ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ស្រ្តីម្នាក់ស្លាប់​ បន្ទាប់ពីចាក់ថ្នាំព្យាបាលភ្នែក​នៅ​មន្ទីពេទ្យឯកជនមួយ
Mon,07 September 2020 (Time 06:35 AM)
ដោយ ៖ ថ្ងៃថ្មី (ចំនួនអ្នកអាន: 122នាក់)

ភ្នំពេញ៖ ស្រ្តីម្នាក់បាន​ស្លាប់​ នៅ​ពេលដែល​បញ្ជូន​ដល់​មន្ទីពេទ្យកាល់ម៉ែត បន្ទាប់ពីទទួល​សេវា​ចាក់​ថ្នាំព្យា​បាល​ភ្នែក​ នៅ​មន្ទី​ពេទ្យឯកជន​មួយ​នៅក្នុង​រាជ​ធានី​ភ្នំពេញ ដែលមាន​ឈ្មោះ​ថា​«មន្ទីពេទ្យ​ភ្នែក ដុកទ័រ គង់​ ពិសិដ្ឋ» នាល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។ សាច់ញ្ញាតិ​ជន​រងគ្រោះ បាន​ប្រាប់​សារព័ត៌មាន ថា ជនរងគ្រោះ​មាន​ឈ្មោះ សាវន ​បច្ចុប្បន្ន​ស្នាក់នៅ​ម្ដុំបឹង​សាឡាង រាជធានីភ្នំពេញ ដែល​មាន​ស្វាមី​ជា​អ្នក​លក់​សាច់​គោ។ សាច់ញ្ញាតិ​ជន​រងគ្រោះបាន​រៀប​រាប់ទៀតថា ប្អូន​របស់​ខ្លួន​មាន​ជំងឺ ភ្នែក ទើប​មក​ទួល​សេវា​ព្យាបាល​ នៅ​មន្ទី​ពេទ្យឯកជន​មួយនេះ។ ក្រោយ​ពេល​ចាក់​ថ្នាំតាមការណាត់ ស្រាប់​តែជន​រងគ្រោះ​ប្រតិកម្មជាមួយថ្នាំ បណ្ដាលឲ្យ​គាំង​បេះ​ដូង​ស្លាប់។ សាច់ញ្ញាតិ​ជន​រងគ្រោះបានឲ្យដឹង​ទៀតថា ពេល​នេះ​ក្រុម​គ្រួសារ​បាន​ព្រម​ទទួល​សំណង​ ពី​ខាងមន្ទី​ពេទ្យ​ដោយ​ទទួល​បាន​សំណង​ ចំនួន ៨០០០ ដុល្លារ។ រី​ឯសព ត្រូវ​បាន​ក្រុម​គ្រួសារ​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្របៃណី នៅ​ស្រុកក្រគ ខេត្តពោធិ៍សាត់។ ពាក់ព័ន្ធនឹងបញ្ហាខាងលើអង្គភាពគេហទំព័រ ថ្ងៃថ្ងី បានព្យាយាមរកការបំភ្លឺពីមន្ទីរពេទ្យភ្នេកដុកទ័រ គង់ ពិសិដ្ឋ ជាច្រើនដងដែរ ក៏ប៉ុន្តែមិនអាចនាក់ទំនងបាន នូវការបំភ្លឺចំពោះបញ្ហាខាងលើនោះទេ។ អង្គភាពគេហទំព័រ ថ្ងៃថ្មី នឹងរងចាំការបំភ្លឺពី មន្ទីរពេទ្យភ្នែកដុកទ័រ គង់ ពិសិដ្ឋ រាល់ម៉ោងធ្វើការចំពោះបញ្ហាខាងលើ៕ នាយកការផ្សាយ - 092 51 41 90 ការិយាល័យនិពន្ធ - 031 38 34 777

ព័ត៌មានគួរចាប់អារម្មណ៍

ស្រ្តីម្នាក់ស្លាប់​ បន្ទាប់ពីចាក់ថ្នាំព្យាបាលភ្នែក​នៅ​មន្ទីពេទ្យឯកជនមួយ (ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

លោ ឡៅ ឆន អតីតប្រធានមន្ទីសោរិយោដីខេត្តឧត្ដរមានជ័យ កុំពុងឈូសផ្លូវសាធារណះ ហើយហុមទ័ទ្ធរបងយកធ្វេីកម្មសិទ្ធផ្ទាល់ខ្លួន (លួន ហាក់ឡី ឧត្ដមានជ័យ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តីនអន្តោប្រវេសន៍ច្រកទ្វាអត្តរជាតិអូរស្មាច់ ទាំងមេទាំងកូនល្បីមិនចាញ់គ្នានោះទេ.!រឿង ជិះជាន់ គាប់សង្គត់ ជព្ជាក់ឈាម ជំរិតទាលុយពីពលរដ្ឋនិង អាជីវកលក់ដូរជាប់ច្រកទ្វារាប់មុឺនបាតក្នុងមួយៗខែ (ភ្នាក់ងារប្រចាំ ឧត្ដមានជ័យ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1623 នាក់
ម្សិលមិញ :
11864 នាក់
សប្តាហ៍នេះ :
41748 នាក់
ខែនេះ :
224995 នាក់
3 ខែនេះ :
653282 នាក់
សរុប :
4706734 នាក់