួលស្បៀងអាហារពីក្រុមការងារបានដើម្បីសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកវរ:សេនីយ៍ឯក ហុង​ ប្រុស ជា មេបញ្ជាការតំបន់ អភិវឌ្ឍន៍ភ្នំឆ័ត្រ ទុកអនុសាសន៍សម្ដេចក្រឡាហោម ស ខេង ជាអ្វី ? (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកវរ:សេនីយ៍ឯក ហុង​ ប្រុស ជា មេបញ្ជាការតំបន់ អភិវឌ្ឍន៍ភ្នំឆ័ត្រ ទុកអនុសាសន៍សម្ដេចក្រឡាហោម ស ខេង ជាអ្វី ? (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពរបស់រដ្ឋបែជាលោកម៉េង មុន្នីរក្ស និងមន្រ្តី សង្កាត់ជលផលក្រុងប៉ោយប៉ែត យកតួរនាទីធ្វើជា អាជីវកម្មទៅវិញ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើជ្រកក្រោមច្បាប់អាជីវកម្ម របស់ឈ្មួញឈ្មោះរ៉យៗនិង ប្រពន្ធឈ្មោះ ជិន អូន តើមានព្រៃសម្បទានមកពីណា? (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តាត្នោតជ្រុំ រក្សាល្បែងភ្នាល់ទឹកភ្លៀង បៀ អាប៉ោង បានល្អ ព្រោះមានលោកស្នងការនិងអភិបាលខេត្តនៅពីក្រោយឬ?ទើបគ្មានអជ្ញាធរណាហ៊ានបង្ក្រាប (បញ្ញា បាត់ដំបង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1279 នាក់
ម្សិលមិញ :
4888 នាក់
សប្តាហ៍នេះ :
33236 នាក់
ខែនេះ :
203574 នាក់
3 ខែនេះ :
480523 នាក់
សរុប :
4305041 នាក់