ថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
ឯកឧត្តម ប្រាក់ សុវណ្ណ ដឹកនាំក្រុមការងារនាំយកអំណោយចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបី ក្នុងខេត្តព្រះវិហារ នាឪកាសបុណ្យភ្ជុំបិណ្ឌ
Sat,02 October 2021 (Time 01:21 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តព្រះវិហារ (ចំនួនអ្នកអាន: 95នាក់)


ព្រះវិហារ ÷ នៅព្រឹក០១ ខែតុលា ឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារនាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ចុះសួរសុខទុក្ខ កងកម្លាំងទាំងបី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រួមមានទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ស្ថិតក្នុងខេត្តព្រះវិហារ ។ អញ្ជើញចូលរួមអមដំណើរនាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្តជាច្រើនរូបទៀត ។ ក្នុងដំណើរចុះជួបសួរសុខទុក្ខឯកឧត្តម និងក្រុមការងារត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់និងកក់ក្ដៅបំផុត ពីសំណាក់ថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងទាំងអស់ នៃទីបញ្ជាការ និងស្នងការដ្ឋាន នៃកងកំលាំងទាំងបី។ ឯកឧត្តមក៏ទទួលបាននូវការជូនពរ និងថ្លៃងអំណរគុណ យ៉ាងជ្រាលជ្រៅ ពីសំណាក់ថ្នាក់ដឹកនាំនៃកងកំលាំងទាំងបី ក្នុងខេត្តព្រះវិហារផងដែរ ។ មានប្រសាសន៍នៅក្នុងឱកាសចុះសួរសុខទុក្ខ ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងថា ការជួបសំណេះសំណាល និងសួរសុខទុក្ខនាឱកាសនេះ គឺដើម្បីអបអរសាទរដល់ កងកម្លាំងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ និងបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ពីសំណាក់រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តមផ្ទាល់ មកលើកងកម្លាំង និងបញ្ជាក់ឲ្យឃើញអំពីទំនាក់ទំនងរវាងរដ្ឋបាលខេត្ត និងកងកម្លាំងទាំងបី ក្នុងខេត្តព្រះវិហារ ។ ជាមួយនេះ ឯកឧត្តមក៏បានធ្វើការកោតសរសើរទៅដល់កងកម្លាំងទាំងអស់ ដែលកន្លងមកនឹងនៅពេលបច្ចុប្បន្ន បានយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសុខដុមរមនា របស់ប្រជាជនទូទាំងខេត្តព្រះវិហារ ។ឯកឧត្តមក៏បានផ្ដាំផ្ញើទៅដល់កងកម្លាំងទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដោយអនុវត្តអោយបានខ្ជាប់ខ្ជួន ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល នឹងវិធានការ ០៣កុំ និង ០៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ។ សម្ភារៈដែលបានយកមកប្រគល់ជូនដល់កងកម្លាំងទាំងបី នាឱកាសនោះរួមមាន ក្នុងមួយកងកម្លាំងៗ ទទួលបានអង្ករ ២០០គីឡូក្រាម ទឹកសុទ្ឋ ២០កេស មី ២០កេស ទឹកក្រួច ១០កេស អាល់កុល 30លីត្រ ម៉ាសចំនួន ២៥០០បន្ទះ និងថវិកា ២លានរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនដោន កំពុងប្រមូលឈេីពីព្រៃឡង់.ព្រៃព្រះរកានិងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”យ៉ាងអនាធិបតេយ្យ! (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

សូមក្រសួង សុខាភិបាល មេត្តាចុះស៊ើបអង្កេត ជាបន្ទាន់ បែកធ្លាយរឿងក្រុមហ៊ុនលក់ឱសថ វ៉ាយ អេស ខេអិល អុីម ផត អេចផតឯ.ក.Y.S.K.L.Import Export Co. Ltd.ថាលក់ឱសថម៉ាឡេសុីក្លែងក្លាយ (វាសនា ភ្នាក់ងារ ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តខេមរៈភូមិន្ទលេខ 2-8394 អួតក្អេងក្អាងថា មានផ្កាយ២ ផ្កាយ៣ ចាំជួយពីក្រោយក្នុងការដឹកជញ្ជួនបទល្មើសព្រៃឈើ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជន រិះគន់ថា លោក តុង ហ៊ុយ ថៅកែអេស្កា ឃុបឃិតគ្នា ជាមួយលោក ក្តោប រ៉ន កាយត្រពាំង ហែផ្កា យកអាចម៌ដីទៅលក់ ខុសពីច្បាប់អនុញាត (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសុំសម្ដេចជួយពិនិត្យមើលក្នុងក្រុងប៉ោយប៉ែតល្បែងហ្គេមអនឡាញ ធ្វើឱ្យកូនគាត់ខូចអនាគតអស់ហើយ (ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1380 នាក់
ម្សិលមិញ :
12541 នាក់
សប្តាហ៍នេះ :
42029 នាក់
ខែនេះ :
159985 នាក់
3 ខែនេះ :
435622 នាក់
សរុប :
6987254 នាក់