ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញដឹកនាំកិច្ចប្រជុំ
Tue,15 September 2020 (Time 02:46 AM)
ដោយ ៖ ថ្ងៃថ្មី (ចំនួនអ្នកអាន: 47នាក់)


ភ្នំពេញ ÷ នៅរសៀលថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីពិនិត្យភាក្សាសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្ដីព្រាងអនុក្រឹត្យពាក់ព័ន្ធ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ក្រោមអធិបតីដឹកនាំកិច្ចប្រជុំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាពពាក់ព័ន្ធ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ជាសមាជិកក្រុមការងារអន្តរក្រសួង។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារអន្តរក្រសួង ទាំងក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ដឹកនាំដោយឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលបានខិតខំប្រឹងប្រែងរួមគ្នាកសាងនិងបង្កើតបាននូវសេចក្ដីព្រាងអនុក្រឹត្យពាក់ព័ន្ធទាំង៣នាពេលនេះ។ សូមបញ្ជាក់ថាសេចក្ដីព្រាងអនុក្រឹត្យទាំង៣ដែលប្រជុំពិនិត្យពិភាក្សានាថ្ងៃនេះ រួមមាន សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ,សេចក្ដីព្រាងអនុក្រឹត្យស្ដីពីបែបបទនិងនីតិវិធីនៃការអនុវត្តច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ,និងអនុក្រឹត្យស្ដីពីការប្រើប្រាស់និងចាត់ចែងទ្រព្យសម្បត្តិបង្កកនៃហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្រ្តីម្នាក់ស្លាប់​ បន្ទាប់ពីចាក់ថ្នាំព្យាបាលភ្នែក​នៅ​មន្ទីពេទ្យឯកជនមួយ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោ ឡៅ ឆន អតីតប្រធានមន្ទីសោរិយោដីខេត្តឧត្ដរមានជ័យ កុំពុងឈូសផ្លូវសាធារណះ ហើយហុមទ័ទ្ធរបងយកធ្វេីកម្មសិទ្ធផ្ទាល់ខ្លួន (លួន ហាក់ឡី ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ (ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ (ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ (ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3526 នាក់
ម្សិលមិញ :
11864 នាក់
សប្តាហ៍នេះ :
43651 នាក់
ខែនេះ :
226898 នាក់
3 ខែនេះ :
655185 នាក់
សរុប :
4708637 នាក់