ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
តើឯកឧត្តម ប៉ែន កុសល្យ បានដឹងទេថា ខ្វៀង ធីម៉ៃ និង អាំង មករា មេឈ្មួញក្រញូងកំពុងធ្វើសកម្មភាពរាល់ថ្ងៃ
Thu,13 August 2020 (Time 11:37 AM)
ដោយ ៖ លួន ហាក់ឡី ឧត្ដមានជ័យ (ចំនួនអ្នកអាន: 382នាក់)


ឧត្ដរមានជ័យ ៖ នៅថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០២០នេះ​ មានសេចក្ដីរាយការណ៍មកថា សកម្មភាពចរាចរបទល្មើសឈើក្រញូង របស់មេឈ្មួញស្ដ្រី ជាជនជាតិវៀតណាម និងលោក​ អាំង មករា ជាមន្រ្ដីយោធានៅកងពលធំលេខ២ បានកក្រើកឡើងយ៉ាងខ្លាំង នៅតំបន់សឹករង​ នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងខេត្តឧត្ដរមានជ័យ។ សេចក្ដីរាយការណ៍​ បានបន្ដថា មេឈ្មួញទាំង​ ០២រូបខាងលើ​ បានចាប់ដៃគ្នា ប្រមូលទិញ​ និងដឹកជញ្ជូនឈើប្រណិតឆ្លងដែន នៅតំបន់សឹករងត្រពាំងប្រាសាទ និងសឹករងអន្លង់វែង និងដឹកជញ្ជូនយកមកស្តុបកាត់អាជ្រៀក នៅក្នុងភូមិទំនប់លើ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ និងដឹកជញ្ជូនបន្តទៅប្រទេសវៀតណាម​ តាមច្រករបៀង ចំនួន​ ០២ គឺច្រក កំពង់រោ​ទិ៍ (វៀតណាមបិនហ៊ីប) និងច្រកចន្ទ្រា​ ក្នុងខេត្ត ស្វាយរៀង។ រហូតមកដល់ពេលនេះ​ សកម្មភាពប្រមូលទិញ​ និងដឹកជញ្ជូនឈើ របស់ឈ្មួញល្បីឈ្មោះ អាំង មករា និងឈ្មោះ​ ខ្វៀង ធីម៉ៃ នៅតាមបន្ទាត់ព្រំដែន​ នៅតែបន្តយ៉ាងរលូន មិនទាន់ឃើញមានការទប់ស្កាត់​ ឬបង្ក្រាបពីសំណាក់លោកវរៈសេនីយ៍ឯក​ ស៊ុន បូរ៉ាន់ មេបញ្ជាការសឹករងស្រុកត្រពាំងប្រាសាទ និងលោកវរៈសេនីយ៍ឯក ភោគ ភន មេបញ្ជាការសឹករងស្រុកអន្លង់វែង និងលោកឧត្ដរមសេនីយ៍ត្រី​ តុន ញាន មេបញ្ជាការសឹករងខេត្តឧត្ដរមានជ័យ​ នៅឡើយទេ។ ប្រសិនបើមេបញ្ជាការទាំង​ ៣រូបខាងលើ​ មិនបង្ក្រាប​ ឬក៏មិនមានវិធានការណាមួយទៅលើសកម្មភាព មេឈ្មូញឈើឆ្លងដែនខាងលើនោះទេ អាចបញ្ជាក់បានថា ប្រហែលជាមានការឃុបឃិត​ និងត្រូវរ៉ូវគ្នាអស់ទៅហើយ​ និងមានការបណ្ដែតបណ្ដោយ​ បង្កអោយមានការកើតមានអសន្តិសុខ នៅតាមខ្សែបន្ទាត់ព្រំដែន ដែលពលករភាគច្រើនឈ្លក់វង្វេងនិងគ្រឿងញៀន ត្រូវសមត្ថកិច្ចថៃចាប់ដាក់ពន្ធនាគា និងបាញ់បង្កអោយរងរបួស​ ឬស្លាប់បាត់បង់ជីវិតជាដើម។ ជាក់ស្ដែង​ ថ្មីៗនេះ​ ត្រូវបានសមត្ថកិច្ចថៃ​ ចាប់ពលករខ្មែរឆ្លងដែនចូលកាប់ឈើក្រញូងក្នុងទឹកដីថៃ ដើមហេតុមកពីមេឈ្មួញទាំង​ ០២ខាងលើ​ ក៏ថាបាន។ ជុំវិញករណីខាងលើ​ លោកឧត្ដមសេនីយ៍ត្រី​ តុន ញៀន បានអោយដឹងថា លោកមិនបានដឹងទេ ហើយលោកក៏បានអរគុណ​ ចំពោះការផ្ដល់ព័ត៌មានមួយនេះ។​ លោក​ ស៊ុន​ បូរ៉ាន់ លោកថា​ លោកពិតជាមិនបានដឹងរឿងសកម្មភាពរបស់ឈ្មួញខាងលើពិតប្រាកដមែន​ បើដឹង​ លោកនឹងចាត់ការភ្លាមៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្រ្តីម្នាក់ស្លាប់​ បន្ទាប់ពីចាក់ថ្នាំព្យាបាលភ្នែក​នៅ​មន្ទីពេទ្យឯកជនមួយ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោ ឡៅ ឆន អតីតប្រធានមន្ទីសោរិយោដីខេត្តឧត្ដរមានជ័យ កុំពុងឈូសផ្លូវសាធារណះ ហើយហុមទ័ទ្ធរបងយកធ្វេីកម្មសិទ្ធផ្ទាល់ខ្លួន (លួន ហាក់ឡី ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ (ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ (ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ (ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3718 នាក់
ម្សិលមិញ :
11864 នាក់
សប្តាហ៍នេះ :
43843 នាក់
ខែនេះ :
227090 នាក់
3 ខែនេះ :
655377 នាក់
សរុប :
4708829 នាក់