ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ
Thu,27 August 2020 (Time 08:38 AM)
ដោយ ៖ ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ (ចំនួនអ្នកអាន: 99នាក់)


ឧត្ដរមានជ័យ៖ បែកធ្លាយជាបន្តបន្ទាបហើយពេលនេះ.! រឿងអាស្រូវ​ ស្អុយរលួយសារភាយពេញខេត្តឧត្ដរមានជ័យពាក់ពន្ធ័មន្រ្តីអន្តោប្រវេសន៍ទាំងមេទាំងកូនប្រចាំច្រកទ្វាអត្តរជាតិអូរស្មាច់ល្បីល្បាញថាបាន ប្រព្រឹត្តអំពើរពុករលួយគាប់សង្កត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋរាប់ឆ្នាំ ធ្វើអោយពលរដ្ឋ អាជីវកលក់ដូរ ដឹកទំនិញ​ចេញចូលខ្មែរថៃ ហូរទឹកភ្នែករាប់លានដំណត់។ តាមការលើកឡើងពីសំណាក់ប្រជាពលរដ្ឋដែលប្រកប រប រកស៊ីលក់ដូរ ដឹកទំនិញចេញចូលពីប្រទេសថៃ​ មកប្រទេសកម្ពុជា តាមច្រកទ្វាអត្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យបានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៍មានយើងថា ចាប់តាំងពីលោក ថេ សុរិទ្ធីយ៉ា មកកាន់តំណែងជាមេប៉ុស្តិ៍នគបាលអន្តោប្រវេសន៍អូរស្មាច់ មិនបានប៉ុន្មានផង ក៍ល្បីរឿងប្រព្រិត្តអំពើរពុករលួយដាក់កូនចៅឈ្មោះ សៀង វណ្ណាដើរ គាប់សង្គត់ ជព្ជាក់ឈាមពលរដ្ឋទាំងភ្នែកស្រស់ ជំរិតទាលុយ ស្ដែងៗគ្មានការលើកលែង ។ ពលរដ្ឋ អាជីវករ លក់ដូរ ដឹកទំនិញចេញចូលពីប្រទេសថៃមកប្រទេសកម្ពុជា បាននាំគ្នាត្អូញត្អែរថាតាំងពីផ្ទុះជំង្ងឺកូវីដ១៩មក របរកស៊ីលក់ដូរ របស់ពួកគាត់មានការថយចុះយ៉ាងខ្លាំង តែអ្វីដែលគួអោយខ្លាចជាងនេះទៅទៀតគឺមន្រ្តីនគបាលអន្តោប្រវេសន៍ប្រចាំច្រទ្វាអត្តរជាតិអូរស្មាច់ធ្វើស៊ីពលរដ្ឋឡើងសាហាវ។ សុំបព្ជាក់ផងដែរថា កាលពីអំឡុង ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ​ក៍មានការបែកធ្លាយរឿងអាស្រូវមួយដែលទាក់ទងនិង លោក ប៉ែន សុភា មន្រ្តីនគបាលអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ បានយកដី សាធារណះខាងលិចប៉ុស្តិ៍ត្រួតពិនិត្យជាប់ច្រកទ្វាចេញចូលខ្មែរថៃជួលទៅអោយអាជីវករលក់ក្នុងមួយខែ តម្លៃ បីមុឺនប្រាំបីពាន់លុយបាត( ៣៨០០០បាត)ហើយ លោក ប៉ែន សុភា តែងតែបំពាននិង​នាំបក្ខពួក គ្រួសារមករុះរើទីតាំងលក់ដូរមួយនេះនិងមិនបានធ្វើតាមកិច្ចសន្យាព្រមព្រៀងឡើយ។ នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០២០នេះក្រុមការងារមិនអាចសុំការបំភ្លឺពីលោក ថេ សុរិទ្ធីយ៉ា មេប៉ុស្តិ៍នគបាលអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់បាននៅឡើយទេ ព្រោះខលពីបីដងគ្មានអ្នកលើ។ចំណែកលោក ប៉ែន សុភា ក៍មិនអាចសុំការទំនាក់ទំនងបានដែរដោយសារតែលោកបានបិទទូរសព្ទ័។ ជុំវិញករណីខាងលើភ្នាក់ងារយើងនឹងរងចាំការបកស្រាយពីលោករាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង រងការចោតប្រកាន់ថាបើកដៃឲ្យលោក ឃុត សា​លីន ប្រព្រឹត្ត (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

វីវហើយជនបន្សាបថ្នាំញៀន ៥០នាក់ ហែកបង្អួចរត់ចេញពីមណ្ឌលនៅខេត្តព្រះសីហនុ... (ប៊ុន ធឿន)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុន​ ដានីដេង​ កំពុងសម្រុកនាំជ្រូនឆ្លងដែនពីប្រទេសថៃ​ តាមច្រកអន្តរជាតិអូរស្មាច់​ ក្នុងមួយថ្ងៃ​ៗ រាប់សិបឡាន​ ដោយក្រោមលេសថា​ មានអាជ្ញាប័ណ្ណរបស់ក្រសួងកសិកម្ម​ ០១សន្លឹក (លួន ហាក់ឡី ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្ដៅៗ អាងសុំទោស រួចខ្លួន តែអត់រៀង ម្តងនេះបុគ្គលឈ្មោះ នី ណាក់ បានសំដីធ្ងន់ៗ ប្រមាថបិទក្រសួងព័តមាន និងចោទក្រសួងថាបានបំប៉ោង បំភ្លៃការពិត ធ្វើអោយពលរដ្ឋវង្វេង ដូចសព្វថ្ងៃនេះ (ញ៉ក់ ប៊ុនធឿន)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឈួន សុធា វណ្ណារី មេគយចល័តក្រសួងប្រចាំក្បាលស្ពានទឹកថ្លា រងការចោទប្រកាន់ថាបានទារប្រាក់ពីក្រុមឈ្មួញរកស៊ីដឹកទំនិញតាមរថយន្តតាកស៊ី និង រថយន្តសាំយ៉ុង តាមរបៀបក្រៅផ្លូវការ (ថ្ងៃថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3003 នាក់
ម្សិលមិញ :
3367 នាក់
សប្តាហ៍នេះ :
25430 នាក់
ខែនេះ :
151739 នាក់
3 ខែនេះ :
530195 នាក់
សរុប :
5032161 នាក់