ថ្ងៃអង្គារ៍ ទី០៤ ខែសីហា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
បទល្មើសព្រៃឈើជ្រកក្រោមច្បាប់អាជីវកម្ម របស់ឈ្មួញឈ្មោះរ៉យៗនិង ប្រពន្ធឈ្មោះ ជិន អូន តើមានព្រៃសម្បទានមកពីណា?
Fri,03 July 2020 (Time 07:32 AM)
ដោយ ៖ ថ្ងៃថ្មី (ចំនួនអ្នកអាន: 274នាក់)


កំពង់ធំ ៖ល្បីយូហើយ បើទោះបីមានការអះអាងថាអាជីវកម្មរកស៊ីឈើរបស់ពួកគេស្របច្បាប់ ដែលវត្ថុធាតុដើមឈើសម្រាប់ផ្គត់ផ្គង់រោងសន្និធិ លក់ចែកចាយផងអនុផលព្រៃឈើ(ប្រភេទធំ) ដោយច្រកចេញចូលតែមួយ មានប្រភពមកពីឈើអារ របស់ក្រុមហ៊ុន ខេ អាយ យូ ផ្លេនថេសិន (ខេមបូឌា) ភីធីអុី អិលធីឌី និងឈើចម្រុះប្រភេទដែលបានមកពីការពិគ្រោះដេញថ្លៃ លក់វត្ថុតាងបទល្មើសផលអនុផលព្រៃឈើ របស់អគ្គនាយកដ្ឋានរដ្ឋបាលការពា រនិងអភិរក្ស ធនធានធម្មជាតិនៃក្រសួងបរិស្ថាន និងពីប្រភពស្របច្បាប់ផ្សេងទៀតនោះ ! ផ្ទុយទៅវិញគឺឈ្មួញឈើជើងខ្លាំងពីរនាក់ប្ដីនិងប្រពន្ធប្រចាំខេត្តកំពង់ធំ ឈ្មោះរ៉យៗនិងប្រពន្ធឈ្មោះ ជិន អូន ​នោះ។ ត្រូវបានគេអះអាងថា កក្រើកអស់សមត្ថកិច្ច និងប្រជាពលរដ្ឋធ្វើការិះគន់ថា អាងខ្សែ និងអ្នកមានអំណាចនៅពីក្រោយខ្នង រកស៊ីផ្ដាច់មុខក្នុងខេត្តកំពង់ធំនោះ ពួកគេមិនបានអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនោះទេ ។ប្រភពឈើដែលពួកគេចរាចរណ៍លក់ធ្វើអាជីវកម្មជារៀងរាល់ថ្ងៃនោះ គឺជាឈើអនាធិបតេយ្យដែលប្រមូលពីរណាយន្ត ដឹកតាមរ៉ឺម៉កម៉ូតូ និងរថយន្តសាំយ៉ុងក្នុងខេត្ត និងមួយចំនួនទៀតយកពីប្រភពនៃខេត្តព្រះវិហារតែប៉ុណ្ណោះ ។ ប្រភពខ្សឹបថា វិធីងាយៗក្នុងការស្រាវជ្រាវ និងអង្កេតឲ្យបានស៊ីជម្រៅនោះ មន្ត្រីជំនាញ បើមិនមានការប្រព្រឹត្តអំពើពុករលួយនោះទេ គឺគ្រាន់តែពិនិត្យទៅមើលលើមុខរណា ក៏អាចបញ្ជាក់បានដែរថាជាឈើខុសច្បាប់ទៅ។ សេចក្ដីរាយការណ៍ក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា សមត្ថកិច្ចមិនហ៊ានបង្ក្រាបទេ ពីព្រោះចែអូន និងប្ដីរបស់គាត់ រ៉យៗ ​ពូកែទំនាក់ទំនងបង់លុយដាក់ខែអោយសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន រួចរាល់អស់ហើយផងដែរ។មិនតែប៉ុណ្ណោះពួកគេអាចដេញថ្លៃរកស៊ីជំនួញឈើបានយ៉ាងរលូនក្នុងខេត្តកំពង់ធំ ...? ដែលប្រភពទម្លាយចេញមកថាមានបុគ្គុលជាសមត្ថកិច្ចមួយចំនួនតូចកំពុងត្រូវប៉ាន់ស្ងាត់ៗ តាមរយ:ការបើកភ្លើងខៀវឲ្យឈ្មួញ ឈ្មោះ រ៉យៗនិងនិងប្រពន្ធឈ្មោះ ជិន អូន នាំឈើខុសច្បាប់ចូលមកស្តុរលក់ទូទាំងក្នុងខេត្តកំពង់ធំ ខណ:គេអះអាងថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់និងបិតប៉េសេ នៅទូទាំងប្រទេស អស់រយៈកាល២ ឆ្នាំកន្លងមកហើយ! ប៉ុន្តែសកម្មភាពដឹកជញ្ជូន ឈើអត់ច្បាប់ក្លាយជាទម្លាប់ និងប្រពៃណីរបស់មន្រី្តរដ្ឋបាលព្រៃឈើនិងសត្ថកិច្ចពាក់ព័ន្ធមួយចំនួនតូច ដែលអង្គុយចាំយកលុយដាក់ខែ នឹងរាប់ក្បាលឡានយកលុយ ពីក្រុមឈ្មួញរូបនេះ។ សេចក្ដីរាយការណ៍បន្តឲ្យដឹងថា ប្រភពឈើអារ របស់ក្រុមហ៊ុន ខេ អាយ យូ ផ្លេនថេសិន (ខេមបូឌា) ភីធីអុី អិលធីឌីខេត្តរតនគិរី និងឈើចម្រុះប្រភេទដែលបានមកពីការពិគ្រោះដេញថ្លៃ លក់វត្ថុតាងបទល្មើសផលអនុផលព្រៃឈើ របស់អគ្គនាយកដ្ឋានរដ្ឋបាលការពា រនិងអភិរក្ស ធនធានធម្មជាតិនៃក្រសួងបរិស្ថាន និងពីប្រភពស្របច្បាប់ផ្សេងទៀតនោះ ! មិនមានឈើសម្រាប់ផ្គត់ផ្គង់ទៀតទេ ។ តើមូលហេតុអ្វី? បានជាមានឈើខុសច្បាប់ដាក់លក់នៅតាមដេប៉ូឈើនៅក្នុងទូទាំងខេត្តកំពង់ធំ! បែរជាគ្មានអ្នកទប់ស្កាត់និងបង្ក្រាបទៅវិញ! ភាពអវិជ្ជមាន និងភាពមិនប្រក្រតីជាច្រើននេះ តើមូលហេតុអ្វីបានជាគេអាចដេញថ្លៃរកស៊ីជំនួញឈើបានយ៉ាងរលូនក្នុងខេត្តកំពង់ធំនោះ? យោងប្រកាស ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លេខ ០៨២ ស្ដីពីការអនុញ្ញាតឲ្យលោកស្រី ជិន អូន បង្កើតរោងសន្និធិលក់ចែកចាយ ផលអនុផលព្រៃឈើប្រភេទធំ (ច្រកចេញចូលតែមួយ) ជាបណ្ដោះអាសន្ន មួយកន្លែងមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានសម្រេច ប្រការ ១.អនុញ្ញាតឲ្យលោកស្រី ជិន អូន បង្កើតរោងសន្និធិលក់ចែកចាយផលអនុផលព្រៃឈើភេទធំ (ច្រកចេញចូលតែមួយ) ជាបណ្ដោះអាសន្នមួយកន្លែងមាន: ទីតាំងស្ថិតនៅបណ្ដោយផ្លូវជាតិលេខ ៦២ ភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រង់ចំណុចនិយាមកា (៤៩០៣១៤.១៤១០៤៧៨) ។ វត្ថុធាតុដើមឈើសម្រាប់ផ្គត់ផ្គង់រោងសន្និធិ លក់ចែកចាយផងអនុផលព្រៃឈើ ប្រភេទធំ ច្រកចេញចូលតែមួយ មានប្រភពមកពីឈើអារ របស់ក្រុមហ៊ុន ខេ អាយ យូ ផ្លេនថេសិន (ខេមបូឌា) ភីធីអុី អិលធីឌី និងឈើចម្រុះប្រភេទដែលបានមកពីការពិគ្រោះដេញថ្លៃ លក់វត្ថុតាងបទល្មើសផលអនុផលព្រៃឈើ របស់អគ្គនាយកដ្ឋានរដ្ឋបាលការពា រនិងអភិរក្ស ធនធានធម្មជាតិនៃក្រសួងបរិស្ថាន និងពីប្រភពស្របច្បាប់ផ្សេងទៀត ។ ប្រការ២ .