ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
លោក ស៊ុននឌីណាត បានបាញ់ផ្អើលប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិនកណ្ដាលក្រុងសៀមរាប
Mon,10 August 2020 (Time 12:58 PM)
ដោយ ៖ បញ្ញា សៀមរាប (ចំនួនអ្នកអាន: 232នាក់)


សៀមរាប៖ លោក ស៊ុន ឌីណាត ជាមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបបានបាញ់គំរាមមេឃ ផ្អើលប្រជាពលរដ្ឋ និងភ្ញៀវជាតិអន្តរជាតិ កណ្ដាលក្រុងសៀមរាប កាលពីវេលាម៉ោងប្រមាណជា២០យប់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នេះ។ មានករណីបាញ់បោះសេរីបង្អើលមេឃមួយកើតឡើងនៅចំណុចក្នុងបន្ទាយអាវុធហត្ថខេត្តសៀមរាប ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជនបង្កមានឈ្មោះស៊ុន ស៊ីណាត មានឋានៈជានាយចំណង់សោះ ហ៊នបាញ់ដោយកាំភ្លើង អាកា៤៧(AK47)អស់ប្រមាណជាង២០គ្រាប់ មិនដឹងខឹងចិត្តរឿងអ្វី? ។ មន្ត្រីខាងលើមានការអាក់អន់ចិត្ត ដោយសារថ្នាក់លើមិនសូវខ្វាយខ្វល់ជាមួយគាត់ ដោយពេលខ្លះពួកគាត់ឈឺក៏គ្មាននរណាមកមើល ជាដើម មន្ត្រីអាវុធហត្ថខាងលើ គឺត្រូវបានថ្នាក់បញ្ជូនមកពីអាវុធហត្ថលើផ្ទៃប្រទេស ឲ្យមកជួយកិច្ចការអន្តរាគមន៍ ក្នុងខេត្តសៀមរាប។ យ៉ាងនេះក្តី លោកអនុសេនីយ៍ត្រី អៀង សំអាង ជំនួយការអន្តរាគមន៍ នៃអាវុធហត្ថខេត្តសៀមរាប បានប្រាប់ដល់អ្នកសារព័ត៌មានថា ករណីនេះលោកនៅមិនទាន់ដឹងនោះទេ ដោយសារលោកបានសុំច្បាប់សម្រាក ១សប្តាហ៍ ដូច្នេះបើចង់ដឹងច្បាស់ទាល់តែសួរមេ។ ជុំវិញករណីនេះដែរ ក្រុមអ្នកសារព័ត៌មាន​បានព្យាយាមទាក់ទងទៅលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប តាមទូរស័ព្ទ ចូលជាច្រើនដងតែគ្មានអ្នកទទួល។ ចំណែកសមត្ថកិច្ចមូលដ្ឋានខ្លះលើកឡើងថា ករណីនេះពួកគាត់មិនលូកដៃទេ ដោយសារជាកងកម្លាំងដូចគ្នា។ ចំណែកពលរដ្ឋនិងភ្ញៀវទេសចរណ៍ដែលកំពុងដើរកម្សាន្ត នៅម្តុំព្រះអង្គចេកព្រះអង្គចម មានការភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីលឺស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់បានផ្ទុះឡើងនៅកណ្តាលក្រុងសៀមរាបនោះ ។ ប្រភពព័ត៌មានចុងក្រោយ បានឲ្យដឹងថា ករណីបាញ់បោះនេះត្រូវបានការិយាល័យបុគ្គលិកនៃកងរាជអាវុធហត្ថខេត្តសៀមរាប ហៅជនបាញ់ខាងលើមកសួរនាំរួចហើយ តែចំណាត់ការ ឬក៏នីតិវិធីបន្តបន្តយ៉ាងណា គេនៅមិនទាន់ដឹងនៅឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្រ្តីម្នាក់ស្លាប់​ បន្ទាប់ពីចាក់ថ្នាំព្យាបាលភ្នែក​នៅ​មន្ទីពេទ្យឯកជនមួយ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោ ឡៅ ឆន អតីតប្រធានមន្ទីសោរិយោដីខេត្តឧត្ដរមានជ័យ កុំពុងឈូសផ្លូវសាធារណះ ហើយហុមទ័ទ្ធរបងយកធ្វេីកម្មសិទ្ធផ្ទាល់ខ្លួន (លួន ហាក់ឡី ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ (ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ (ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ (ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3213 នាក់
ម្សិលមិញ :
11864 នាក់
សប្តាហ៍នេះ :
43338 នាក់
ខែនេះ :
226585 នាក់
3 ខែនេះ :
654872 នាក់
សរុប :
4708324 នាក់