ថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២
សូមទំនាក់ទំនងការិយាល័យការផ្សាយគេហទំព័រ ថ្ងៃថ្មី : 090 421 444 / 092 51 41 90/031 38 34 777
រថយន្តខេមរៈភូមិន្ទលេខ 2-8394 អួតក្អេងក្អាងថា មានផ្កាយ២ ផ្កាយ៣ ចាំជួយពីក្រោយក្នុងការដឹកជញ្ជួនបទល្មើសព្រៃឈើ
Fri,17 December 2021 (Time 08:45 PM)
ដោយ ៖ ភ្នាក់ងារប្រចាំខេត្តសៀមរាប (ចំនួនអ្នកអាន: 158នាក់)


ខេត្តសៀមរាប ÷ មានសេចក្តីរាយការណ៍ បានឲ្យដឹងថា បច្ចុប្បន្ននេះ មានមេឈ្មួញ រកសុីបទល្មើសព្រៃឈើម្នាក់ ដែលបានយករថយន្ត ពណ៌ត្រេអុី ស្លាកលេខខេមរៈភូមិន្ទលេខ 2-8394 បានធ្វើការដឹកជញ្ជួនផលអនុផលព្រៃឈើ យ៉ាងសកម្ម ចេញពីឃុំខ្វាវ ស្រុកជីក្រែង តែបែរជា មិនទាន់ឃើញអស់លោកមន្រ្តី ជំនាញ ក្នុងមូលដ្ឋាន ឬ មន្រ្តីជំនាញ ដែលមានស្នាក់ការតាមដងផ្លូវ ចេញមុខបង្រ្កាប ឬ ធ្វើការទប់ស្កាត់ឡើយ សង្ស័យ ខ្លាចបែកឆ្នាំងបាយ ឬ ខ្លាចអំណាចមេឈ្មួញម្នាក់នេះ ។ តាមការជាក់ស្តែង គេសង្កេតឃើញថា មេឈ្មួញ ដែលបានប្រើប្រាស់រថយន្ត ពណ៌ត្រេអុី ស្លាកលេខ ខេមរៈភូមិន្ទលេខ 2-8394 បានធ្វើ សកម្មភាព លើកឈើ ដាក់លើរថយន្ត និង ដឹកបទល្មើស ព្រៃឈើ យ៉ាងរលូន នៅល្ងាចថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2021 ចេញពី ភូមិខ្វាវ ឃុំខ្វាវ ស្រុក ជីក្រែង ខេត្តសៀមរាប ហើយមិនឃើញ មានមន្ត្រីជំនាញ ឬស្ថាប័ន ពាក់ព័ន្ធ ក្នុងស្រុកជីក្រែង ហ៊ានចេញមុខទៅបង្រ្កាប ឡើយ ។ មហាជន សួរថា តើថ្នាក់លើ ចាត់តាំងមន្ត្រីជំនាញ តាមស្ថាប័ន នីមួយៗ ទៅឈរជើង នៅឃុំខ្វាវ និង ស្រុកជីក្រែង ដើម្បី ទប់ស្កាត់ បង្ការ និង បង្រ្កាបបទល្មើស ឬ ដាក់ឲ្យចាំប្រមូលលុយពីបទល្មើស? បើដាក់ឲ្យបង្រ្កាប បទល្មើស ហេតុអ្វី ក្រុមឈ្មួញ នៅតែអាចដឹកជញ្ជួនបទល្មើស យ៉ាងរលូន ជាប្រចាំថ្ងៃបែបនេះ? ក្នុងនោះ ដោយយោង តាមប្រភព បានឲ្យដឹងថា មេឈ្មួញ រកស៊ីបទល្មើសព្រៃឈើ ដែលយក រថយន្ត.ខ.ម. ទៅដឹកបទល្មើស ព្រៃឈើ បានអួត ក្អេងក្អាង ថា មាន លោកធំ ផ្កាយ២ ផ្កាយ៣ ចាំកាងនៅពីក្រោយ ផងដែរ ទើបអាចដឹកជញ្ជូន បទល្មើសព្រៃឈើ យ៉ាងកក្រើក ពេញស្រុកជីក្រែង និង ខេត្ត សៀមរាប បែបនេះ ដូច្នេះ មហាជន សូម អំពាវ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និង សម្តេចពិជ័យសេនា ទៀ បាញ់ មេត្តា ជួយចាត់មន្រ្តីក្រោមឱវាទ ស៊ើបអង្កេត និង ចាត់ វិធានការក្តៅ លើបុគ្គលម្នាក់នេះជាបន្ទាន់ផងចុះ ដើម្បីកុំឲ្យ ខូចឈ្មោះ ឬ ប៉ះពាល់ ដល់អង្គភាព និងមន្ត្រី ដែលល្អៗ ដ៏ទៃទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនដោន កំពុងប្រមូលឈេីពីព្រៃឡង់.ព្រៃព្រះរកានិងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព”យ៉ាងអនាធិបតេយ្យ! (ភ្នាក់ងារប្រចាំខេត្តព្រះវិហារ)

ព័ត៌មានគួរចាប់អារម្មណ៍

សូមក្រសួង សុខាភិបាល មេត្តាចុះស៊ើបអង្កេត ជាបន្ទាន់ បែកធ្លាយរឿងក្រុមហ៊ុនលក់ឱសថ វ៉ាយ អេស ខេអិល អុីម ផត អេចផតឯ.ក.Y.S.K.L.Import Export Co. Ltd.ថាលក់ឱសថម៉ាឡេសុីក្លែងក្លាយ (វាសនា ភ្នាក់ងារ ថ្ងៃថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តខេមរៈភូមិន្ទលេខ 2-8394 អួតក្អេងក្អាងថា មានផ្កាយ២ ផ្កាយ៣ ចាំជួយពីក្រោយក្នុងការដឹកជញ្ជួនបទល្មើសព្រៃឈើ (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

មហាជន រិះគន់ថា លោក តុង ហ៊ុយ ថៅកែអេស្កា ឃុបឃិតគ្នា ជាមួយលោក ក្តោប រ៉ន កាយត្រពាំង ហែផ្កា យកអាចម៌ដីទៅលក់ ខុសពីច្បាប់អនុញាត (ភ្នាក់ងារប្រចាំខេត្តសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋសុំសម្ដេចជួយពិនិត្យមើលក្នុងក្រុងប៉ោយប៉ែតល្បែងហ្គេមអនឡាញ ធ្វើឱ្យកូនគាត់ខូចអនាគតអស់ហើយ (ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1490 នាក់
ម្សិលមិញ :
12541 នាក់
សប្តាហ៍នេះ :
42139 នាក់
ខែនេះ :
160095 នាក់
3 ខែនេះ :
435732 នាក់
សរុប :
6987364 នាក់