ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
លោក នូ ស៊ីថា ប្រធានគយខេត្តបន្ទាយមានជ័យ នឹងលោក ងួនកុសល ប្រធានគយប៉ោយប៉ែត រងការរិះគន់ថាឃុបឃិតគ្នា អំឡុងកូវីត១៩ កន្ទេលធំបន្លំដេក
Tue,18 August 2020 (Time 12:33 PM)
ដោយ ៖ ដា លីន (ចំនួនអ្នកអាន: 274នាក់)


បន្ទាយមានជ័យ ៖ សារព័ត៌មាននៅក្នុងស្រុកមួយចំនួនបានចេញផ្សាយ ពីភាពមិនប្រក្រតីច្រើនរបស់លោក នូ សុីថា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ កំពុងឃុបឃិតគ្នា ឲ្យលោក ងួន កុសល ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបក្ខពួកប្រព្រឹត្តអំពើពុករលួយពេញបន្ទុក ។ ប្រភពពីឈ្មួញធំ តូចបានឲ្យដឹងថា ទោះ​មានកូវិដ19កាចសាហាវយ៉ាងណាក៏ដោយក្រោយពេលលោក នូ សុីថា មកទទួលបានតំណែងជា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ នឹង លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រមទាំងបក្ខពួក ក៏នៅ​មានឱកាសប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដដែល។ ឈ្មួញធំៗមួយចំនួនអាចនាំចូលទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាន់តែច្រើនឡើង ព្រោះមានការឃុបឃិតបើកដៃពី សំណាក់លោកងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលល្បីល្បាញខាងពុករលួយនោះ។ ក្រុមឈ្មួញនិងអាជីវករធំ តូចមួយចំនួនដែលរកស៊ីនាំចូលទំនិញពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា ទោះបីពួកគេបង់ពន្ធគយនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏ត្រូវមន្ត្រីគយឈ្មោះ កែវ វិរ: ដែលជាមនុស្សជំនិតរបស់លោក ងួន កុសល គាបយកលុយលើតុក្រោមតុមួយជាន់ទៀត តាមតែចិត្ត។ ប្រការនេះធ្វើឲ្យពួកគាត់ ត្អូញត្អែរ​ និង​របររកស៊ីស្ទើរគ្មាននៅសល់ផលចំណេញ ព្រោះដឹកមួយជើងៗត្រូវបង់ឱ្យ មួយរថយន្តទៅចាប់ពី ៣លានទៅ ៧លានរៀល ទៅមន្ត្រីគយប្រចាំស្នាក់ការការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត គាបយកលុយតាមរបៀប ពុករលួយកាន់តែ ពិបាកទៅៗ ។ មន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យ មួយចំនួនបានឲ្យដឹងថា ការដែលលោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបក្ខពួកឈ្មោះ កែវ វិរ: ហ៊ានធ្វើអ្វីៗតាម អំពើចិត្តគឺដោយសារអាងមានលោក នូ សុីថា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ ជាបង្អែកដ៏រឹងមាំរបស់ខ្លួន។ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា មួយរយៈកូវិដ19-នេះគ្រប់ទឹកតែម្តងហើយ លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើ ពុករលួយកាន់តែខ្លាំងក្លាជាងមុនហើយពួកគេប្រើឈ្មោះលោក នូ សុីថា មេគយសាខាខេត្តបន្ទាយមានជ័យ មកបិទបាំងយ៉ាងរលូន។ ហេតុនេះសូមលោកបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនគួរមើលរំលងអំពើពុករលួយ យ៉ាងពេញទំហឹងរបស់លោក នូ សុីថាប្រធានសាខាគយខេត្តបន្ទាយមានជ័យ ដែលកំពុងល្បីល្បាញខាងពុករលួយនោះទេ។ ពួកគាត់ដែលជាតំណាងឈ្មួញដឹកជញ្ជូនទំនិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានត្អូញត្អែហើយលើកឡើងថា សព្វថ្ងៃនេះលោកនូ សុីថា មេគយសាខាខេត្តបន្ទាយមានជ័យ និងលោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជំរឹតទារលុយច្រើនពេកធ្វើអោយពួកគាត់ ពិបាកក្នុងការរកសុីខ្លាំងណាស់។ គាត់បាននាំគ្នានិយាយបន្តទៀតថា បើចំពោះតែលុយបង់ចូលរដ្ឋគឺមិនអីទេ ប៉ុន្តែពួកគាត់ខ្លាចបំផុតគឺលុយក្រៅផ្លូវការគឺលុយក្រោមតុនេះឯង ។ រឿងអាស្រូវច្រើនយ៉ាងបែបនេះលោកបណ្ឌិតគុណ ញឹម មិនគួរទុក​​ឱកាសឲ្យលោកនូ សុីថា និងលោក ងួន កុសល គ្រប់គ្រងជាប្រធានសាខា និង ប្រធានការិយាល័យគយបន្តទៅទៀតទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្រ្តីម្នាក់ស្លាប់​ បន្ទាប់ពីចាក់ថ្នាំព្យាបាលភ្នែក​នៅ​មន្ទីពេទ្យឯកជនមួយ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោ ឡៅ ឆន អតីតប្រធានមន្ទីសោរិយោដីខេត្តឧត្ដរមានជ័យ កុំពុងឈូសផ្លូវសាធារណះ ហើយហុមទ័ទ្ធរបងយកធ្វេីកម្មសិទ្ធផ្ទាល់ខ្លួន (លួន ហាក់ឡី ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ (ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ (ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ (ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1719 នាក់
ម្សិលមិញ :
11864 នាក់
សប្តាហ៍នេះ :
41844 នាក់
ខែនេះ :
225091 នាក់
3 ខែនេះ :
653378 នាក់
សរុប :
4706830 នាក់