ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
គយចល័តខេត្ត និងគយចល័យចល័ត ក្រសួងនៅចំណុចភូមិជើងភ្នំ ស្រុកអន្លង់វែង បានបើកដៃអោយចូលចៅអង្គុយ ចាំតែយកលុយពីក្រុមរថយន្តដឹកជព្ជួាទំនិញ
Fri,31 July 2020 (Time 03:56 AM)
ដោយ ៖ លួន ហាក់ឡីយ ឧត្ដមានជ័យ (ចំនួនអ្នកអាន: 231នាក់)


ឧត្ដរមានជ័យ៖បែកធ្លាយជាទ្រុងទ្រាយធំ ជាមួយ គួន សុភាព​មេគយចល័តខេត្តនិង លោក មឿន មេគយចល័តក្រសួងនៅតាមបណ្ដាលផ្លូវជាតិលេខ៦៧ ស្ថិតនៅភូមិ ជើងភ្នំ ឃុំ ត្រពាំងប្រិ៍យ ស្រុកអន្លង់វែង បានប្រព្រឹត្តអំពើរពុករលួយយ៉ាងពេញបន្ទុកដោយបើកដៃអោយកូនចៅអោយអង្គុយចាំយកតែលុយពីក្រុមរថយន្តដឹកជព្ជួានទំនិញ ដោយមិនឃើញមានការត្រួតពិនិត្យវាយតម្លៃ ឬ ចេញប័នបង់ប្រាក់ចូលរដ្ឋនោះទេ គឺគ្រាន់តែយកលុយដាក់ចូលហោប៉ាវខ្លួនឯងបានហើយ។ តាមសេចក្ដីរាយការណ៍បានអោយដឹងថាកន្លងទៅគេអង្កេតឃើញថាមានរថយន្តជាច្រើនបានដឹកទំនិញគ្រប់ប្រភេទរួមមាន៖បន្លែរ ផ្លែរឈើ ស្លាបមាន់ ជើងមាន់ ជង្គង់មាន់ ពោះវៀនមាន់ ពោះវៀនជ្រូក សាច់ ដែលមានសារធាតុគីមីមកពីប្រទេសថៃ តាមរថយន្ត វីគោ សាំយ៉ុង នីសាន់ កាមរី ជារាងរាល់ថ្ងៃ និងរថយន្តផ្សេងៗទៀត។ សេចក្ដីរាយការណ៍បានបន្តថាលោក គួន សុភាព​មេគយចល័តខេត្តនិង លោក មឿន មេគយចល័យត្រសួងបានតម្រូវអោយក្រុមរថយន្តដឹកបន្លែរ ផ្លែរឈើនិងរថយន្តផ្សេងៗបង់លុយក្នុងមួយរថយន្ត ១មឺុនរៀលដល់៥មឺុនរៀលហើយគេមិនដឹងថារថយន្តទាំងនោះដឹកអ្វីខ្លះនោះទេ​ព្រោះវាគ្របតង់ជិតឈឹង។ ឃើញរូបភាពនិងសកម្មភាពទាំងនេះទើបមហាជនហ៊ានដាក់មន្ទិល សង្ស័យថា រថយន្ដដឹកទំនិញដែលគ្រប់តង់ជិតឈឹងសុទ្ធសឹង ជាទំនិញគេចពន្ធនិង បង់ពន្ធមិនគ្រប់ និង ជាទំនិញដែលមានសារធាតុគីមី បច្ចុបន្បន្ន ប្រជាពលរដ្ឋកម្ពុជាកំពុងរងនូវសម្ពាធនិងគ្រោះថ្នាក់ដោយសារតែទទួលទាន បរិភោគអាហារដែលមានសារធាតុគីមី ដែលជាកត្តា គំរៀមគំហែង ដល់អាយុជីវិត្ត របស់ប្រជាពលរដ្ឋ ជាពិសេសគឺជាបន្លែរ ផ្លែរឈើ និង ទំនិញផ្សេងៗទៀតដែលនាំចូលពីប្រទេសថៃ។ ហើយបច្ចុប្បន្ននេះក្រសួងស្ថាប័នពាក់ពន្ធ័និងរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុតអំពីបព្ហាសុខភាពប្រជាពលរដ្ឋ។ប៉ុន្តែលោកគួន សុភាពនិងលោក មឿន គយចល័តក្រសួងគឺគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងសង្គមគ្រួសារប៉ុណ្ណោះ មិនខ្វល់ពីសុខភាព​ ពលរដ្ឋ និងគិតពីការបាត់ប្រាក់ចំណូលចូលរដ្ឋឡើង។ នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២០នេះក្រុមការយើងបានខលទៅកូនចៅលោក គួន សុភាព​ឈ្មោះពេជ្រ ដែរពីបព្ហារដែលអង្គុយកត់ក្បាល់រថយន្តយកលុយរាប់មឺុនពីអ្នកដឹកទំនិញ តែបានពាក្យមកវិញថាមានលេខពីណា អ្នកណាគេអោយប៉ុណ្ណោះ រីឯ​លោក គួន សុភាព មេគយចល័តខេត្តវិញមិនទាន់អាចសុំការបកស្រាយបានទេ។ ចំណែក លោក មឿនមេគយចល័តក្រសួងវិញក៍មិនអាចសុំការទំនាក់ទំនងបកស្រាយបំភ្លឺបានដែរព្រោះ ពីបីដងដែរតែលោក មិនលើកទូរសព្ទ័៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឈួន សុធា វណ្ណារី មេគយចល័តក្រសួងប្រចាំក្បាលស្ពានទឹកថ្លា រងការចោទប្រកាន់ថាបានទារប្រាក់ពីក្រុមឈ្មួញរកស៊ីដឹកទំនិញតាមរថយន្តតាកស៊ី និង រថយន្តសាំយ៉ុង តាមរបៀបក្រៅផ្លូវការ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ស្រ្តីម្នាក់ស្លាប់​ បន្ទាប់ពីចាក់ថ្នាំព្យាបាលភ្នែក​នៅ​មន្ទីពេទ្យឯកជនមួយ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោ ឡៅ ឆន អតីតប្រធានមន្ទីសោរិយោដីខេត្តឧត្ដរមានជ័យ កុំពុងឈូសផ្លូវសាធារណះ ហើយហុមទ័ទ្ធរបងយកធ្វេីកម្មសិទ្ធផ្ទាល់ខ្លួន (លួន ហាក់ឡី ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ (ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ (ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
882 នាក់
ម្សិលមិញ :
4744 នាក់
សប្តាហ៍នេះ :
40965 នាក់
ខែនេះ :
162045 នាក់
3 ខែនេះ :
627708 នាក់
សរុប :
4855292 នាក់