លោកស្រី ជិន អូន ត្រូវប្រតិបត្តិតាមលក្ខខណ្ឌនៃបទបញ្ជាដូចខាងក្រោម: ក.សំណង់រោងសន្និធិ ត្រូវអនុវត្តតាមគោលការណ៍បច្ចេកទេសនៃច្បាប់ស្ដីពីព្រៃឈើ ។ ខ.ត្រូវធ្វើរបងហ៊ុមព័ទ្ធជុំវិញបរិវេណទីដីប្រើប្រាស់របស់រោងសន្និធិ ។ គ.ផលអនុផលព្រៃឈើដែលដឹកជញ្ជូនចូល.ចេញក្នុងបរិវេណរោងសន្និធិ ត្រូវមានលិខិតអនុញ្ញាតចេញដោយសមត្ថកិច្ចរដ្ឋបាលព្រៃឈើ។ ឃ.ត្រូវសម្រួលដល់មុខនាទីសមត្ថកិច្ចរដ្ឋបាលព្រៃឈើចេញ.ចូលធ្វើការត្រួតពិនិត្យសកម្មភាពរោងសន្និធិគ្រប់ពេលវេលា។ ង.ត្រូវមានបញ្ជីតាមដានឈើចេញ.ចូលរោងសន្និធិ ។ ច.ត្រូវទទួលខុសត្រូវលើគ្រប់បទល្មើសដែលកើតមានក្នុងបរិវេណរោងសន្និធិ ។ ប្រការ៣. រដ្ឋបាលព្រៃឈើត្រូវធ្វើការត្រួតពិនិត្យតាមដានឲ្យបានច្បាស់លាស់ និងគ្រប់គ្រងសកម្មភាពរោងសន្និធិនេះឱ្យបានសមស្របតាមនីតិវិធីនៃច្បាប់ស្ដីពីព្រៃឈើ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកវរ:សេនីយ៍ឯក ហុង​ ប្រុស ជា មេបញ្ជាការតំបន់ អភិវឌ្ឍន៍ភ្នំឆ័ត្រ ទុកអនុសាសន៍សម្ដេចក្រឡាហោម ស ខេង ជាអ្វី ? (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកវរ:សេនីយ៍ឯក ហុង​ ប្រុស ជា មេបញ្ជាការតំបន់ អភិវឌ្ឍន៍ភ្នំឆ័ត្រ ទុកអនុសាសន៍សម្ដេចក្រឡាហោម ស ខេង ជាអ្វី ? (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពរបស់រដ្ឋបែជាលោកម៉េង មុន្នីរក្ស និងមន្រ្តី សង្កាត់ជលផលក្រុងប៉ោយប៉ែត យកតួរនាទីធ្វើជា អាជីវកម្មទៅវិញ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើជ្រកក្រោមច្បាប់អាជីវកម្ម របស់ឈ្មួញឈ្មោះរ៉យៗនិង ប្រពន្ធឈ្មោះ ជិន អូន តើមានព្រៃសម្បទានមកពីណា? (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

តាត្នោតជ្រុំ រក្សាល្បែងភ្នាល់ទឹកភ្លៀង បៀ អាប៉ោង បានល្អ ព្រោះមានលោកស្នងការនិងអភិបាលខេត្តនៅពីក្រោយឬ?ទើបគ្មានអជ្ញាធរណាហ៊ានបង្ក្រាប (បញ្ញា បាត់ដំបង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1586 នាក់
ម្សិលមិញ :
4888 នាក់
សប្តាហ៍នេះ :
33543 នាក់
ខែនេះ :
203881 នាក់
3 ខែនេះ :
480830 នាក់
សរុប :
4305348 នាក់